តើ​កូរ៉េខាងជើង​នឹងធ្វើ​អ្វី​ទៀត​?

415

​ភាព​តានតឹង​រវាង​កូរ៉េ​ខាង ជើង​និង​អាមេរិក​កំពុង​កើនឡើង​ជាថ្មី បន្ទាប់ពី​ការធ្វើ​តេស្ត​អាវុធ​ចុងក្រោយរបស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅពេល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រយៈចម្ងាយ​មធ្យម​រំលង​លើ​ភាគ​ខាងជើងប្រទេស​ជប៉ុន ។​
​ ​
​ការប្រឈមមុខ​ជា​យូរ​មក ហើយ​រវាង​របប​ដែល​គេ​ស្គាល់​តិច តួច​នៅ​ក្រុង​ព្យុងយ៉ាង និង​សហរដ្ឋ អាមេរិក​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់ តាំងពី​ការចាប់ផ្តើម​អាណត្តិ​ដឹកនាំ របស់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ និង​មិនបាន​បង្ហាញ​សញ្ញា​នៃ​ការ​ស្ងប់ស្ងាត់​ឡើយ ។​
​ ​
​នេះ​គឺជា​សំណួរ​និង​ចម្លើយ មួយចំនួន​ស្តីពី​ស្ថានភាព​ងាយ​នឹង ក្រឡាប់ចាក់​នេះ​៖
​ ​
•​តើ​នឹងមាន​អ្វី​កើតឡើង​?
​ក្នុង​រយៈពេល​ពីរ​ខែ​ចុង ក្រោយនេះ ព្យុងយ៉ាង​បានធ្វើការ​សាក ល្បង​ជោគជ័យ​ពីរលើក​ដំបូង​នៃ​មី​ស៊ី​ល ឆ្លង​ទ្វីប​អន្តរទ្វីប (ICBM) ដែល​ទំនង​អាច បាញ់​ដល់​ផ្នែក​ភាគច្រើន​នៃ​សហរដ្ឋ អាមេរិក​ដីគោក ។​
​ ​
​កូរ៉េខាងជើង​ក៏​គំរាមកំហែង ផងដែរ​ថា នឹង​បញ្ជូន​គ្រាប់​មី​ស៊ី​ល​ទៅ “​គ្របដណ្តប់​” លើទឹក​ដី​កោះ​ហ្គាំ​របស់ អាមេរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ជាទី ជម្រក​របស់​កង​យោធា​អាមេរិក​ដ៏ សំខាន់ និង​ត្រូវ​កូរ៉េខាងជើង មើលឃើញ ថា​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការ​ឈ្លា​ន ពាន​។​
​ ​
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានចេញ​ការព្រមាន ស្រោច “​ភ្លើងកំហឹង​” ទៅលើ​កូរ៉េ​ខាង ជើង​ដោយ​និយាយថា អាវុធ​របស់ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវបាន “​ត្រៀម​បាញ់​” នៅពេលដែល​រដ្ឋបាល របស់លោក​ត្រាំ​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ចំណាត់ ការ​យោធា​គឺជា “​ជម្រើស​មួយ​នៅលើ តុ​”​។​
​ ​
​ការបាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ អង្គារ​រំលង​លើ​ប្រទេស​ជប៉ុន ដែល​ក្រុង ព្យុងយ៉ាង​ហៅថា “​ការបើក​វាំងនន​” សម្រាប់​ការបាញ់​បន្ថែមទៀត​នោះ ត្រូវ បាន​គេ​មើលឃើញថា​ជាការ​បង្កើន​ភាព​តានតឹង​ខ្លាំង​ឡើង​ដោយ របប​លោក គីម ជុង​អ៊ុន ដោយសារតែ​គន្លង​រប​ស់មី​ស៊ី​ល ដ៏​អស្ចារ្យ​របស់ខ្លួន​។​
​ ​
​កូរ៉េខាងជើង​និយាយថា ខ្លួន ត្រូវការ​អាវុធ​នុយក្លេអ៊ែ​រ​ដើម្បី​ការពារ ខ្លួន​ប្រឆាំងនឹង​ការឈ្លានពាន​របស់ សហរដ្ឋអាមេរិក ហើយ​ការ​ដែលមាន អាវុធ​មី​ស៊ី​ល ICBM គឺ​ជួយ​បង្កើន​ការ ទប់ស្កាត់​របស់ខ្លួន ដោយ​អនុញ្ញាតឱ្យ​ខ្លួន គំរាមកំហែង​ទីក្រុង​នានា​របស់​អាមេរិក ក៏ដូចជា​កូរ៉េខាងត្បូង​និង​ជប៉ុន ព្រម ទាំង​សម្ព័ន្ធមិត្ត​អាមេរិក​។​
​ ​
•​តើ​កូរ៉េខាងជើង​នឹងធ្វើ​អ្វី បន្ទាប់​?
