តើ​បត់ជើងធំ​បែបណា គួរតែ​ទៅ​មន្ទីរពេទ្យ​?

142
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​នៃ​ការ​បត់ជើងធំ​បែបណា គួរតែ​ទៅ​មន្ទីរពេទ្យ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ជាធម្មតា ប្រសិនជា​សុខភាព​របស់​អ្នក​ធម្មតា អ្នកនឹង​អាច​បត់ជើងធំ​ចំនួន​ម្តង​ជា​រៀងរាល់ថ្ងៃ ឬ​២​ថ្ងៃ​បត់ជើងធំ​ម្តង​។ ប៉ុន្តែ​បើ​លាមក​អ្នក​រឹង​ពេក ហើយ​ពិបាក​ក្នុង​ការបត់​ចេញមក ឬ​ក្នុង រយៈពេល​វែង​មិន​បត់ជើងធំ ដោយ​ក្នុង​មួយអាទិត្យ​បត់ជើងធំ​ចំនួន​១​ទៅ​២​ដង ឬ​៧​ទៅ​១០​ថ្ងៃ ទើប​បត់ជើងធំ​ម្តង អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​អាច​នឹង​ទល់លាមក​ហើយ​។ ដូចនេះ បើ​អ្នក​ពិបាក បត់ជើងធំ​ខ្លាំង ហើយ​បត់ជើងធំ​ចេញមក​មាន​ចេញឈាម អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​ជា បន្ទាន់មិនគួរ​ទុក​យូរ​ឡើយ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​៕ ដោយៈ health.com.kh