តើ​កាត់​ស្បូន​ចោល​ហើយ ខ្ញុំ​នឹង​រាំងរដូវ​ដូច​មនុស្ស​ចាស់​មែន​ទេ​?

739

​ស្បូន គឺជា​កន្លែង​មួយ​ដែល​ទារក​ត្រូវការ​រស់នៅ ដើម្បី​លូតលាស់​ក្នុងពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ ។ ក្នុង ពេល​វះកាត់​ស្បូន​ទាំងមូល​នឹងត្រូវ​កាត់ចោល​តែម្តង ។
​ ​
​គ្រូពេទ្យ​ក៏​ប្រហែលជា​ត្រូវ កាត់​ទាំង​បំពង់​ដៃ​ស្បូន និង​ក្រពេញ អូ​វ៉ែ​ទៀតផង​ក្នុងករណី​ដែល​ចាំបាច់ ។ ក្រោយពី​កាត់​ស្បូន​រួច អ្នក​ក៏​មិន​អាចមក​រដូវ និង​មិន​អាចមាន​ផ្ទៃពោះ​ទៀត​ដែរ ។
​ ​
​ស្ត្រី​គ្រប់រូប​ដែល​កាត់​ស្បូន ចោល​ហើយនឹង​លែងមាន​រដូវ​ដូច​មុន​ទៀតហើយ ។ មិន​ខ្វល់​ថា អ្នកនឹង មាន​អាកា​រៈ​ផ្សេងៗ​នៃ​ការ​រាំងរដូវ ក្រោយពី​កាត់​ស្បូន​ហើយ​នោះទេ ប៉ុន្តែ​រឿងនេះ ក៏​អាស្រ័យ​ទៅ​ថា តើ​គ្រូពេទ្យ​បាន​កាត់​ក្រពេញ​អូ​វ៉ែ​របស់​អ្នក​ដែរ​ឬ អត់​ដែរ ។​
​ ​
​បើសិនជា​ក្រពេញ​អូ​វ៉ែ​មិនត្រូវ បាន​កាត់ចោល​ទេ អ្នក​ក៏​មិនមាន​អាកា​រៈ ឬ​រោគសញ្ញា​នៃ​ការ​រាំង រដូវ​ភ្លាមៗ​ដែរ ។ ប៉ុន្តែ​អ្នក​ទំនងជា​អាចមាន​រោគ សញ្ញា​ទាំងនោះ​លឿន​ជាង​ធម្មតា​ពីរ ទៅ​បី​ឆ្នាំ ។
​ ​
​រោគសញ្ញា​នៃ​ការ​រាំងរដូវ មានដូចជា ក្តៅ​ពេញ​ខ្លួន ។ បើសិនជា ក្រពេញ​អូ​វ៉ែ​ទាំងពីរ ត្រូវបាន​កាត់ចេញ ក្នុងពេល​កាត់​ស្បូន​ដែរនោះ អ្នក​គឺ លែងមាន​រដូវ ហើយក៏​ចូលក្នុង​ស្ថានភាព​រាំងរ​ដូ​វ​ភ្លាមៗ​ដែរ ។ ដោយសារ តែ​កម្រិត​អ័រម៉ូន​ថយចុះ ដោយសារតែ គ្មាន​ក្រពេញ​អូ​វ៉ែ រោគសញ្ញា​ប្រហែល ជាខ្លាំង​ក្លា​ជា​ស្ត្រី​រាំងរដូវ​តាម​ធម្មជាតិ ទៅទៀត ៕ ដោយ​៖ www.health.com. kh