តើ​ដំណាំ​របស់​អ្នកត្រូវការ​កម្រិត pH ប៉ុណ្ណា​?

9081
ចែករម្លែក
  • 3
    Shares

​កំរិត pH ដី​តម្រូវ​ដំណាំ​៖

១- ដំណាំ​ចេក​
​ក្នុង​ការដាំ​ដំណាំ​ចេក​លក្ខណៈ​ដី គឺជា​កត្តា​មួយ​ដ៏​សំខាន់​ពោល ដំណាំ​ចេក​មាន​ប្រព័ន្ធ​ឬ​ស​លូតលាស់ ខ្សោយ​ដោយសារ​មូលហេតុ​នេះ គឺ​វា​រស់នៅ នឹង​សមាសភាព​មមោក និង​អង្គធាតុ​រ៉ែ​ផ្សេងៗ ជាពិសេស​ដំណាំ​ចេក​ទាមទារ​បរិយាកាស​ក្នុង​ដី​ល្អប្រសើរ​។ ក្នុងករណី​ដែល​ដី​ត្រូវ​លិច​ទឹក បរិមាណ អុកស៊ីសែន​នៅក្នុង​ដី​ថយចុះ ។​

​ក្នុងការ​ជ្រើសរើស​ដី​សំរាប់​ដំណាំ​ចេក គេ​ត្រូវ​ជ្រើសរើស​ដី​ដែល​
– មាន​ជាតិ​អំបិល​ច្រើន គឺ​ចំពោះ​ដី​ដែលមាន​ខ្សាច់​ច្រើន ០.០៣​ភាគរយ (​ភាគរយ​អំបិល​)
– ល្បប់ ០.០៥ ភាគរយ និង​ដីឥដ្ឋ ០.០១​ភាគរយ​
– pH ល្អ​សំរាប់​ដំណាំ​ចេក​គឺ ពី ៥.៥-៧ ។​

​នៅក្នុង​ចំការ​ភាគច្រើន ការដាំ​ដ​ណាំ​ចេក គេ​តែង​ជួបប្រទះ​នូវ​ជំងឺ​ម្យ៉ាង​ដែល​ស្លឹក​មាន​ពណ៌​ខៀវចាស់ ដែល​បណ្ដាលមកពី​នៅក្នុង​ដី​ខ្វះ​ជាតិ ម៉ាញ៉េ​ស្យូ​ម (Mg) ដែល​បណ្ដាលអោយ​ទិន្នផល​ថយចុះ ៥០ ភាគរយ ។ ដើម្បី​បន្ថយ ឬ​បំបាត់ចោល​ទាំងស្រុង​នូវ​ជំងឺ​ប្រភេទ​នេះ​ចាំបាច់​ត្រូវ​៖
– បាច​ជី​ដែលមាន ជាតិ ម៉ាញ៉េ​ស្យូ​ម (Mg) ដូចជា ម៉ាញ៉េ​ស្យូ​ម​ស៊ុ​ល​ហ្វា​ត (MgSO4) ជាដើម
– បើតាម​ប្រព័ន្ធ EX-M វិញ ប្រើ​អាហារ​បំរុង​រុក្ខជាតិ ។​

២- ដំណាំ​ស្វាយ​
​ស្វាយ អាច​ដុះ​លូតលាស់​បាន​ដោយ​គ្មាន​ការស្រោចស្រព​ក្នុង​រយៈពេល ៣-៤​ខែ ។ ដំណាំ​ស្វាយ ពុំ​រើស​ដី​ទេ គឺ​វា​អាច​លូតលាស់​បាន​ក្នុងករណី​ដែលមាន​ទឹក​គ្រប់គ្រាន់ ។ ស្វាយ​អាច​លូតលាស់​ល្អ ប្រសើរ​នៅ​ទី​បរិស្ថាន​ទំនាប និង​នៅ​ជិត​ប្រភពទឹក​។ ស្វាយ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​កំដៅ ។ ក្នុងករណី​គ្មាន​ការស្រោចស្រព គេ​អាច​ដាំ​ស្វាយ​នៅ​កន្លែង​ដែ​មាន​បរិមាណ​ទឹកភ្លៀង ៥០០-៤០០​ម​.​ម ។ គេ​បានកត់សំគាល់​ឃើញថា ករណី​ដែលមាន​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួសហេតុ​ពេក ក៏​ពុំ​បង្កអោយមាន​លក្ខណៈ ល្អប្រសើរ​ដល់​ស្វាយ​ដែរ គឺ​បណ្ដាលអោយ​ជ្រុះ​ពន្លក​ផ្កា ។​

