តួ​អេ​ហ្វែ​ល​នៅ​បារាំង ត្រូវបាន​បិទ ដោយសារ​ព្រិល​ទឹកកក​ធ្លាក់​ខ្លាំង​

87

​តួ​អេ​ហ្វែ​ល (Eiffel Tower) ត្រូវបាន​បិទ​ហើយ​ក្រុម​អាជ្ញាធរ​កំពុង​ប្រាប់​អ្នកបើកបរ​នៅ​តំបន់​ក្រុងប៉ារីស ឱ្យ​ស្ថិ​នៅផ្ទះ ខណៈដែល​ព្រិល​និង​ភ្លៀង​ធ្លាក់​ដ៏​ត្រជាក់​បានកើត​ឡើង​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​បារាំង​។​

​ក្រុមហ៊ុន ដែល​គ្រប់គ្រង​តួ​អេ​ហ្វែ​ល ដែល​អ្នកទេសចរ​ដ៏​ច្រើន​ចូលចិត្ត​ទស្សនា​ជាងគេ​នៅ​ប្រទេស​បារាំង​នេះ​បាន​និយាយថា តួ​អេ​ហ្វែ​ល ដែល​កសាង​នៅ​សតវត្សរ៍​ទី​១៩​នេះ នឹងត្រូវ​បាន​បិទ​រាល់ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកទស្សនា​។​

​ក្រុមកម្មករ​ធ្វើការ​បោសសម្អាត​ព្រិល​ទឹកកក​ដែល​ធ្លាក់​ច្រើន​នៅ​តួ​អេ​ហ្វែ​ល​។​

​ការធ្លាក់​ព្រិល​កាលពីដើម​សប្តាហ៍​នេះ បាន​បណ្តាលឱ្យ​អ្នកបើកបរ​រាប់រយ​នាក់​ជាប់ នៅក្នុង​ឡាន និង​បណ្តាលឱ្យ​កកស្ទះ​ចរាចរណ៍​ដ៏​អាក្រក់​បំផុត​នៅក្នុង​តំបន់​ប៉ារីស​នេះ ។​

​មានការ​ព្យាករណ៍​ថា នឹងមាន​ព្រិល​ធ្លាក់​ជាច្រើន​ទៀត នៅ​ថ្ងៃ​សុក្រ​ទី​៩​ខែកុម្ភៈ​នេះ ហើយ​ក្រុម​អាជ្ញាធរ​បាន​ព្រមាន ពី​ស្ថានភាព​គ្រោះថ្នាក់ នៅលើ​ផ្ទៃដី​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រទេស​នេះ​៕ ដោយ៖ សុខា

​តួ​អេ​ហ្វែ​ល​នៅ​បារាំង ត្រូវបាន​បិទ ដោយសារ​អាកាសធាតុ​អាក្រក់