តើ​ការផ្លាស់ប្តូរ​ឥទ្ធិពល​លើ​ពិភពលោក​រវាង​ចិន​និង​អាម៉េរិក​ធ្វើ​ឲ្យ​អ្នកខ្លះ​ដឹងខ្លួន​ឬទេ​?​

471
ចែករម្លែក

ដោយៈអគ្គស្ថានីយវិទ្យុទូរទស្សមជ្ឈឹមចិន(CMG/ភ្នំពេញៈក្រុម​ហ៊ុន ​Gallup ​ដែល​ជា​ទីភ្នាក់ងារ​​ស្ទង់មតិ​ដ៏​ល្បី​របស់​ប្រទេស​អាម៉េរិក​បាន​បង្ហាញ​​នូវ​លទ្ធផល​​នៃ​​ការ​ស្ទង់មតិ​ថ្មី​បំផុត​របស់​ខ្លួន​ដោយ​បាន​បង្ហាញ​​​ឲ្យ​ឃើញ​ថា  ​ អត្រា​ដែល​​ប្រជាជន​​ទូទាំង​ពិភពលោក​​គាំ​ទ្រ​​​លើ​កម្លាំង​ដឹកនាំ​នៃ​ពិភពលោក​​​របស់​ប្រទេស​ចិន​គឺ​ ៣៤ ភាគរយ,​សម្រាប់​អាម៉េរិក​វិញ គឺ ៣១ ភាគរយ។ ​នេះ​ជា​លើក​ទី​ពីរ​ដែល​កម្លាំង​ដឹកនាំ​របស់ប្រទេស​ចិន​បាន​លើស​​អាម៉េរិក​បន្ទាប់ពី​កើតមាន​វិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ​​កាលពី​​ឆ្នាំ ២០០៨។

 ការស្ទង់មតិ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​និង​តំបន់​​ចំនួន​ ១៣៤ ​លើ​ពិភពលោក​​។ ​ការស្ទង់មតិ​​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ទៀត​ថា  ​​នៅ​ទ្វីប​អឺរ៉ុប ​ទ្វីបអាស៊ី ​និង​ទ្វីប​អាហ្វ្រិក  ​​អត្រា​ដែល​​ទទួល​ស្គាល់​​​ថា​ប្រទេស​ចិន​ជា​អ្នកដឹកនាំ​នៃ​ពិភពលោក​ ​សុទ្ធតែ​​​លើស​​​អាមេរិក​​ ហើយ​ចិន​ទទួល​បាន​​​អត្រា​ទទួលស្គាល់​​​ខ្ពស់​បំផុត​នៅ​ទ្វីបអាហ្វ្រិក ​​មានដល់ទៅ​​ ៥៣ ភាគរយ។​

ដូចដែល​មជ្ឈដ្ឋាននានា​បានដឹង​ច្បាស់ហើយ​ថា​ ដោយសារតែ​រង​ផលប៉ះពាល់​នៃ​វិបត្តិ​បំពុល​របស់​សហរដ្ឋអាម៉េរិក ​ដូច្នេះ ​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​បាន​ធ្លាក់​ចូលទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ឆ្នាំ​ ២០០៨ ​។នៅឆ្នាំនោះ ដោយ​ផ្អែកទៅលើ​កំណែទម្រង់​និង​បើក​ទូលាយ​ជិត​ ៣០ ​ឆ្នាំ​និង​កិច្ចខិតខំ​ប្រឹងប្រែង ​ប្រទេសចិន​បាន​ក្លាយជា​កម្លាំងចលករ​ដ៏​ខ្លាំង​ក្លា​មួយ​ដើម្បី​ជួយឲ្យ​សេដ្ឋកិច្ចពិភពលោក​រួចផុត​ពី​គ្រោះថ្នាក់​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ពិភពលោក។​នៅឆ្នាំនោះការស្ទង់មតិ​របស់​ក្រុមហ៊ុន ​Gallup ​បាន​បញ្ជាក់​ជា​លើក​ដំបូង​ថា ​ឥទ្ធិពល​លើ​សកលលោក​របស់​ប្រទេសចិន​លើស​សហរដ្ឋអាមេរិក។​

