តើ​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​សុខភាព ប្រសិនបើ​អ្នកទទួល​ទាន​តែ​ទឹក​ធម្មតា​?

542
ចែករម្លែក
  • 5
    Shares

ភាគច្រើន​នៃ​ពួកយើង​ប្រហែល ជា​បានដឹង​អំពី​ផលប៉ះពាល់​នៃ​ការ​ទទួលទាន​ភេសជ្ជៈ​មួយ ចំនួន​ចំពោះ សុខភាព​រួចមកហើយ ។ ទោះជា​យ៉ាង ណា​ធ្លាប់​ឆ្ងល់​ដែរ​ទេ​ថា​តើ​នឹង​មានរឿង រ៉ាវ​អ្វី​កើតឡើង​ចំពោះ​រាងកាយ​ទៅ ប្រសិនបើ​យើង​ឈប់​ទទួលទាន​ភេសជ្ជៈ ផ្សេងៗ ហើយ​ជំនួស​ដោយ​ទឹក​ធម្មតា​តែ មួយ​មុខ​វិញ​?

​អត្ថបទ​ថ្ងៃនេះ នឹង​បង្ហាញ​ឱ្យដឹង ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​តែ​ទឹក​ធម្មតា​៖
១.​ស្រក​ទម្ងន់​កាន់តែ​លឿន​៖ ការទទួល​ទាន​តែ​ទឹក​ធម្មតា​សម្រាប់ រយៈពេល​៩​ថ្ងៃនោះ អ្នក​អាច​ស្រក​ទម្ងន់ ស្មើរ​នឹង​នៅពេល​អ្នករត់​ត្រឹក​៨ គីឡូម៉ែត្រ ក្នុង​មួយថ្ងៃ ។​
២.​ព​ន្លឿ​ន​ការដុត​រំលាយ អាហារ​និង​បង្កើន​កម្រិត​ថាមពល​៖ ត្រឹមតែ​ជាង​កន្លះ​លីត្រ​នៃ​ទឹក ធម្មតា​នៅ ពេលព្រឹក គឺ​អាចជួយ​បង្កើន​ការដុត រំលាយ​អាហារ​បាន​ដល់​ទៅ ២៤ ភាគរយ ។​
៣. បង្កើន​សុខភាព​ខួរក្បាល​៖ ខួរក្បាល គឺមាន​ជាតិ​ទឹក​ពី ៧៥ ទៅ ៨៥ ភាគរយ​។ ដូច្នេះហើយ ទើប​ការ ទទួលទាន​ទឹក​គ្រប់គ្រាន់​ជួយ​រក្សា​សុខភាព​ខួរក្បាល និង​ធ្វើឱ្យ​អ្នក​អាច​ផ្តោត អារម្មណ៍​បាន​កាន់តែ​ប្រសើរ ។​
៤. ទទួលទាន​តិច​៖ ទឹក​ជួយ បង្ក្រាប​ចំណង់​អាហារ​ធ្វើឱ្យ​អ្នក​មិន សូវ​ឃ្លាន​ឆាប់​ឆ្អែត ហើយ​អ្នកនឹង​អាច ស្រក​ទម្ងន់​តាម​ដែល​ចង់បាន ។​
៥. កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញ ពី​រាងកាយ​កាន់តែ​លឿន​៖ ការទទួល​ទាន​ទឹក​ធម្មតា​ជួយ កម្ចាត់​សារធាតុ គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​ប្រព័ន្ធ​រាង កាយ និង​ទប់ស្កាត់​ភាព​ចាស់​ផងដែរ ។​
៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​៖ ដូចជា​ជំងឺលើសឈាម​, បញ្ហា ប្លោកនោម និង​សូម្បីតែ​ជំងឺមហារីក​ពោះវៀន ។​
៧. បង្កើន​សុខភាព​បេះដូង​៖ ការទទួល​ទាន​ទឹក​ឱ្យបាន​យ៉ាងហោច ណាស់ ៥​កែវ​ក្នុង​មួយថ្ងៃ ជួយ​កាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ដល់​ទៅ ៤១ ភាគរយ ។​
៨.​សុខភាព​ស្បែក​៖ ការទទួល ទាន​ទឹក​ធម្មតា​បាន​គ្រប់គ្រាន់​ធ្វើឱ្យ​ស្បែក ប្រែជា​កាន់តែ​ទន់ និង​មាន​សំណើម​ស្រស់ថ្លា ៕ ដោយ​: health.com.kh​