​មេដឹកនាំ​លោក គីម ជុង​អ៊ុន បាន​អំពាវនាវ​ឱ្យ​ក្រុង​ព្យុងយ៉ាង​អនុវត្តន៍ ការសាកល្បង​មី​ស៊ី​ល​បន្ថែមទៀត​ទៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​គ្មាន​ហេតុ ផល​អ្វីដែល​មិនត្រូវ​ជឿ​សម្តី​គាត់​នោះ ឡើយ ។​
​ ​
​ទីក្រុង​ព្យុងយ៉ាង​មាន​ប្រវត្តិ យូរលង់​ក្នុង​ការធ្វើ​អ្វីមួយ​ហួស​ព្រំដែន ។​
​ ​
​កាលពី​ឆ្នាំមុន​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ធ្លាក់​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ក្រុង​តូ​ក្យូ ដែល​លាត សន្ធឹង​ចម្ងាយ​៣៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ សមុទ្រ​ជប៉ុន​។ នៅ​គ្រានោះ​កូរ៉េ​ខាង ជើង​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​និង ការ​ថ្កោលទោស ប៉ុន្តែ​នៅតែមាន​ការ បាញ់​មី​ស៊ី​ល​ដដែល​ជាច្រើន​នៅក្នុង​ខែ ជា​បន្តបន្ទាប់ ។​
​ ​
​ក្រុមអ្នកវិភាគ​និយាយថា ការ បង្កើន​ភាព​តានតឹង​បន្ទាប់​ទៀត​របស់ កូរ៉េខាងជើង​អាច​នឹង​ជាការ​បាញ់​មី​ស៊ី​ល ចម្រុះ​រំលង​លើ​ប្រទេស​ជប៉ុន​ក្នុងពេល ដំណាលគ្នា​។ កូរ៉េខាងជើង​ក៏​ទំនង​អាច​បង្ហាញ​ពី​សមត្ថភាព របស់ខ្លួន​ដោយ បញ្ជូន​មួយគ្រា​ប់​ទៀត​បាញ់​បាន​ចម្ងាយ ២.៧០០ គីឡូម៉ែត្រ ស្របពេល​កោះ​ហ្គាំ មាន​ចម្ងាយ​៣.៤០០ គីឡូម៉ែត្រ​ពី​កូរ៉េ ខាងជើង ។​
​ ​
​ប៉ុន្តែ​ផ្លូវ​ហោះហើរ​របស់ មី​ស៊ី​ល​កាលពី​ថ្ងៃ​អង្គារ​ហាក់ដូចជា ត្រូវបាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន ដោយ​មិនឱ្យ​ទៅជិត​កោះ​ហ្គាំ​ទេ និង​មិន ហ៊ាន​ប្រថុយ​បង្ក​ការឆ្លើយតប​ពី​អាមេរិក វិញ​នោះឡើយ​។ ហើយ​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង បាន​រាយការណ៍ ថា “​សមយុទ្ធ​នេះ​មិនមាន​ផលប៉ះពាល់ ដល់​សន្តិសុខ​របស់​ប្រទេសជិតខាង​ទេ​” ។​
​ ​
តើ​ការអន្តរាគមន៍​យោធា អាមេរិក អាច​ធ្វើទៅ​បានទេ​?
