តើ​ជា​ការពិត​ទេ​ដែលថា​ស្ត្រី​មានគភ៌​គួរ​បរិភោគ​ស៊ុត​ក្ងាន​ព្រោះ​ប៉ូវ​ជាង​ស៊ុតមាន់​?

649

“​ស្ត្រី​មានគភ៌​បរិភោគ​ពង​ក្ងាន កូន​កើតមក​នឹងមាន​ភ្នែក​ធំៗ សុខភាព ល្អ​, ឈ្លាសវៃ​…” នោះ​ជា​ពាក្យ​ដំណាល តៗ គ្នា​ដែល​យើង​គ្រប់គ្នា​តែង​ស្តាប់ឮ ប៉ុន្តែ​តើ​នេះ​ជាការ​ពិត​ឬ​យ៉ាងណា ?
​ ​
​ការពិត​ពង​ក្ងាន​មិនត្រូវ​បាន​គេ និយម​ចូលចិត្ត​ដូច​ពងមាន់ ពង​ទា ពង​ក្រួច ហើយ​ភាគច្រើន​នៃ​អ្នក បរិភោគ​ពង​ក្ងាន​ជា​ស្ត្រី​មាន​ផ្ទៃពោះ ។
​ ​
​ពិនិត្យ​អំពី​តម្លៃ​ជីវជាតិ​, ពង​ក្ងាន ចាញ់​ឆ្ងាយ​ពី​ពងមាន់ ។ ប្រៀប​នឹង ពងមាន់​, ពង​ក្ងាន មាន​អត្រា​ប្រូតេអ៊ីន ទាប​ជាង​តែ​បែរជា​មាន​សមា​ធាតុ​លីពីដ ខ្ពស់ជាង ។ បរិមាណ​វីតាមីន​ក្នុង ពង​ក្ងាន ក៏​ចាញ់​ពងមាន់​, វីតាមីន A ក្នុង​ពង​ក្ងាន ស្មើ​តែ​ពាក់កណ្តាល ពងមាន់ ។​
​ ​
​ផ្នែក​ស​នៃ​ពង មាន​ផ្ទុក​វីតាមីន B6, B12, B2 និង folate ។ វីតាមីន B2 ចាំបាច់​សម្រាប់​ការ​លូត លាស់​កោសិកា folate ដែលមាន​ប្រយោជន៍​សម្រាប់ សុខភាព​សរសៃឈាម​បេះដូង និង​ការរីកចម្រើន អំប្រ៊ីយ៉ុង ។ ក្រៅពីនេះ វា នៅ​សម្បូរ​សារជាតិ​រ៉ែ ដូចជា​ស័ង្កសី​, ដែក​, ស្ពាន់​, ហ្វូ​ស​ហ្វ័​រ​, កាល់ស្យូម និង​ប៉ូវ​តា​ស្យូ​ម ។ សារជាតិ​រ៉ែ​ទាំងនេះ ចាំបាច់​សម្រាប់​ការរីកចម្រើន​របស់​ស​ក់​, ក្រចកដៃ​, ឆ្អឹង និង​ធ្មេញ ។​
​ ​
​ផ្នែក​ក្រហម​នៃ​ស៊ុតមាន់​សម្បូរ Choline ដែលជា​សារជាតិ​សំខាន់ សម្រាប់​ការរីកចម្រើន​ខួរក្បាល​របស់ទារក ។​
​ ​
​អាស្រ័យ​ហេតុ​នោះ​អ្នក ជំនាញ ការ​ខាង​ជីវជាតិ​បាន​ទូន្មាន​ស្ត្រី​មានគភ៌ ប្រសិន​ចង់​ប៉ូវ​សុខភាព​សម្រាប់​ទាំង ម្តាយ និង​កូន ល្អ​បំផុត ចូរ​បរិភោគ​ពង​- មាន់​ជំនួស​ពង​ក្ងាន​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើនជាង ៕ ប្រែ​សម្រួលៈ រតនៈ​