​ការថែទាំង​ដំណាំ​ស្វាយ​៖
– ដាក់​ជីសរីរាង្គ ឬ​រ៉ែ​ក្នុង​ស្វាយ​៖
– ដាក់​ជីសរីរាង្គ ឬ​រ៉ែ​ក្នុង​រយៈពេល ១-៤​ឆ្នាំ ក្នុងករណី​ដែល​ដី​ខ្សោយ​ជីជាតិ​ខ្លាំង​
– មុនពេល​ភ្លៀង​គេ​ដាក់​ជីសរីរាង្គ ១០​គ​.​ក្រ ក្នុង​មួយ​ដើម និង​ជី​អាសូត​មុនពេល​ចាប់ផ្ដើម​លូតលាស់ ថ្មី​
– ក្នុង​មួយឆ្នាំ ដាក់​ជី​បី​ដង គឺ​នៅ​ខែមិថុនា កញ្ញា និង​វិច្ឆិកា ដោយ​ដាក់​ជី NPKCa 14:8:10:2 ឬ​ពីរដង​ក្នុង​មួយឆ្នាំ NPK 14:8:10:2

– ក្នុង​រយៈពេល​កំពុងផ្ដល់​ផ្លែផ្កា គេ​ធ្វើ​អនាម័យ​ការពារ​ជំងឺ​ដោយ​កាត់​មែក​ឲ្យ​ស្រឡះ ។ ម្យ៉ាងទៀត​នៅ​ដំណាក់​កាលដែល​ស្វាយបាន​បញ្ឈប់​ការលូតលាស់ អាច​កាត់​មែក​ចាស់ៗ និង​ធំៗ​ចោល ដើម្បី​ឲ្យ​មែក​ថ្មី​ដុះ​ឡើង​ល្អ និង​ផ្ដល់​ផ្លែផ្កា​ច្រើន ។ អនុវត្តន៍​វិធី​កប់​ជី​តាម​ប្រព័ន្ធ អ៊ី អ៊ិ​ក្ស អិ​ម វា​បាន​ផល​ហើយ ។​

៣- ដំណាំ​ដូង​
​ដំណាំ​ដូង​អាច​លូតលាស់​ផ្ដល់​ផ្លែផ្កា​ល្អ នៅ​លើដី​ដែលមាន​ជាតិ​អំបិល​សើម និង​ត្រជាក់ ។ ក្នុងករណី ដែល​ដាំ​វា​នៅ​ជិត​សមុទ្រ​គេ​ទទួលបាន​ទិន្នផល​ល្អ ។ បរិមាណ​ទឹកភ្លៀង​ដែល​ល្អប្រសើរ​សំរាប់​ផ្ដល់ ទិន្នផល​ខ្ពស់​គឺ ១.៥០០-១.៦០០​ម​.​ម ម្យ៉ាងទៀត​ពុំ​សូវ​ឲ្យ​មាន​រយៈពេល​រាំងស្ងួត​យូរពេក​ទេ វា​នឹងធ្វើ ឲ្យ​ទិន្នផល​ថយចុះ ។ ក្នុងករណី​ដែល​ខ្វះ​សំណើម​ផ្នែក​ខាងក្រោម​នៃ​ស្លឹក​របស់​វា​ងាប់​ធ្វើ​ឲ្យ​បាត់បង់ នូវ​សមត្ថភាព​កាន់ ផ្លែ គឺ​ក្រោយពី​ក្ដឹប​បាន​បន្តិច​វា​ក៏​ជ្រុះ ។ ដំណាំ​ដូង​អាច​លូតលាស់​លើ​គ្រប់​ប្រភេទ ដី​ទាំងអស់ ប្រសិនបើ​ដី​នោះ​មាន​ស្រទាប់​ជីជាតិ​ជ្រៅ ។ សីតុណ្ហភាព​ល្អប្រសើរ​សំរាប់​ការលូតលាស់ និង​ផ្លែផ្កា ២៥-៣០ អង្សា​សេ ។​

