តើ​ការ​កាត់ចោល​ស្បូន​មាន​ធ្វើឱ្យ​បាត់​ចំណង់​ផ្លូវភេទ​ឬទេ​?

1064

ស្ត្រី​មួយចំនួន​ដោយសារ​មូល ហេតុ​ផ្សេងៗ​គ្នា​នាំឱ្យ​ត្រូវ​កាត់​ស្បូន ចោល ឧទាហរណ៍​ដូចជា​មាន​ដុំ​សាច់ កាច ឬ ស្លូត​, រលាក​ឆ្អឹងត្រគាក ប្លោក នោម ហើម​ធំ​, និង​ស្បូន​រីក​ជាដើម ។​
​ ​
​តាំងពី​យូរ​មកហើយ​ស្ត្រី​ជា ច្រើន​តែង​បារម្ភ​ថា ការវះកាត់​ស្បូន ចោល​នឹង​ធ្វើឱ្យ​បាត់​ចំណង់​ផ្លូវភេទ ប៉ះពាល់​អារម្មណ៍​ស្វាមី​នាំឱ្យ​ជីវិត​ប្តី ប្រពន្ធ​ខ្វះ​ភាពកក់ក្តៅ ។​
​ ​
​ប៉ុន្តែ​ជាក់ស្តែង​ចំណង់​ផ្លូវភេទ របស់​ស្ត្រី​មិន​ថមថយ​ឡើយ​ក្រោយពេល កាត់​ស្បូន និង​ថែមទាំង​កើនឡើង ទៀតផង ។​
​ ​
​ស្បូន​គ្រាន់តែ​ជា​ផ្នែក​ចិញ្ចឹម ថែទាំ​ទារក ហើយ​អូវែរ​ទើប​ជា​ប្រដាប់ ភេទ​សំខាន់​របស់​ស្ត្រី ។ អូវែរ​រាល់​ខែ បញ្ចោ​ញ​សារជាតិ​រំញោច​បង្ក​កំណើត​, អ័រម៉ូន​ភេទ​ស្រី ដើម្បី​រក្សា​រដូវ និង​ការ ជ្រុះ​ពង ។ វា​ជា​ផ្នែក​អ័រម៉ូន សំខាន់​មិន អាច​ខ្វះ​បាន ដើម្បី​រក្សា​ផ្លូវភេទ​របស់​ស្ត្រី និង​មាន​មុខងារ​សម្រួល​ប្រព័ន្ធ​អ័រម៉ូន​របស់​រាងកាយ ទាំងមូល ។ ក្រោយ ពេល​កាត់​ស្បូន​ចោលការ​បញ្ចោ​ញ អ័រម៉ូន​ស្ត្រី​នៅតែ​ប្រព្រឹត្តទៅ​ដូច​ធម្មតា ដូច្នេះ មិនមាន​ឥទ្ធិពល​ដល់​ជីវិត​ផ្លូវភេទ ។​
​ ​
​មាន​ស្ត្រី​ជាច្រើន​ត្រូវ​កាត់ចោល មួយផ្នែក (​បន្សល់ទុក​មាត់ស្បូន​) ឬ ស្បូន ទាំងឡាយ ។ មុនពេល​វះកាត់ ពួកគេ ប្រាប់​វេជ្ជបណ្ឌិត​អំពី​កង្វល់​របស់ខ្លួន ទាក់ទង​នឹង​ជីវិត​ផ្លូវភេទ ក៏​ដូច​បញ្ហា​ភាព​រំអិល​របស់​ទ្វារ មាស​អារម្មណ៍​ត្រេកត្រអាល ឬ​ឈឺចាប់ ។ ប៉ុន្តែ​កន្លះ​ឆ្នាំ ក្រោយ​ការវះកាត់​ពួកគេ​មិន​ជួប​បញ្ហា លំបាក​អ្វី​ក្នុង​រឿង​រួមភេទ​ជាមួយ​ស្វាមី ឬ មិត្ត​ប្រុស​របស់ខ្លួន​ឡើយ ។ មាន​ស្ត្រី​ជា ច្រើន​ថែមទាំង “​សកម្ម​” ជាង​ក្រោយពេល​វះកាត់ ។​
​ ​
​តាម​អ្នកជំនាញការ​ឥរិយាបថ របស់​ស្វាមី​ក្នុង​ជីវភាព​ផ្លូវភេទ​ក្រោយ ពេល​ភរិយា​កាត់​ស្បូន​ចោល គឺជា​រឿង សំខាន់បំផុត ៕ ប្រែ​សម្រួលៈ រតនៈ​