តើប្រទេសមួយណានៅតាមមហាតំបន់ទន្លេមេគង្គ ដែលមានលទិ្ធប្រជាធិបតេយ្យប្រសើរជាងគេ?

351

​ភ្នំពេញ​៖ ប្រទេស​តាម​មហា​តំបន់​ទន្លេមេគង្គ រួមមាន​ប្រទេស កម្ពុជា ចិន ភូមា ឡាវ ថៃ និង​វៀតណាម​។ ក្នុងចំណោម​ប្រទេស​ទាំង​ប្រាំមួយ​នេះ​មាន​ប្រទេស​បី​ជា​ប្រទេស​មាន​ប្រព​ន្ធ័​នយោបាយ​ដឹកនាំ​ប្រទេស​ដោយ គណបក្សនយោបាយ​តែមួយ (​កុម្មុយនីស្ត​) គឺមាន​ប្រទេស​ចិន ឡាវ និង​វៀតណាម និង​មាន​ប្រទេស​បី​ជា ប្រព​ន្ធ័​នយោបាយ​ប្រជាធិបតេយ្យ គឺ​ប្រទេស​កម្ពុជា ថៃ និង ភូមា​ក្នុងនោះ​មាន​ប្រទេស​តែ​ពីរ​ប៉ុណ្ណោះ ជា​ប្រទេស​រាជានិយម គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។ ប្រទេស​មាន​សង្គ្រាម​យូរ​អង្វែង​ជាងគេ គឺ​ប្រទេស ភូមា និង​ប្រទេស​កម្ពុជា​។ ប្រទេស​ភូមា គិតពី​សង្គ្រាម​តាំងពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ឆ្នាំ​១៩៤៨ មកដល់​បច្ចុប្បន្ន​មាន​សង្គ្រាម​ផ្ទៃក្នុង​នៅឡើយ មាន​រយៈពេល​៦៩​ឆ្នាំ​ហើយ​។​

​តើ​បច្ចុប្បន្ននេះ មាន​ប្រទេស​ណាមួយ​នៃ​តំបន់​ទន្លេមេគង្គ​មាន​របប​និង​ច​រិ​ក​លក្ខណៈ​ប្រជាធិបតេយ្យ ជាង​កម្ពុជា​? ថៃ​៖ មាន​រដ្ឋប្រហារ​យោធា​និង​កំពុង​កាន់អំណាច​សព្វថ្ងៃ​និង​សង្គ្រាម​សាសនា​នៅ​បី​ខេត្ត​ខាងត្បូង ,​ភូមា​៖ កំពុងមាន​សង្គ្រាម​និង​វិ​ប​តិ្ត​យ៉ាង​ជូរចត់​បំផុត​សំរាប់​ពិភពលោក​ចំពោះ​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា​!​។​ ​ប្រជាធិបតេយ្យ សិ​ទិ្ធ​មនុស្ស ការអភិវឌ្ឍ​មិនអាច​ដំណើរការ​ទៅបាន​នៅពេល​ស្រុកទេស​មាន​សង្គ្រាម​នោះទេ​។ វិបត្តិ​ជម្លោះផ្ទៃក្នុង​ជាថ្មី​តាមរយៈ​បដិវត្តន៍​ផ្លាស់ប្តូរ ដោយសារ​គំនុំសងសឹក ការ​ស្អប់ខ្ពើម​វណ្ណៈ (​អ្នកមាន​អ្នកក្រ អ្នកតូច​អ្នកធំ ស្តេច​រាស្ត្រ​-​មន្ត្រី​) កំហឹង​ជាមួយ​អ​យុ​តិ្ត​ធម៌​សង្គម អំពើពុករលួយ ប្រកាន់ពូជសាសន៍ ជាតិនិយម​ជ្រុល តាម​ការសន្យា​ហួស​ពី​សមត្ថភាព​។ ជាពិសេស​បំរើ​នយោបាយ​អន្តរជាតិ​សំងាត់ ដើម្បី​កសាង​ឈ្នាន់ និង​តំបន់ទ្រនាប់​សំរាប់​ផ្លាស់ប្តូរ​របប​ប្រទេស​ក្នុង​តំបន់​ដោយ​ចាប់ផ្តើម​បញ្ឆេះ​ចលនា ការផ្លាស់ប្តូ​រទាំង​ក្នុងប្រទេស​កម្ពុជា និង​ឈានដល់​ប្រទេសជាតិ​ខាង​ជាដើម​។​ល​។ នេះ​ជាការ​រាល​ដាន​សង្គ្រាម ផ្ទៃក្នុង​ប្រទេស និង​ក្នុង​តំបន់ ដូចដែល​ធ្លាប់​កើតឡើង​ជាច្រើនលើក​ក្នុង​អតីតកាល​និង​កំពុង​កើតឡើង នៃ​តំបន់​មួយចំនួន​ក្នុង​សកលលោក​។​

​ចូរ​អង្កេត​សិក្សា វាយ​តំលៃ និង​ដាក់ចេញ​នូវ​ទស្សនៈ​បើកទូលាយ​ថា​អ​តី​តៈ​កាល​មាន កើតឡើង​ពិតប្រាកដ​មែន ឬទេ​? តើ​បច្ចុប្បន្ន​បាននិងកំពុង​កើតឡើង​ឬទេ​? ចុះ​អនាគត​វា​យ៉ាងម៉េច​ដែរ​?​។​

​មានតែ​វិធាន​ទប់ស្កាត់​និង​បង្ការ តាម​នីតិរដ្ឋ​ប៉ុណ្ណោះ​ដែលជា​ដំណោះស្រាយ​ល្អ​បំផុត​សំរាប់​ប្រទេស​និង​ប្រជាជន​កម្ពុជា​។ ជារួម​មិនទាន់មាន រដ្ឋ​ណាមួយ​នៃ​តំបន់​មហា​ទន្លេមេគង្គ មាន​ល​ទិ្ធ​ប្រជាធិបតេយ្យ​ប្រសើរ​ជាង​កម្ពុជា​ឡើយ​។ ខ្ញុំ​យល់ថា​គោល នយោបាយ​របស់​ប្រធានាធិបតី ត្រាំ ប្រកបដោយ​អត្ថន័យ​និង​ទស្សនវិស័យ​រឹងមាំ សំរាប់​សន្តិភាព​ក្នុង សកលលោក​” យើង​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​នៃ​ប្រទេស​របស់​អ្នក យើង​ចង់ឱយ​អ្នកខ្លាំង រីកចម្រើន និង​មាន​ឯករាជ្យ​ដោយ​ខ្លួនឯង ចាក់​ឬ​ស​ជ្រៅ​ក្នុង​តំលៃ​ប្រ​វ​តិ្ត​សាស្ត្រ​របស់​អ្នក និង​ប្រឹងប្រែង​ដើម្បី​អនាគត​ល្អ ប្រសើរ​នៃ​ប្រជាជន​អ្នក​។ នេះ​ជា​អ្វីដែល​យើង​ប្រឹងប្រែង​ទាំងអស់គ្នា ហើយ​រីកចម្រើន​ជាមួយគ្នា​នឹង​ភាព​ដៃគូ​ពិត និង​ជា​ដៃគូ​យូរអង្វែង​”៕ ដោយៈ​ហេង រតនា អគ្គ​នាយ​ល​ស៊ីម៉ាក់​