​ការដាក់​ជី​ជា​កត្តា​មួយ​យ៉ាងសំខាន់ ក្នុងការ​លូតលាស់​នៃ​ដំណាំ​ដូង ។ កង្វះ​ជី​ប៉ូ​តា​ស្យូ​ម គឺមាន​ជា ទូទៅ​ដូចនេះ គេ​ត្រូវ​កែលំអរ​ជា​ចាំបាច់ ពីព្រោះ​ជី​ប៉ូ​តា​ស្យូ​ម​ធ្វើ​ប្រតិកម្ម​ទៅលើ​កត្តា​ដែលនាំអោយ កើត​ផ្លែ ។ ក្នុង​ដូង​មួយ​ដើម​ដែល​គ្រប់​អាយុ ហើយ​ផ្ដល់​ផ្លែ​គេ​ដាក់ KCL ១-២​គីឡូក្រាម ។​

​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ នៅតាម​បណ្ដោយ​ប្រទេស​មួយចំនួន ដាច់ខាត​នៅក្នុង​ចំការ​គេ​ត្រូវធ្វើ ការ​បាច​ជីសរីរាង្គ និង​អ​សរីរាង្គ ជាពិសេស ជី N P និង K ។ ជា​រៀងរាល់ឆ្នាំ​គេ​បាច​ជី N: 64-90.8 គីឡូក្រាម P205: 30-40 គីឡូក្រាម K20:95-138 គីឡូក្រាម ក្នុង​មួយ​ហិច​តា ។​

​ដើម្បី​ទប់ទល់​នឹង​សត្វ​កណ្ដុរ ឬ​កំប្រុក​ដែល​តែងតែ​កាត់​ក្ដឹប​ដូង គេ​ធ្វើ​របាំង​អំពី ស័ង្កសី វាយ​ជុំវិញ ដើម​ដូង ។​

៤- ដំណាំ​ល្ហុង​
​សីតុណ្ហភាព ល្អប្រសើរ​សំរាប់​ការលូតលាស់ និង​ផ្ដល់​ផ្លែ​របស់​ដំណាំ​ល្ហុង​គឺ ២២-២៨ អង្សា​សេ ។ ក្នុងករណី​ដែល​សីតុណ្ហភាព​ចុះ​ដល់ ១៥-១៧ អង្សា​សេ ដំណើរការ​នៃ​សរីរៈសាស្ត្រ របស់​ល្ហុង​ត្រូវ ពន្យឺត គឺ​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​ដី​នៃ​ដំណាំ ។ ផ្ទុយទៅវិញ បើ​សីតុណ្ហភាព​កើន​ដល់ ៣០​អង្សា​សេ ជាពិសេស​ស្រប​ជាមួយនឹង​ការខ្វះ​ទឹក វា​នឹង​ផ្ដល់​ឥទ្ធិពល​អាក្រក់​ដល់​ការផ្ដល់​ផ្លែ ។​

​បរិមាណ​ទឹកភ្លៀង​ដែល​ល្អប្រសើរ​ដល់​ដំណាំ​ល្ហុង​មាន​កំពស់​ពី ១៥០០- ២០០០​ម​.​ម ក្នុង​មួយឆ្នាំ ចំពោះ​ដី​ដែលមាន​ទឹក​ជោគជាំ​ពេក វា​ផ្ដល់​លក្ខណៈ​ល្អប្រសើរ​សំរាប់​ពពួក​ជំងឺផ្សិត វីរុស មីក្រូ​ប្លា​ស និង​ណេ​ម៉ា​តូ​ត ។​

