តើ​ការបរិភោគ​ស្ករ​ច្រើន​បណ្តាលឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​មែន​ឬទេ​?

595
ចែករម្លែក
  • 3
    Shares

ការបរិភោគ​ច្រើន​គ្រាន់តែ ជា​ផ្នែក​មួយ​នាំ​ដល់​ជំងឺ​ទឹកនោមផ្អែម ។ ផ្នែក​នៅសល់ គឺ​ដោយសារ​របប​ទទួលទាន​, របៀបរបប​រស់នៅ និង​តំណពូជ​នឹង​ឥទ្ធិពល​ដល់ ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ។​
​ ​
​ការស្រាវជ្រាវ​មួយចំនួនធំ បាន​បង្ហាញថា អ្នក​ទទួលទាន​ភេសជ្ជៈ​មាន​ស្ករ​ជាប្រចាំ មាន​ហានិភ័យ​កើត ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ​ខ្ពស់ជាង ប្រមាណ​២៥​ភាគរយ ។​
​ ​
​តាម​របាយការណ៍​, បណ្តា​ប្រទេស​មាន​កម្រិត​ប្រើប្រាស់​ស្ករ​ខ្ពស់បំផុត​មាន​អត្រា​កើត ជំងឺ​ទឹកនោមផ្អែម ប្រភេទ​ពីរ​ខ្ពស់បំផុត ហើយ​ប្រទេស ដែល​ប្រើប្រាស់​ស្ករ​ទាប​បំផុត មាន​អត្រា​អ្នក​កើត​ជំងឺ​ទាប​បំផុត ។​
​ ​
​អ្នកស្រាវជ្រាវ​ជាច្រើន​ជឿថា ស្ករ​ធ្វើឱ្យ​កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោម ផ្អែម​ទាំង​ផ្ទាល់ និង​ប្រយោល ។ វា​អាច ដោយផ្ទាល់​ធ្វើឱ្យ​កើន​ហានិភ័យ​ដោយសារ fructose ជះឥទ្ធិពល​លើ​ថ្លើម​របស់​យើង​, រួមមាន​ការជំរុញ ខ្លាញ់​រុំ​ថ្លើម​, រលាក និង​ប្រឆាំង អាំង​ស៊ុយ​លីន ។​
​ ​
ឥទ្ធិពល​ទាំងនេះ អាច​រំញោច ការផលិត​អាំង​ស៊ុយ​លីន​ខុស​ប្រក្រតី​ក្នុង​ក្រពេញ​លំពែង របស់​យើង និង​កើន ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។ បរិភោគ​ស្ករ​ច្រើន ក៏​អាច​ដោយ ប្រយោល​ធ្វើឱ្យ​កើន​ហានិភ័យ​កើត​ជំងឺ ដោយ​ការរួមចំណែក​ឡើង​ទម្ងន់ និង កើន​ខ្លាញ់​សរីរាង្គ ។​
​ ​
ស្ករ​ធម្មជាតិ​មិន​ធ្វើឱ្យ​កើនហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​
ស្ករ​ធម្មជាតិ​ជា​ស្ករ​មាន​ក្នុងផ្លែឈើ និង​បន្លែ មិន​ធ្វើឱ្យ​កើន​ហានិភ័យ កើត​ទឹកនោមផ្អែម ។ បន្លែ​, ផ្លែឈើ ក៏ ផ្ទុក​បរិមាណ​ស្ករ​តិចជាង​ច្រើន ប្រៀប នឹង​អាហារ​កែច្នៃ​ស្រាប់ ។​
​ ​
កត្តា​ផ្សេងៗ​បង្ក​ជំងឺ​ទឹកនោមផ្អែម​
-​ ទម្ងន់​រាងកាយ​៖ ការ​ស្រាវ ជ្រាវ​បង្ហាញថា ធាត់​ជា​កត្តា​ហានិភ័យ​ចម្បង​មួយ​ចំពោះ ជំងឺ​ទឹកនោមផ្អែម ប្រភេទ​២ ។​
– ​មិន​ហាត់ប្រាណ​៖ អ្នកមាន​ទម្លាប់​រស់នៅ​មិនសូវ​ធ្វើ​ចលនា​មាន​ហានិភ័យ​កើត​ជំងឺ ខ្ពស់ជាង​ពីរដង ប្រៀប​នឹង​ឧស្សាហ៍​ហាត់ប្រាណ ។​
-​ ជក់បារី​៖ ជក់បារី​ពី​២០​ដើម ឡើង​ក្នុង​មួយថ្ងៃ អាចធ្វើឱ្យ​កើន​ទ្វេដង​នូវ​ហានិភ័យ ជំងឺ​ទឹកនោមផ្អែម ។​
-​ តំណពូជ​៖ ហានិភ័យ​កើត ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ គឺ​៤០ ភាគរយ ប្រសិន​មាន​ម្តាយ ឬ​ឪពុក កើត​ជំងឺ​នេះ និង​ជិត​៧០​ភាគរយ ប្រសិន ទាំង​ម្តាយ និង​ឪពុក​សុទ្ធតែ​កើត​ជំងឺ ៕ ប្រែ​សម្រួល​៖ រតនៈ​