តួ​អេ​ហ្វែ​ល​នៅ​បារាំង ត្រូវបាន​បិទ ដោយសារ​ព្រិល​ទឹកកក​ធ្លាក់​ខ្លាំង​

146

​តួ​អេ​ហ្វែ​ល (Eiffel Tower) ត្រូវបាន​បិទ​ហើយ​ក្រុម​អាជ្ញាធរ​កំពុង​ប្រាប់​អ្នកបើកបរ​នៅ​តំបន់​ក្រុងប៉ារីស ឱ្យ​ស្ថិត​នៅផ្ទះ ខណៈដែល​ព្រិល​និង​ភ្លៀង​ធ្លាក់​ដ៏​ត្រជាក់​បានកើត​ឡើង​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​បារាំង​។​

​ក្រុមហ៊ុន ដែល​គ្រប់គ្រង​តួ​អេ​ហ្វែ​ល ដែល​អ្នកទេសចរ​ដ៏​ច្រើន​ចូលចិត្ត​ទស្សនា​ជាងគេ​នៅ​ប្រទេស​បារាំង​នេះ​បាន​និយាយថា តួ​អេ​ហ្វែ​ល ដែល​កសាង​នៅ​សតវត្សរ៍​ទី​១៩​នេះ នឹងត្រូវ​បាន​បិទ​ពេញ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកទស្សនា​។​

​ក្រុមកម្មករ​ធ្វើការ​បោសសម្អាត​ព្រិល​ទឹកកក​ដែល​ធ្លាក់​ច្រើន​នៅ​តួ​អេ​ហ្វែ​ល​។​

​ការធ្លាក់​ព្រិល​កាលពីដើម​សប្តាហ៍​នេះ បាន​បណ្តាលឱ្យ​អ្នកបើកបរ​រាប់រយ​នាក់​ជាប់​នៅក្នុង​ឡាន និង​បណ្តាលឱ្យ​ស្ទះចរាចរណ៍​ដ៏​អាក្រក់​បំផុត​នៅក្នុង​តំបន់​ប៉ារីស​នេះ ។​

​មានការ​ព្យាករណ៍​ថា នឹងមាន​ព្រិល​ធ្លាក់​ជាច្រើន​ទៀត នៅ​ថ្ងៃ​សុក្រ​ទី​៩​ខែកុម្ភៈ ហើយ​ក្រុម​អាជ្ញាធរ​បាន​ព្រមាន ពី​ស្ថានភាព​គ្រោះថ្នាក់ នៅលើ​ផ្ទៃដី​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រទេស​នេះ​៕

People walk in the Trocadero gardens in front of the Eiffel Tower, in Paris, Wednesday, Feb. 7, 2018. Heavy snowfall has caused major travel disruptions in the northern half of France and in Paris as the weather conditions caught authorities off guard. (AP Photo/Thibault Camus)

​តួ​អេ​ហ្វែ​ល​នៅ​បារាំង ត្រូវបាន​បិទ ដោយសារ​អាកាសធាតុ​អាក្រក់