​ដំណាំ​ល្ហុង គឺជា​ប្រភេទ​ដំណាំ​ដែល​ពុំ​សូវ​រើស​ដី​ទេ ដូចនេះ គេ​អាច​ដាំ​នៅ​គ្រប់​ទីកន្លែង ។ ម្យ៉ាងទៀត ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ដី​ចាំបាច់​ត្រូវមាន​សំណើម​គ្រប់គ្រាន់ មាន​ជីជាតិ​គ្រប់ PH= 6.6.5 ។ ចំពោះ​ការកំណត់​ភេទ​របស់​ល្ហុង​គេ​អាច​កំណត់​តាមរបៀប​ផ្សេងៗ​ទៀត​គឺ គេ​យក​ស្លឹក​របស់​ដើម ណាមួយ​មក​កិន​ហើយ​ច្របាច់​យក​ទឹក បន្ទាប់មក​គេ​យក​ទឹក​បា​រ៉​ត​មក​ដាក់ ។ ក្នុងករណី ដែល​ទឹក នោះ​ប្រែ​ពណ៌​ជា​ពណ៌​ផ្ទៃមេឃ ឬ​ពណ៌​ក្រហម​ដូច​ឈាម ក្រហម​ស្វាយ គេ​អាច​សន្និដ្ឋានថា គឺជា ល្ហុង​ឈ្មោល ចំពោះ​ល្ហុង​ញី​វិញ​វា​មាន​ពណ៌​បៃតង ។ ក៏ប៉ុន្តែ​ការពិត​ដែល​យើង​ទទួលបាន​ត្រឹមតែ ៨៧ ភាគរយ​ប៉ុណ្ណោះ ។​

​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ គេ​ត្រូវដាក់​ជី​បន្ថែម គឺ​បំប៉ន​នូវ​ប្រភេទ​ជីសរីរាង្គ និង​អ​សរីរាង្គ ។ នៅពេល​ដែលមាន​អាយុ​ពី ៣-៤​ឆ្នាំ​ឡើងទៅ ល្ហុង​ផ្ដល់​ផ្លែ​តូចៗ និង​ទិន្នផល​ថយចុះ ។​

៥-​ដំណាំ​ក្រូច​
​ជាទូទៅ អាកាសធាតុ និង​ពិសេស​លក្ខណៈ​នៃ​ការដាំដុះ​នៅ​ប្រទេស​កម្ពុជា​ពុំ​អនុគ្រោះ​ណាស់ណា ទេ​ចំពោះ​ការដាំដុះ​ដំណាំ​ក្រូច​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​វិបត្តិ​ដែល​គេ​តែង ជួបប្រទះ​ញឹក ញាប់​នោះ​គឺ ផ្លែ​ឡើង​គគ្រើម​ក្រាស់ ខ្លែប​ស្កក (​ស្ពោត​) ទឹក​ជូរ ។ កត្តា​ទាំងអស់នេះ គេ​អាច​កែលំអរ បាន​ដោយ​ប្រើ​បច្ចេកទេស​សមស្រប ដោយ​រៀបចំ​ដាក់​ជី​អោយបាន​ម៉ត់ចត់ ។​

​ដើម​ក្រូចពោធិ៍សាត់​ដុះ​លូតលាស់​បានល្អ នៅលើ​ដី​ធូរ​មាន​ជាតិ​ជ្រៅ ដីល្បាប់ pH=6.5 នៅតាម មាត់ច្រាំង​ស្ទឹង​សង្កែ និង​អូរ​ដំបង ។ ដើម​ក្រូចពោធិសាត់​ផ្ដល់ ផល​បានល្អ​បង្គួរ​លើដី​ធូរ នៅតាម ដងស្ទឹង​ពោធិ៍សាត់​ដែល​នៅ​ទីនោះ​មាន​ដំណាំ​ក្រូចពោធិ៍សាត់​តាំងពី យូរយារ​ណាស់​មកហើយ ។ នៅតាម​ច្រាំង​ទន្លេមេគង្គ​ផ្លែក្រូច​ពោធិ៍សាត់​មាន​ភាព​គគ្រាត ជាង​នៅលើ​ដីក្រហម ។

