តើមានសារល្អអ្វីចេញពីជំនួបអាបេ-ត្រាំ?

1313

កាលពីថ្ងៃអង្គារទី១៧មេសានៅរមណីយដ្ឋានMar-a-Lagoរបស់លោកក្នុងរដ្ឋផ្លរីដា ប្រធានាធិបតីដូណាល់ ត្រាំ បានជួបពិភាក្សាទល់មុខជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូអាបេ ជាលើកទី៦ដើម្បីពង្រឹងសម្ព័ន្ធភាពអាមេរិក-ជប៉ុន។

បណ្ឌិត ស្ទេផេន ណាហ្គី សាស្រ្តាចារ្យជាន់ខ្ពស់នៅនាយកដ្ឋាននៃការសិក្សាអំពីនយោបាយនិងអន្តរជាតិនៃសកលវិទ្យាល័យ International Christian Universityបានប្រាប់សារព័ត៌មានចិនអំពីវិធានការដែលអាមេរិកនិងជប៉ុនអាចប្រកាន់យកដើម្បីរក្សា”សម្ពាធជាអតិបរមា”លើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។លោកក៏បាននិយាយអំពីផលប្រយោជន៍ដែលលោកអាបេអាចទទួលបានក្រោយជំនួបទល់មុខជាមួយមេដឹកនាំអាមេរិក។

យោងតាមបណ្ឌិត ណាហ្គី “អ្វីដែលលោកអាបេនិងត្រាំ ត្រូវធ្វើក្នុងលក្ខណៈចំណាត់ការរួមដៃគ្នាលើកូរ៉េខាងជើងនោះ គឺបង្ហាញអនាគតមួយជាមួយនឹងដំណើរការគេចចេញពីកំណើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ” ឬនិយាយម្យ៉ាងទៀត គឺ” ដាក់ចេញពេលកំណត់និងច្រកចេញណាមួយសំរាប់បន្ធូរបន្ថយភាពតានតឹង”។

លោកបានបន្ថែមថា” ឥឡូវពួកគេ(អាមេរិក ជប៉ុន)អាចខ្ចីពីមិត្តចិននិងរុស្ស៊ី នូវផែនការ«ផ្អាកទៅផ្អាកមក»ដោយអាមេរិកផ្អាកសកម្មភាពរួមជាមួយកូរ៉េខាងត្បូងជាថ្នូរនឹងការផ្អាកការអភិវឌ្ឍន៍កាំជ្រួចកូរ៉េខាងជើង”។

ទោះជាយ៉ាងណា លោកណាហ្គីបាននិយាយថា អាមេរិកនិងជប៉ុនត្រូវមានគំនិតនិងសកម្មភាពដូចគ្នានៅក្នុងការដាក់សម្ពាធលើកូរ៉េខាងជើង ដើម្បីធានាថាការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ រួមបញ្ចូលមិនត្រឹមតែ កាំជ្រួចផ្លោងឆ្លងទ្វីប តែក៏បញ្ចូលការព្រួយបារម្ភអំពីកាំជ្រួចចម្ងាយខ្លីនិងមធ្យមផងដែរ។

បើតាមលោកណាហ្គី ប្រទេសទាំងពីរត្រូវគិតជាថ្មីអំពីថាតើពួកគេអាចបង្កើតច្រកចេញពីវិបត្តិនេះរបៀបណា ។លោកអាបេនិងត្រាំ ប្រាកដណាស់បានពិភាក្សាអំពីកិច្ចការទូត ជំនួយសេដ្ឋកិច្ច តែក៏អំពីសន្តិសុខសំរាប់របបគ្រប់គ្រងរបស់លោកគីម ជុងអ៊ុន ផងដែរ។

វាអាចថាជាជោគជ័យមួយសំរាប់ដំណើររបស់លោកអាបេទៅជួបត្រាំ បើនិយាយអំពីបញ្ហាពាណិជ្ជកម្មជប៉ុន-អាមេរិក។មានជំរើសច្រើនសំរាប់លោកអាបេសម្តែង និងប្រើយុទ្ធវិធីហួសពីការចរចាកាលពីពេលថ្មីៗរវាងកូរ៉េខាងត្បូងនិងអាមេរិក ដោយរដ្ឋាភិបាលក្រុងតូក្យូអាចសុំបើកចំហឧស្សាហកម្មយានយន្តក្នុងលក្ខណៈនាំចូលរថយន្តច្រើនឡើងចូលក្នុងប្រទេសជប៉ុន។

លោកណាហ្គីបាននិយាយថា “តែការពន្យល់ធ្វើអោយលោកត្រាំចាប់អារម្មណ៍ គឺផលប្រយោជន៍នៃកិច្ចព្រមព្រៀងTPP-11ដែលនៅបើកចំហរង់ចាំអាមេរិក និងការដែលថាអាមេរិកដើរតួសំខាន់មួយនៅក្នុងបង្កើតក្បួនច្បាប់ពាណិជ្ជកម្មនៅក្នុងតំបន់។នេះជា«សារនាំទំនិញចូលផ្ទះ»ដែលល្អសំរាប់លោកត្រាំ។TPP-11ក៏ល្អសំរាប់អ្នកគាំទ្រត្រាំនិងក៏ល្អសំរាប់គំនិត”អាមេរិកជាអាទិភាព” ដើម្បីដាក់ពាណិជ្ជកម្មដំបូងគេ ដាក់ពាណិជ្ជកម្មមានយុត្តិធម៌ ពាណិជ្ជកម្មធំឡើងនិងពាណិជ្ជកម្មដែលផ្តល់ប្រយោជន៍គ្រប់រដ្ឋក្នុងកូតាស្មើៗគ្នា៕ប្រែសម្រួល៖វាសនា
ប្រភពៈCGTN