​ក្រុម​អ្នកជំនាញ​ព្រមាន​ថា ការ ធ្វើ​អន្តរាគមន៍​យោធា​នៅ​កូរ៉េខាងជើង ទំនង​មិនអាច​កើតឡើង​ឡើយ យ៉ាង ហោចណាស់​ក៏​សម្រាប់​ពេលបច្ចុប្បន្ន នេះដែរ​។​
​ ​
​ប៉ុន្តែ​មន្ទីរ​បញ្ចោ​កាណ​មាន ទាហាន ២៨.៥០០ នាក់​នៅក្នុង ប្រទេស​កូរ៉េខាងត្បូង និង​ផែនការ លម្អិត​សម្រាប់​ជម្លោះ​ដែល​អាច​កើត ឡើង​ជាមួយ​កូរ៉េខាងជើង​។ អាមេរិក បាន​ចំណាយពេល​រាប់​ទសវត្សរ៍​ក្នុង ការហាត់​សមជា​មួយ​សម​ភាគី​កូរ៉េ​ខាង ត្បូង​រួមទាំង​នៅក្នុង​សមយុទ្ធ​រួមគ្នា​ហៅ ថា​អាណាព្យាបាល​សេរីភាព អ៊ុ​ល​ឈិ (Ulchi Freedom Guardian) ដែល​ត្រូវ បានបញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
​ ​
​ជម្រើស​នានា​រួមមាន​ចាប់ពី ការវាយប្រហារ​តិចតួច​លើ​គោលដៅ នុយក្លេអ៊ែរ​រហូតដល់​ការវាយប្រហារ ជាមុន​និង​ការវាយលុក​ដើម្បី​ដក​លោក គីម​និង​មេដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត​។​
​ ​
​ប៉ុន្តែ​កូរ៉េខាងជើង​ក៏មាន​បទ ពិសោធន៍​ជាច្រើន​ទសវត្សរ៍​នៅក្នុង​ផ្លូវ រូង​ក្រោម​ដី​ដែរ​។ កូរ៉េខាងជើង​បាន ជីក​ច្រក​ក្រោម​ដី​នៅក្រោម​តំបន់​គ្មាន យោធា (DMZ) បន្ទាប់ពី​សង្គ្រាម​កូរ៉េ ហើយ​ទាំង​អាវុធ​នុយក្លេអ៊ែរ និង​កាំភ្លើង​ធំ ធម្មតា​របស់​កូរ៉េខាងជើង​ត្រូវគេ​ជឿថា ត្រូវបាន​ការពារ​នៅក្រោម​ដី​បាន​យ៉ាង​ល្អ ពី​ការវាយប្រហារ​នានា​។​
​ ​
​ការវាយប្រហារ​ជាដំបូង ទំនង​នឹង​មិនអាច​បំផ្លាញ​អាវុធ​នុយ ក្លេ​អ៊ែរ​របស់​កូរ៉េខាងជើង​ទាំងអស់​បាន ទេ ហើយ​កូរ៉េខាងជើង​មាន​កាំភ្លើង​ធំ រាប់ពាន់​ដើម​អាច​បាញ់​ដល់ទី​ក្រុង សេ​អ៊ូ​ល​ដែលមាន​ប្រជាជន​១០​លាន នាក់​និង​មាន​ចម្ងាយ​តែ ៥៥ គីឡូម៉ែត្រ ប៉ុណ្ណោះ​ពី​តំបន់​គ្មាន​កងទ័ព ។ ហេតុ ដូច្នេះហើយ​វា​អាច​នឹង​បង្ក ការស្លាប់​និង របួស​ច្រើន ដោយ​ត្រឹមតែ​ការឆ្លើយតប ធម្មតា​ក្នុង​ចម្ងាយ​នេះ​ប៉ុណ្ណោះ​។​

​ថ្វីបើ​មាន​វោហារសាស្ត្រ​របស់ លោក​ត្រាំ​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន យល់ស្រប​ជាមួយ​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ របស់គាត់ គឺ​លោក ស្ទី​វ បាន​ណុន ដែល​បាន​ប្រាប់​ទៅ​កាសែត The American Prospect ថា “​គ្មាន​ដំណោះស្រាយ យោធា​ទេ​បំភ្លេច​វា​ទៅ​” ៕ ប្រែ​សម្រួលៈ​កញ្ញា​ដា​លី​ស​ ​ដកស្រង់​ពី​កាសែត​ដេលី​មែ​ល​

កូរ៉េខាងជើង​និយាយថា​ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន