តើ​ការហាត់​ប្រាណ​អាច​បំបាត់​គ្រោះថ្នាក់​ដោយសារតែ​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​ទេ​?

294

បើ​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់​សារព័ត៌មាន Mail Online បានឱ្យដឹងថា មនុស្សពេញវ័យ ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ទៀងទាត់ តែ ហាត់ប្រាណ​ប្រហែល​៥​ម៉ោង​ក្នុង​មួយ សប្តាហ៍​ទំនងជា​មិន​ងាយ​ឆាប់​ស្លាប់ ឡើយ​។​
​ ​
​ការសិក្សា​បានឱ្យដឹងថា ការ ហាត់ប្រាណ​ប្រហែលជា​អាច​ដោះ ស្រាយ​បញ្ហា​មួយចំនួន​បាន ប៉ុន្តែ​មិន ទាំងអស់​ឡើយ ជាពិសេស​ភាព​គ្រោះ ថ្នាក់​ដែល​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ គ្រឿង​ស្រវឹង​ច្រើនៗ​តែម្តង ។ ការសិក្សា ចុងក្រោយ​បំផុត​នេះ​បាន​ពិនិត្យ​ទៅលើ ការស្លាប់​ដោយសារតែ​ជំងឺមហារីក និង​ជំងឺ​បេះដូង សរសៃឈាម​ព្រមទាំង ការ​ឆាប់​ស្លាប់​ជាទូទៅ​ឬ​មុន​អាយុ​៧៥​ឆ្នាំ​។

​អ្នកស្រាវជ្រាវ​បាន​តាមដាន​ពួក គេ​ប្រហែល​១០​ឆ្នាំ ជាពិសេស​អ្នក​ដែល មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើងទៅ ។ អ្វី ដែល​មិន​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺថា ពួកគេ​បាន​រកឃើញ​ទំនាក់ទំនង​ជាច្រើន​រវាង​មូលហេតុ ទាំងឡាយ និង​ការស្លាប់ ដោយសារ​ជំងឺមហារីក​លើ​អ្នក​ដែល មិនមាន​ភាព​សកម្ម​រាង​កាយ​។ ប៉ុន្តែ​ពួក គេ​បាន​រកឃើញ​ទៀតថា ការដែល​មាន ភាព​សកម្ម​ខាង​រាងកាយ​កាន់តែច្រើន​ជាទូទៅ​គឺអាច​បំបាត់ ទំនាក់ទំនង​ជាមួយ នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​បាន​។ តាមពិតទៅ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ម្តង ម្កាល ក៏មាន​ជាប់ទាក់ទង​នឹង​ការ​ថយ ចុះ​នៃ​ការស្លាប់​គ្រប់​ប្រភេទ​លើ​អ្នក ដែលមាន​ភាព​សកម្ម​រាង​កាយ​បំផុត ផងដែរ ។​
​ ​
​ថ្វីបើ​ការសិក្សា​នេះ​មាន​ភាព​រឹង មាំ​ខាង​ការតាមដាន​ទៀងទាត់ និង​មាន ការសិក្សា​ធំ​ក៏ដោយ​តែ​យើង មិនអាច ច្បាស់​ថា រាល់​ទំនាក់ទំនង​ទាំងអស់​អាច ប្រើប្រាស់ និង​យកជាការ​បានឡើយ​។ ឧទាហរណ៍ អ្នក​ដែលមាន​ភាព​សកម្ម ខាង​រាងកាយ​ក៏​ប្រហែលជា​ត្រូវ​ចៀស វាង​ការជក់បារី និង​ញ៉ាំ​អាហារ​ផ្តល់ សុខភាព​ដែរ ។ វា​ពិបាក​ណាស់​ក្នុង ការគ្រប់គ្រង​ឥទ្ធិពល​ទាំងឡាយ​ទាំងស្រុង​នៅពេល​ធ្វើការ វិភាគ​មួយ​នេះ​។ ខណៈពេលដែល​ការហាត់​ប្រាណ​ទៀង ទាត់​ប្រហែលជា​អាច​ទប់ស្កាត់​គ្រោះ ថ្នាក់​ដែល​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ គ្រឿង​ស្រវឹង​ច្រើនៗ​មែន​តែ​វា​មិនអាច​ធ្វើឱ្យ​រាងកាយ​ធន​នឹង​ជំងឺ បានឡើយ ៕ ដោយៈ health.com.kh​