តួ​ស្ពាន​អាកាស​ថ្មើ​ជើង​នា​ងគ​ង្ហី​ង​នឹង​លើកដាក់​លើ​ជើង​ទម្រ​មួយទៀត​នៅ​ម៉ោង​៩​យប់​នេះ​

488

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​អតីត​រង្វង់​មូល​នាង​គ​ង្ហី​ង ដែល​ត្រូវបាន​គេ​លើក​តួ​ស្ពាន​ដាក់​លើ​ជើង​ទម្រ​លើកទីមួយ កាលពី​អំឡុង​ខែមេសា​កន្លងមក ប៉ុន្តែ​នាយ​ប់​ថ្ងៃនេះ គេ​នឹង​ត្រៀម​លើ​តួ​ស្ពាន​មួយទៀត​ដាក់​លើ​ជើង​ទម្រ​ផងដែរ​។​

​បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់​ក្រុម​វិស្វករ ដែល​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ត្រង់​អតីត​រង្វង់​មូល​នា​ងគ​ង្ហី​ង បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា តួ​ស្ពាន​ដែល​គេ​ត្រៀម​លើកដាក់​លើ​ជើង​ទម្រ​ស្ពាន​នេះ នឹងធ្វើ​ការលើកឡើង​នា​វេលា​ម៉ោង ៩​យប់​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០១៨​នេះ​។​

​ជាមួយគ្នា​ក្រុម​វិស្វករ​នៅ​រង្វង់​មូល​នា​ងគ​ង្ហី​ង បាន​ប្រាប់​រស្មី​កម្ពុ​ជានា​ព្រលប់​ថ្ងៃនេះ​ដែរ​ថា សម្រាប់​តួ​ស្ពាន​ទី​៣ អាច​នឹងត្រូវ​លើកដាក់​នៅ​អំឡុង​២​សប្តាហ៍​ខាងមុខ​ទៀត​។ ដោយឡែក​សម្រាប់​គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​នេះ អាច​រួចរាល់​ចប់សព្វគ្រប់​នៅ​អំឡុង​ចុងខែ​មិថុនា​ឆ្នាំ​២០១៨​។​

​សូមបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ និង ក្រុមហ៊ុន សាជីវកម្ម​វិនិយោគ​អនិកជន​ខ្មែរ (OCIC) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ទីក្រុង អូ​ឡាំ​ព្យា សាងសង់ ស្ពាន​អាកាស​ថ្មើរជើង​មួយកន្លែង​នេះ​ដែលមាន​តម្លៃ​ជាង ៣​លាន​ដុល្លារ​។​

​គួរ​បញ្ជាក់ដែរថា គម្រោង​ស្ពាន​ថ្មើរជើង​កន្លែង​នេះ មាន​ប្រវែង ១៩២.៥​ម ទទឹង ៣​ម កំពស់​ពី​ដី ៥.៥​ម និង​មាន​ជណ្តើរ​ឡើង​ចុះ​ចំនួន ៦​កន្លែង​៕ ល​