តើ​ការឈឺ​សុដន់​បញ្ជាក់ថា មាន​ផ្ទៃពោះ​មែន​ទេ​?

249
ចែករម្លែក

​ការឈឺចាប់​នៅ​សុដន់​អាចជា​រឿង​កើត​ឡើងជា​ញឹក​ញ៉ាប់ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ ព្យាយាម​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​គិតថា ការឈឺចាប់​ក្នុង​អាង​ត្រ​នា​ប់​គឺជា​អាកា​រៈ មួយ​ដែល​អ្នក​កំពុងតែ​រងចាំ​ហើយ​។

តើ​អ្នក​កំពុងតែ​ឆ្ងល់​ថា​តើ​អាកា​រៈ​នេះ​ជាស​ញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​មែន​ទេ​? មែនហើយ អ្វី​ដែលជា​ភាពស៊ាំ​ចិត្ត​នោះ​គឺថា ការឈឺ​សុដន់​អាច​កើតឡើង​ដោយ​ហេតុផល​ច្រើន ខុសៗ​គ្នា​។ ខ្លះ​ទាក់ទង​នឹង​បម្រែបម្រួល​អ័រម៉ូន ហើយ​វា​ក៏​មិន​ទាក់ទង​នឹង​ការ​មាន ផ្ទៃពោះ​ដែរ​។

​តើ​វា​មាន​អារម្មណ៍​បែបណា​ទៅក្នុង​ពេល​មាន​ផ្ទៃពោះ​?

​ការឈឺ​សុដន់​អាច​កើតឡើង​ដោយ​មូលហេតុ​ច្រើនណាស់​។ វា​អាច​កើតឡើង​ម្ខាង ឬ​ទាំងសងខាង​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា​ឈឺ​នៅ​កន្លែង​ណាមួយ​ច្បាស់លាស់ ឬ​ឈឺ​ចាក់​ទៅ​ឃ្លៀក​។ ការឈឺចាប់​អាច​កើតឡើង​ជាប់ ឬ​កើត​បាត់ៗ​។ ក្នុង​រយៈពេល ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ការឈឺ​សុដន់​អាចមាន​លក្ខណៈ​ងំ​។ សុដន់​ប្រហែល​ជាមាន លក្ខណៈ​ធ្ងន់ និង​ហើម​។ វា​អាច​ងាយ​ឈឺ​ពេល​ប៉ះ ហាត់ប្រាណ និង​រួមភេទ​។ បើសិនជា អ្នក​ចូលចិត្ត​គេង​ផ្កាប់ ការឈឺចាប់​អាច​កើតឡើង​នៅពេល​យប់​។

​សម្រាប់​ស្ត្រី​ភាគច្រើន ក្បាល​សុដន់​ងាយ​នឹង​ឈឺ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​។ វា​អាច​នឹង​ឈឺ​ពេល​ប៉ះ ឬ​ស្ងួត​ក្រោយពី​ងូតទឹក ឬ​ពាក់អាវ​ទ្រនាប់​រួច​។ ប៉ុន្តែ​ការ​ស្រាវ ក្បាល​សុដន់​ខ្លាំង​ជាធម្មតា​កើតឡើង​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​។ នៅ​ត្រីមាស​ដំបូង អ្នក​ប្រហែលជា​យល់ថា​សុដន់​មាន​លក្ខណៈ​ណែន និង​ធ្ងន់​ជាង​ឈឺ​។ ស្ត្រី​ខ្លះ​ក៏មាន អារម្មណ៍​ឈឺ​ឈៀបៗ​នៅ​ក្បាល​សុដន់ និង​ជុំវិញ​ក្បាល​សុដន់​ក្នុង​ត្រីមាស​ដំបូង​ដែរ​។ ការឈឺ​សុដន់​ដូច​គេ​ចាក់ មិន​កើតឡើង​ញឹកញាប់​ក្នុងពេល​មាន​ផ្ទៃពោះ​ទេ​។​

​ហេតុអ្វី​បានជា​ការឈឺ​សុដន់​កើតឡើង​នៅពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​ចឹ​ង​?

​ការឈឺចាប់​នៅ​សុដន់​ច្រើនតែ​ជា​អាកា​រៈ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ដែល​កើតឡើង​មួយ ទៅ​ពីរ​សប្តាហ៍​ដំបូង​ក្រោយ​មានកូន​រួច ហើយ​ជាធម្មតា​គឺ​សប្តាហ៍​ទី​បី ឬ​បួន​ឯណោះ​ទេ​។ ការឈឺ​សុដន់​មាន​លក្ខណៈ​ខ្លាំង​នៅ​ត្រីមាស​ដំបូង​ដោយសារតែ​រាងកាយ​កំពុង​តែ មាន​អ័រម៉ូន​ច្រើន​។ អ័រម៉ូន​ទាំងនេះ​សំខាន់​ណាស់​សម្រាប់​រៀបចំ​រាងកាយ​ដើម្បី​ចិញ្ចឹម​កូន​ក្នុងផ្ទៃ​។ វា​ក៏​ភ្ញោ​ច​ដល់​ក្រពេញ​ទឹកដោះ​ដើម្បី​ត្រៀមលក្ខណៈ​រួច​ជាស​ម្រេច​សម្រាប់​បំបៅកូន​ផងដែរ​។

​តើ​ខ្ញុំ​គួរតែ​បារម្ភ​ដែរ​ទេ​?

​ការឈឺ​សុដន់​ក្នុងពេល​មាន​ផ្ទៃពោះ ឬ​មុនពេល ឬ​ក្នុងពេល​មក​រដូវ គឺជា​រឿង​កើតឡើង ជា​ញឹក​ញ៉ាប់ ហើយ​ជាទូទៅ​គឺ​គ្មាន​អ្វីដែល​ត្រូវ​បារម្ភ​ឡើយ​។ ហើយ​បើសិនជា​ការឈឺ សុដន់​បាត់​ទៅវិញ​ក្រោយពី​ចប់​ត្រីមាស​ដំបូង​ហើយ នោះ​ពិតជា​អស្ចារ្យ​ណាស់​។ វា​គឺជា រឿង​ធម្មតា​សុទ្ធសាទ​។ វា​មិន​ខុសគ្នា​នឹង​ការ​ចាញ់កូន​ទេ អាកា​រៈ​ខ្លះ​នឹង​បាត់​ទៅវិញ នៅពេល​ការលូតលាស់​របស់​ផ្ទៃពោះ​ចេះតែ​វិវត្តន៍​ទៅមុខ​។ អ្វីដែល​ដែល​គួរ​បារម្ភ​គឺ អារម្មណ៍​នៃ​ការលូតលាស់​ដុំ​សាច់​ក្នុង​សុដន់​ឯណោះ​ទេ​។ ដុំ​សាច់​ស្លូត​អាច​នឹង​កើត ឡើង​ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ ដូច្នេះ​ចូរ​កុំ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​អី​តែ​ត្រូវ​ទៅ​ជួប​ពេទ្យ ឲ្យ​បាន​លឿន​តាមតែ​អាចធ្វើ​ទៅបាន​៕ ដោយៈ health.com.kh​