តើ​ការ​រួមភេទ​កាន់តែច្រើន​បន្ថយ បញ្ហា​លើ​ក្រពេញ​ប្រូ​ស្តា​ត​មែន​ទេ​?

408

តាម​សេចក្តីរាយការណ៍​ពី Daily Telegraph បានឱ្យដឹងថា ការ​គេង​ជា មួយ​មនុស្ស​ស្រី​ច្រើនជាង ២០​នាក់ អាច ការពារ​បុរស​ពី​ជំងឺមហារីក​ក្រពេញ ប្រូ​ស្តា​ត​បាន ។ រឿងនេះ​គឺ​ផ្អែក​ទៅ លើ​ការសិក្សា​មួយ​លើ​បុរស​ច្រើនជាង ១.៥០០​នាក់ ដែលមាន​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត ។​
​ ​
​ការសិក្សា​បានចេញ​ជា​សេចក្តី សន្និដ្ឋានថា ការដែល​មាន​ដៃគូ​រួមភេទ ជា​មនុស្ស​ស្រី​ច្រើនជាង​២០​នាក់ ក្នុង មួយជីវិត​រប​ស់បុរ​ស គឺ​ជាប់ទាក់ទង​នឹង ការថយចុះ​នៃ​ការ​ប្រឈម​នឹង​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ការ សិក្សា​មួយ​នេះ​មិនអាច​អះអាងថា ការ ដែលមាន​ដៃគូ​រួមភេទ​ជាម​នុស្ស​ស្រី ច្រើន​នាក់​អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នោះទេ ។​
​ ​
​បើសិនជា​អ្នកមាន​ដៃគូ​រួមភេទ ច្រើន​ហើយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​មែន​នោះ វា អាច​នឹង​រំពឹងថា កាលណា​មាន​ដៃគូ​កាន់ តែ​ច្រើន ការប្រឈមមុខ​កាន់តែ​តិច ប៉ុន្តែ​ការសិក្សា​នេះ​មិនបាន​រកឃើញ​នូវ ទំនាក់ទំនង​មួយ​រវាង​ចំនួន​នៃ​ដៃគូ​រួម ភេទ​មនុស្ស​ស្រី និង​ការប្រឈមមុខ ដែល​ពាក់ព័ន្ធ​ឡើយ ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ រឿង​ដ៏​សំខាន់បំផុត​ដែល​អ្នក​ត្រូវ​ចាំ​នោះ គឺថា មិន​ខ្វល់​ថា អ្នកមាន​ដៃគូ​ច្រើន ឬ តិច​ប៉ុនណា​ទេ អ្នក​ត្រូវតែ​រួមភេទ​ដោយ មានការ​ការពារ​ជាមួយនឹង​ស្រោម អនាម័យ​ដើម្បី​បង្ការ​ជំងឺ​កាមរោគ ៕ ដោយ​៖ health.com.kh​