តើ​ការបរិភោគ​ផ្លែឈើ​ផ្អែម​មាន​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​អត់​?

2797
ចែករម្លែក

​មនុស្ស​ជាច្រើន​ចូលចិត្ត បរិភោគ​ផ្លែឈើ ប៉ុន្តែ​ពួកគេ​ខ្លាច បរិមាណ​ស្ករ​ខ្ពស់​ក្នុង​ផ្លែឈើ​អាច​បង្ក​ជា ជំងឺ​ទឹកនោមផ្អែម ឬ​មិនល្អ​សម្រាប់​អ្នក ជំងឺ​ទឹកនោមផ្អែម​ស្រាប់ ប៉ុន្តែ​ការពិត ពុំមែន​ដូច្នេះ​ឡើយ​, ផ្លែឈើ​មាន​ផ្ទុក​ជាតិ សរសៃ​, វីតាមីន និង​សារជាតិ​រ៉ែ​ចាំបាច់ សម្រាប់​សុខភាព ។​
​ ​
​ការស្រាវជ្រាវ​មួយ​ដែល​គេ បានធ្វើ​ក្នុង​រយៈពេល​៧​ឆ្នាំ ទៅលើ​ជន ជាតិចិន​៥០០.០០០​នាក់ ដោយ អ្នកជំនាញការ​នៅ​សកលវិទ្យា​ល័យ អុក​ស្វត បាន​បង្ហាញថា ផ្លែឈើ​មិន​ធ្វើឱ្យ​កើន​នូវ​បរិមាណ​ស្ករ ក្នុង​ឈាម​ទេ ពីព្រោះ​ស្ករ​គ្លុយកូស និង​ហ្វ្រា​ក់​តូ​ស ក្នុង​ផ្លែឈើ​ត្រូវបាន​បំប្លែង​មិន​ដូចជា ស្ករ​សុទ្ធ​មាន​ក្នុង​នំ និង​អាហារ​កែច្នៃ ។​
​ ​
​លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា អ្នក​បរិភោគ​ផ្លែឈើ​ជាប្រចាំ​មាន ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ទាប ជាង​១២​ភាគរយ ប្រៀប​នឹង​អ្នក​មិន ដែល​បរិភោគ ឬ បរិភោគ​តិចតួច ។​
​ ​
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ មាន​ពាក់ព័ន្ធ​ដល់​របប​ទទួលទាន និង របៀបរបប​រស់នៅ​, ផ្ទុយ​ពី​ទឹកនោម ផ្អែម​ប្រភេទ​១ គឺ​បណ្តា​លពី​ប្រព័ន្ធ អង្គ​បដិបក្ខ​របស់​សរីរាង្គ​វាយប្រហារ កោសិកា​ផលិត​អាំង​ស៊ុយ​លីន ។​
​ ​
​អ្នកជំនាញការ​ជាច្រើន​បាន ព្រមាន​ពី​គ្រោះថ្នាក់​របស់​ស្ករ​ចំពោះ សុខភាព​ធ្វើ​ឱ្យគេ​ខ្លាច​ទាំង​ចំពោះ​ផ្លែ ឈើ​ស្រស់​ផ្អែម ។ ប៉ុន្តែ​របាយការណ៍ លើ​ទស្សនា​វ​ដ្តី PLOS Medicine បាន​សន្និដ្ឋានថា “​ស្ករ​ធម្មជាតិ​មាន​ក្នុង​ផ្លែ ឈើ​បំប្លែង​មិន​ដូចជា​ស្ករ​សុទ្ធ​” ។​
​ ​
​ទោះយ៉ាងណា អ្នក​អាច ប្រយ័ត្នប្រយែង​ជ្រើស​យក​ផ្លែឈើ​មាន ជាតិ​ស្ករ​តិច​ទទួលទាន ។ ទន្ទឹម​នោះ ចូរ​តាមដាន​ការប្រែប្រួល​របស់​ជាតិ​ស្ករ ក្នុង​ឈាម​ក្រោយពេល​បរិភោគ​លើក ដំបូង ដើម្បីឱ្យ​ស្ងប់ចិត្ត សម្រាប់​ការទទួល ទាន​លើក​ក្រោយៗ​ទៀត ៕ ប្រែ​សម្រួលៈ រតនៈ ​