 ក្រោម​ការ​ជួយជ្រោមជ្រែង​របស់​ប្រទេសចិន​កាលនោះ ​សេដ្ឋកិច្ច​ពិភពលោក​បាន​ចេញ​ផុត​ពី​វិបត្ដិ​ជា​បន្តបន្ទាប់ ​ហើយ​បាន​ចាប់ផ្តើម​បង្ហាញ​នូវ​និន្នាការ​កំណើន​យឺតៗ ​ប៉ុន្តែ​ប្រកប​ដោយ​ស្ថិរភាព។​ទោះជា​យ៉ាងណា​ក៏ដោយ ​បណ្តាប្រទេស​លោកខាងលិច​ជឿន​លឿន​មួយ​ចំនួន​មិន​អាច​ប្រឈមមុខ​និង​ដោះស្រាយ​បញ្ហា​ស្តីពី​ការបែងចែក​ដោយ​សមហេតុផល​នូវ​ទ្រព្យសម្បត្តិ​សង្គម​ក្នុង​រយៈពេល​ដ៏វែង​ដែល​បណ្តាលឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាងខ្លាំង​រវាង​អ្នកមាន​និង​អ្នកក្រ​ អត្រាជំពាក់​បំណុល​កើនឡើង​និង​ប្រជានិយម​ក្នុង​ស្រុក​កំពុង​កើន​ឡើង។​

ក្នុងស្ថានភាព​នៃ​ការផ្លាស់ប្តូរ​មិនធ្លាប់មាន​ក្នុង​រយៈពេល​១០០ឆ្នាំ​កន្លងទៅនេះ​ បណ្តា​ប្រទេសនានា​មិនគ្រាន់តែ​ត្រូវការ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏ត្រូវការ​ស្វែងរក​រូបមន្ត​អភិវឌ្ឍន៍ ​ឱកាស​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​សេចក្តីត្រូវការ​របស់​ខ្លួន​ និងកម្លាំង​ណែនាំ​និង​ស្រូបទាញ​ដ៏ខ្លាំងក្លា​​ ។ លើកនេះ​ មនុស្ស​ទាំងឡាយ​បាន​យកចិត្តទុកដាក់​ដល់​ប្រទេសចិន​វិញម្តង ។

ប៉ុន្មានឆ្នាំ​កន្លងទៅនេះ​ ប្រទេសចិន​បាន​ប្រកាន់ខ្ជាប់នូវ​គំនិត​អភិវឌ្ឍន៍ថ្មី​បែប​ច្នៃប្រឌិតថ្មី ​សម្របសម្រួល​គ្នា បៃតង ​បើកទូលាយ​និងចែក​រំលែកគ្នា​ ។ ​តាមរយៈ​ការលុបបំបាត់​ភាពក្រីក្រ​ដោយ​ចំគោលដៅ​បាន​ជួយឲ្យ​អ្នកក្រីក្រ​ជាង១០​លាននាក់​ចេញផុតពី​ភាពក្រីក្រ​ជារៀង​រាល់ឆ្នាំ ។ ​ជាមួយ​គ្នានេះ ​បាន​ចាត់ទុក​“ការពិគ្រោះ​ជាមួយគ្នា ​ការកសាង​ជាមួយគ្នា​និងចែក​រំលែក​ជាមួយគ្នា”​ជាគោលការណ៍​មាស ។ ​ជាងនេះ​ទៅទៀត​ ​បាន​បង្កើត​វេទិកា​កិច្ចសហប្រតិបត្តិការ​មួយដែល​ផ្តល់​ផលប្រយោជន៍​គ្នានិង​ឈ្នះ-ឈ្នះ​ដែលមាន​ទ្រង់ទ្រាយ​ធំបំផុត​ដល់​ពិភពលោក ​ហើយ​មាន​ប្រទេស​ចំនួន១២៣​និង​អង្គការ​អន្តរជាតិ​ចំនួន២៩​បាន​ចុះហត្ថលេខា​លើឯកសារ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការកសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ជាមួយ​ភាគីចិន​ជាបន្តបន្ទាប់​ ក្លាយទៅជា​ផលិតផល​សាធារណៈ​ដែលត្រូវ​បាន​គេទទួល​ស្វាគមន៍​បំផុត​ក្នុង​កិច្ចការ​អភិបាលកិច្ច​សកលលោក ។