​សកម្មភាព​លូតលាស់​របស់​ដំណាំ​ក្រូច ត្រូវ​ថយចុះ​ក្នុង​សីតុណ្ហភាព​ក្រោម ៣២​អង្សា​សេ ។ គេ​ដាំ ដំណាំ​ក្រូច​នៅ​សីតុណ្ហភាព​ខ្ពស់ជាង ៤៧​អង្សា​សេ ហើយ​កំពស់​ទឹក​ភ្លើង​ប្រចាំឆ្នាំ​ពុំ ត្រូវ​តិចជាង ៨៨៩​ម​.​ម ។ ដំណាំ​ក្រូច​អាច​ដុះ​លូតលាស់​ល្អ​នៅ​លើដី​ដែលមាន pH=5-6.5 ហើយ​ត្រូវការ​ដី​ដែល មាន​ជាតិ B Na NaCl កាបូ​ណាត និង​ត្រូវមាន​បរិមាណ​ទឹក​ក្នុង​ដី​គ្រប់គ្រាន់​ផង ។​

​ជាទូទៅ​ក្នុង​លក្ខណៈ​ធម្មតា ក្រូចពោធិ៍សាត់​អាច​ឲ្យ​ផល​នៅ​ឆ្នាំ​ទី ៥ ឯ​ក្រូចឃ្វិច និង​ក្រូចឆ្មារ​អោយ ផល​បានយូរ​ជាង​ក្រូចពោធិ៍សាត់ ។ ទិន្នផល​ក្រូចពោធិ៍សាត់​អាច​ឡើង​រហូតដល់ ទៅ ១០ តោន ក្រូចថ្លុង ១៥​តោន និង​ក្រូចឆ្មារ ២០​តោន ក្នុង​មួយ​ហិច​តា ។​

៦- ដំណាំ​មង្ឃុត​
​មង្ឃុត គឺ​វា​ទាមទារ​អាកាសធាតុ​ក្ដៅ និង​សើម​ជានិច្ច ដី​មាន​ជីជាតិ​ជ្រៅ ធូរ ត្រជាក់​ជានិច្ច ។ គេ​ធ្វើ​បណ្ដុះ​គ្រាប់​នៅក្នុង​ជាល ឬ​កន្ត្រក ពីព្រោះ​កូន​មង្ឃុត​មាន​ឬ​ស​កែវ​វែង ហើយ​ខ្សោយ​ពុំ​ស៊ូទ្រាំ នឹង​ការ​គាស់​យកទៅ​ដាំ​ទេ ។ កូន​ដែល​ដុះ​ពី​គ្រាប់ពូជ​លូតលាស់​យឺត​ណាស់ ដូចនេះ គេ​ចូលចិត្ត​ប្រើ វិធី​ផ្សាំ​មែក​ហើយ​ផ្អោប​មែក​នោះ​ជាមួយ​កូន​ដែល​គេ​បណ្ដុះ​ក្នុង​ថ្នាល ឬ​ផ្សាំ ដោយ​សំបក​ដែលមាន ពន្លក និង​សាក​មែក ។​

​ក្នុង​ការដាំ​មង្ឃុត នៅពេលដែល​វា​នៅ​វ័យ​ខ្ចី ទាមទារ​អោយមាន​ការថែទាំ​ច្រើន គ្រប​គល់​ដោយ​ចំបើង ស្រោច​ទឹក​ដាក់​ជីសរីរាង្គ និង​អ​សរីរាង្គ ឬ​អាសូត N ។ ក្នុងករណី​ដែលមាន ការថែទាំ​ត្រឹមត្រូវ​វា​នឹង ផ្ដល់​ផ្លែ​នៅ​ឆ្នាំ​ទី ៦ ។ នៅលើ​ដំណាំ​មង្ឃុត​គេ​សង្កេតឃើញ មាន​សត្វ​កំ​ពូ​ង​ពីរបែប Hypomeces & Astycus ដែល​ស៊ី​ស្លឹក ។ គេ​អាច​កំចាត់​សត្វ​នេះ ដោយ​បាច​ម្សៅ D.D.T នៅក្រោម​ដើម ។​

