តើ​ការ​ស្ងាប​អាច​ឆ្លង​គ្នា​ដែរ​ទេ​?

1299
ចែករម្លែក

​យោងទៅតាម​អ្នកជំនាញ​ខាង ចិត្តសាស្ត្រ​ដែល​បានធ្វើការ​ស្រាវជ្រាវ ទៅលើ​អាកប្បកិរិយា​របស់ មនុស្ស​បាន ឱ្យដឹងថា មនុស្ស​យើង​គ្រប់គ្នា​សុទ្ធតែ អាច​ស្ងាប​បាន​ដោយសារតែ​ឆ្លង​គ្នា ប៉ុន្តែ មូលហេតុ​របស់​វា​វិញ​គឺ​មិនទាន់​ដឹង ច្បាស់​ឡើយ​។ អ្នកស្រាវជ្រាវ​ធ្លាប់​គិតថា ការ​ស្ងាប​គ្រាន់ តែ​ជាស​ញ្ញា​មួយ​ដែល បញ្ជាក់​ពី​តម្រូវការ​នៃ​ការ​គេង ប៉ុន្តែ ឥឡូវនេះ​ពួកគេ​ជឿថា វា​អាច​ជាការ ទំនាក់ទំនង​ក្នុង​សភាព​ដែល​ដឹងខ្លួន ឬ​ធុញទ្រាន់​ដែរ​។​
​ ​
​យោងទៅតាម​ទ្រឹស្តី​មួយ​បាន និយាយថា ការ​ស្ងាប​ដែល​ឆ្លង​គ្នា​គឺជា​ប់ ទាក់ទង​នឹង​សមត្ថភាព​នៃ​ការ យកចិត្ត គេ​ដាក់ចិត្ត​ខ្លួនឯង ហើយ​មនុស្ស​ដែល មាន​លក្ខណៈ​បែបនេះ​ខ្លាំង​ច្រើនតែ ស្ងាប ញឹកញាប់​នៅពេល​ម្នាក់​ផ្សេងទៀត ស្ងាប​មុន​។ អ្នកស្រាវជ្រាវ​បានឃើញ​ថា ការ​ស្ងាប​ប្រហែលជា មិន​ឆ្លង​ទេ​ចំពោះ អ្នក​ដែលមាន​ជំងឺ អូ​ទី​ស ឬ Schizophrenia (​មនុស្ស​ឆ្កួត​)​។​
​ ​
​សម្រាប់​ក្មេង​អាយុ​ក្រោម ៤​ឆ្នាំ និង​មនុស្ស​ចាស់​វិញ​ទំនងជា​មិនសូវ ស្ងាប​ក្នុងការ​ឆ្លើយតប នឹង​ការ​ស្ងាប របស់​អ្នកដទៃ​ទៀតឡើយ​។ ការ​ស្ងាប ប្រហែលជា​ទម្រ​ង​នៃ​ការទំនាក់ទំនង ដោយ​មិនបាច់​និយាយស្តី ប៉ុន្តែ​វា​ជា រឿង​ពិ​សេសមួយ​សម្រាប់​មនុស្ស​ទៅវិញ ៕ ដោយៈ health.com.kh