លោក​វ៉ាង​យី​ រដ្ឋមន្ត្រី​ការបរទេស​ចិន​ធ្លាប់​មានប្រសាសន៍​ថា​ ​តាម​រយៈការ​អនុវត្ត​គម្រោង​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​ស្តីពី​”​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​”​  អាហ្រ្វិក​ខាង​កើត​មាន​ផ្លូវ​ល្បឿន​លឿនជា​លើកដំបូង​​ ប្រទេស​ម៉ាលឌីវ​មាន​ស្ពានឆ្លងកាត់​សមុទ្រ​ជាលើក​ដំបូង​ បេឡារុសមាន​​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ខ្លួនជា​លើក​ដំបូង​​  ផ្លូវ​ដែក​ពី​Mombasa ទៅ​ដល់​ Nairobi បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅប្រទេស​កេនយ៉ា​ បាន​ផ្តល់​ឱកាស​ការងារសម្រាប់​​ប្រជាជនក្នុង​តំបន់​​សរុប​ជិត​ ៥ ម៉ឺន​នាក់​ ដែល​បាន​រួម​វិភាគទានដល់​កំណើន​សេដ្ឋកិច្ច​ ១,៥ ភាគរយ។

            វិទ្យាស្ថាន​ Brookings ជា​ធនាគារ​គំនិត​ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ឆ្នាំ​២០១៨ថា​ គម្រោង​វិនិយោគ​និង​អភិវឌ្ឍន៍​របស់​ចិន​អាច​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​សកលលោក​​ប្រកបដោយ​បរិយាប័ន្ន​ ។ របាយការណ៍នេះ​បាន​រកឃើញ​ថា​ គម្រោង​ជំនួយ​របស់​​ប្រទេស​ចិន​សុទ្ធតែបាន​ផ្តល់​ផលប្រយោជន៍​ដល់​កំណើន​សេដ្ឋកិច្ចសម្រាប់​​ប្រទេស​ដែល​អនុវត្ត​គម្រោង​នោះ ហើយ​​មិនត្រឹម​តែ​ជំរុញ​ភាព​រុងរឿងថ្កុំផ្កើង​នៃសេដ្ឋកិច្ច​ក្នុង​តំបន់​ប៉ុណ្ណោះទេ​ ថែមទាំង​បាន​ផ្តល់​ផលប្រយោជន៍ដល់​តំបន់​ជុំវិញ​ផងដែរ ។​​​

            ការពិត​ទាំងអស់​នេះ​បាន​បញ្ជាក់​ថា ​ទស្សន​អភិបាល​កិច្ច​ពិភពលោក​ស្តីពី​ការ​បង្កើត​ទំនាក់ទំនង​អន្តរជាតិ​បែបថ្មី​ដែល​យក​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ជា​ស្នូល ​និង​ការ​បង្កើត​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​ដែល​លើក​ឡើង​ដោយ​ប្រទេស​ចិន​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​ទូលំទូលាយ​លើ​សំណាក់​សហគមន៍​អន្តរជាតិ។​ប្រការ​ទាំង​អស់​នេះ​បាន​ក្លាយ​ជា​តម្លៃ​ស្នូល​នៃ​កម្លាំង​ដឹកនាំ​របស់​ប្រទេស​ចិន​លើ​ពិភពលោក។

           ដូច​អ្វី​ដែល​លោកJonCliftonដៃគូ​ប្រតិបត្តិ​នៃ​ទី​ភ្នាក់ងារ​ស្ទង់មតិ​Gallupបាន​ថ្លែង​ក្នុង​អារម្ភកថា​នៃ​របាយការណ៍​ត្រួតពិនិត្យ​ថា ​បើ​កម្លាំង​សេដ្ឋកិច្ច​និង​យោធា​របស់​ប្រទេស​មួយ​តំណាង​ឲ្យ​ភាព​រឹងមាំ​របស់​ប្រទេស​មួយ​នោះ​ ​នោះ ​ភាព​ទន់​ភ្លន់​របស់​ប្រទេស​នោះ​ ​ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ​។​នៅ​ពេល​ដែល​ប្រទេស​ផ្សេង​ទៀត​រីករាយ​ដើរ​តាម​ប្រទេស​មួយ​នោះ គឺ​មិនមែន​ដោយសារ​ត្រូវ​តែ​ធ្វើ​នោះ​ទេ ​គឺ​ដោយសារ​ប្រទេស​ផ្សេងទៀត​មាន​ឆន្ទៈដើរតាម៕​​​សរន