៧- ដំណាំ​ម្នាស់​
​ម្នាស់ គឺជា​ដំណាំ​មួយ​ប្រភេទ​ដែលមាន​សារៈសំខាន់ ហើយ​ផ្លែ​របស់​វា​មាន​លក្ខណៈ​រូបរាង ពណ៌​សម្បុរ ទំហំ​ខុសៗ​គ្នា ហើយ​ទំងន់​របស់​វា​អាច​ប្រែប្រួល​ពី ៥-១០ គ​.​ក្រ ឬក៏​អាច​លើសពីនេះ ផង​ក៏មាន ។ ប៉ុន្តែ​ភាគច្រើន​ផ្លែ​ដែល​គេ​តែង​ជួបប្រទះ គឺមាន​ទំងន់​ពី ២-២.៥ គីឡូក្រាម ។ ស​ម៉ាស ធាតុ​នៅក្នុង​ផ្លែ​ម្នា​ស់មាន ប៉ិច​ទិន ដែលមាន​ជាតិ​ថ្នាំ​សំរាប់​ស្បែក អង្គធាតុ​រ៉ែ ផ្សេងៗ​ទៀត​ដូចជា K, Na, Ca, Mg, Fe, P, S និង​ធាតុ​ដ៏ទៃទៀត ។ ម្យ៉ាងទៀត​នៅក្នុង​ផ្លែ​មាន​សារធាតុ​អា​រ៉ូ​ទិច មេស្រា និង​វីតាមីន​ជាដើម ។​

​ម្នាស់ ជា​ប្រភេទ​ដំណាំ​មួយ​ប្រភេទ​ដែល​ចូលចិត្ត​កំដៅ ។ ម្នាស់​ជា​ដំណាំ​មួយ​ប្រភេទ​ធន់​នឹង​ការ​រាំង ស្ងួត​ហើយ​គេ​អាច​ដាំ​វា​នៅ​តំបន់​ដែលមាន​កំពស់​ទឹកភ្លៀង​របស់​វា ។ ការផ្ដល់​ទឹក​ពុំ​គ្រប់គ្រាន់​នៅ ដំណាក់កាល​លូតលាស់​ដំបូង​ធ្វើអោយ​ការលូតលាស់​របស់​ដើម​ត្រូវ​ពន្យឺត​ដែលជា​ហេតុ​បណ្ដាល អោយ​ការផ្ដល់​ផ្លែ​ត្រូវ​ពន្យឺត​ដែរ ។ កា​រក​ង្វៈ ទឹក​នៅ​ចុង​ដំណាក់កាល​លូតលាស់​របស់​វា​ធ្វើអោយ ឆាប់​មាន​ផ្កា ហើយ​ផ្លែ​ក៏​ឆាប់​ទុំ ប៉ុន្តែ​វា​មានគុណ​ភាព​អន់ ។​

​គេ​អាច​ដាំ​ដំណាំ​ម្ចាស់ បាន​នៅលើ​ដី​ដែលមាន pH=5.5-6.2 និង​មាន​អុកស៊ីសែន​គ្រប់គ្រាន់ ។ ដើម្បីអោយ​ដំណាំ​ម្នាស់​ផ្ដល់​ទិន្នផល​ខ្ពស់ 35-60 តោន​ក្នុង​មួយ​ហិច​តា ចាំបាច់​ត្រូវ​ផ្ដល់​ទឹក និង​អង្គ ធាតុ​ចិញ្ចឹម​អោយបាន​គ្រប់គ្រាន់ ។ ក្នុងករណី​ដែល​គេ​ដាក់​ជី​អាសូត វា​ធ្វើអោយ​ផ្លែ​ធំ និង​បន្ថយ​នូវ ភាព​ជូរ​របស់​វា ។ ក្នុងករណី​ដែល​គេ​ដាក់​ជីកា​លី វា​បង្កើន​ភាព​ជូរ​បស់​ផ្លែ ។​

