តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​បន្ទប់ទឹក​មិនមាន​ក្លិនស្អុយ​?

320
ចែករម្លែក

​នៅក្នុង​បន្ទប់ទឹក​តែងតែមាន​ក្លិន​ដែល​ពិបាក​ជម្រះ​ខ្លាំងណាស់ ជា​ហេតុដែល​ធ្វើឱ្យ​ពេល​ចូល បន្ទប់ទឹក​ពិបាក​ទ្រាំ​ដោយ​ទប់​មិន​ហ៊ាន​ដកដង្ហើម តាមពិតទៅ​មាន​វិធី​មួយចំនួន​ដែល​អាច ជម្រះ​ក្លិន​ទាំង​នោះបាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​សម្អាត​បន្ទប់ទឹក​
មាន​មនុស្ស​ជាច្រើន​តែងតែ​ដាក់​កន្ត្រក​ខោអាវ​ប្រលាក់​នៅក្នុង​បន្ទប់ទឹក និង​ធុងសម្រាម​ជាហេតុ ដែល​ធ្វើឱ្យមាន​ក្លិនស្អុយ​ពេញ​បន្ទប់ទឹក ដូចនេះ​អ្នក​ត្រូវតែ​សម្អាត​វា​ឱ្យបាន​ញឹកញាប់​ទើប​វា​មិន មាន​ក្លិន​មិនល្អ​ទាំងនោះ​។​

​ប្តូរ​ក្រណាត់​ជាន់​ជើង​
អ្នក​ត្រូវតែ​ប្តូរ​ក្រណាត់​ជូត​ជើង​នៅ​បន្ទប់ទឹក​ឱ្យបាន​ញឹកញាប់​ព្រោះ​វា​ងាយ​មាន​ក្លិន​ណាស់ ដោយសារតែ​វា​ឆាប់​ជក់ទឹក​ចូល យូរ​ទៅ​វា​នឹង​ភាយ​ចេញ​ក្លិន​មិនល្អ​ជាមិនខាន​ឡើយ​។​

​ក្រណាត់​ជូត​ខ្លួន​
នៅពេលដែល​អ្នក​ជូត​ខ្លួន​រួច អ្នក​មិនត្រូវ​ព្យួរ​ក្រណាត់​នោះ​នៅក្នុង​បន្ទប់ទឹក​ឡើយ​ព្រោះ​វា​នឹង​អាច ភាយ​ចេញ​ក្លិន​មិនល្អ ដូច​នះ​អ្នក​គួរតែ​យក​វា​ទៅ​ហាល​ឱ្យ​ស្ងួត​ទើប​ល្អ​។​

​ទៀន​ក្រអូប​
អ្នក​អាច​អុច​ទៀន​ក្រអូប​នៅក្នុង​នោះបាន ព្រោះ​ពន្លឺ​ក្តៅ​នៃ​ទៀន​អាចធ្វើឱ្យ​បន្ទប់ទឹក​អ្នក​ភាយ​ក្លិន មិនល្អ​ចេញទៅ​ក្រៅ​អស់ ហើយ​ថែមទាំង​អាចធ្វើឱ្យ​បន្ទប់ទឹក​អ្នក​បាត់​នូវ​ក្លិន​ទាំងនោះ​ទៀតផង ដោយសារតែ​វា​មាន​ក្លិនក្រអូប​។​

សំបក​ក្រូច ឬ​ក្រូចឆ្មារ​
អ្នក​អាច​យក​សំបក​ក្រូច​លាង​ឱ្យ​ស្អាត បន្ទាប់មក​យក​វា​ជូត​ឱ្យ​ស្ងួត រួច​ដាក់​វា​នៅក្នុង​បន្ទប់ទឹក នោះ​វា​នឹង​ជួយ​កាត់​ក្លិន​មិនល្អ​នៅក្នុង​បន្ទប់ទឹក​របស់​អ្នក​បាន​យ៉ាង​ងាយ​៕ ដោយៈ health.com.kh