តួ ០០៧ ដា​នី​ញែ​ល ក្រេ​ក រងរបួស​កជើង ខណៈ​កំពុង​ថត​រឿង Bond 25 នៅ​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក​

399
ចែករម្លែក

​លោក​ដា​នី​ញែ​ល ក្រេ​ក នឹងត្រូវ​វះកាត់​របួស​កជើង​រប​ស់គា​ត់ បន្ទាប់ពី​គាត់​រអិលដួល ខណៈ​កំពុង​ថត​ឈុត​ឆាក​រត់​នៅក្នុង​រឿង Bond 25 កាលពី​សប្តាហ៍​មុន​។​

​តារា​សម្តែង​វ័យ ៥១ ឆ្នាំ​រូបនេះ នឹងត្រូវ​ការវះកាត់​ក​ជើង​របស់គាត់ ហើយ​បន្ទាប់មក នឹងត្រូវ​សម្រាក​ស្តារនីតិសម្បទា​រយៈពេល​ពីរ​សប្តាហ៍​។​

​គណនី Twitter ផ្លូវការ​សម្រាប់​រឿង Bond 25 បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​២២​ឧសភា​ថា “​ដា​នី​ញែ​ល ក្រេ​ក​នឹង​ទទួល​ការវះកាត់​កជើង​តិចតួច ដែល​បណ្តាលមកពី​ការរង​របួស​ក្នុងពេល​កំពុង​ថត​រឿង​នៅក្នុង​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក​។ ការផលិត​ភាពយន្ត​នឹង​បន្ត​ខណៈដែល​លោក​ក្រេ​ក​កំពុង​ស្តារនីតិសម្បទា​ឡើងវិញ​រយៈពេល​ពីរ​សប្តាហ៍ ក្រោយ​ការវះកាត់​។ ខ្សែភាពយន្ត​នេះ​នៅតែ​ត្រៀម​ដាក់​បញ្ចាំង​នៅ​កាលបរិច្ឆេទ​ដដែល គឺ​នៅ​ខែមេសា​ឆ្នាំ ២០២០”៕ ដោយ៖ កញ្ញាដាលីស

ដា​នី​ញែ​ល ក្រេ​ក រងរបួស​កជើង​ពេល​កំពុង​ថត​រឿង Bond 25 នៅ​ហ្សា​ម៉ា​អ៊ី​ក