​ចំពោះ​ផូស្វាត​មាន​អំពើ​លើដី​ដែល​ខ្វះ​ជាតិ ផូស្វ័រ​។ ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា​ក្នុង​ដី ១​ហិច​តា ត្រូវដាក់​ជី​អាសូត​ពី ៨-១៣០ គីឡូក្រាម ផូស្វាត​ពី ៣០-៨០ គីឡូក្រាម ប៉ូ​តា​ស្យូ​ម​ពី ២៧៥-៦០០ គីឡូក្រាម កាល់ស្យូម​ពី ១០០-២០០ គីឡូក្រាម និង​ម៉ាញ៉េ​ស្យូ​ម​ពី ៧០-១៥០ គីឡូក្រាម ។ កង្វះ អាសូត​នៅក្នុង​ដី​ធ្វើ​ឲ្យ​ទំហំ និង​ចំនួន​របស់​ស្លឹក​ថយចុះ​ធ្វើអោយ​ស្លឹក​ឆាប់​ចាស់ និង​ធ្វើអោយ​ឡើង ក្រហមជាំ បន្ថយ​បាតុភូត​រស្មី​សំយោគ​ធ្វើអោយ​ផ្លែ​តូច និង​បន្ថយ​ចំនួន​ខ្នែង ។ ជី​អាសូត មាន​ផល ប្រយោជន៍​លើដី​គ្រប់​ប្រភេទ និង​ធ្វើ​ឲ្យ​ម៉ាស​របស់​ដើម និង​ផ្លែ​កើនឡើង ។​

​ដំណាំ​ម្នាស់​ត្រូវការ​ជី N P K តាម​សមាមាត្រ​គឺ ២:១:៥ ។ ក្នុងដំណាក់កាល​ទីមួយ ដែល​ត្រូវដាក់ គឺ​បរិមាណ N និង K ដូចគ្នា ។ ក្នុងដំណាក់កាល​ទី​ពីរ ត្រូវដាក់​បរិមាណ K អោយបាន ៣​ដង​ច្រើន ជាង​បរិមាណ​អាសូត និង​ផូស្វាត ។ ក្នុងការ​ប្រើប្រាស់​ជី ចាំបាច់​ត្រូវ​ដឹង​អង្គធាតុ​ចិញ្ចឹម​ដែលមាន នៅក្នុង​ដី ទឹក​អុកស៊ីសែន និង pH របស់​ដី ។​

៨-​ដំណាំ​កាហ្វេ​
​ដើម​កាហ្វេ គឺជា​ដំណាំ​ដែលមាន​ពណ៌​បៃតង​រហូត ឬ​ជា​រុក្ខជាតិ​ដែលមាន​ស្លឹក​ស្រស់ញញឹម​រហូត មាន​កំពស់ ៨-១០ ម ដោយមាន​សំបក​ពណ៌​ប្រផេះ មែក​វែងៗ​ទន់ បែកមែក​ច្រើន​សាខា ឬ​ធ្លា​ក់លើ គ្នា ។ ការចេញ​ផ្កា​របស់​កាហ្វេ​ផ្កា​របស់​ដំណាំ​កាហ្វេ​ទាក់ទង​ជាង​សំខាន់​ទៅនឹង​រដូវភ្លៀង ។​

​ប្រសិនបើ​ក្នុង​តំបន់​ដែល​គេ​ដាំ​កាហ្វេ មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ឆ្លាស់​ជាមួយ​រដូវភ្លៀង នោះ​កាហ្វេ នឹង​ផ្ដល់​ផ្លែ​បានតែ​ម្ដង​ទេ ក្នុង​មួយ​រដូវ ប៉ុន្តែ​ផ្លែ​ច្រើនណាស់ ។ ផ្លែ​កាហ្វេ​ទុំ​ក្នុង​កំឡុង ៥-៨​ខែ ក្រោយ ពី​ពេលដែល​ចេញ​ផ្កា ។ ប្រសិនបើ​នៅ​តំបន់​ដែល​គេ​ដាំ​កាហ្វេ​មាន​ភ្លៀង​ធ្លាក់ ២-៣ ដង​បន្តបន្ទាប់​គ្នា ៕ ដោយ​: អ៊ាង សុផល្លែត