តើ​បរទេស​អាច​ចូលមក​លុកលុយ​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​បានដែរ​ឬទេ​

245

​ដើម្បី​ការយល់ដឹង​របស់​ព្រះ ថេ​រា​នុ​ថេរៈ​ជាទី​សក្ការៈ​គ្រប់​ព្រះអង្គ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាទីគោរព​មេត្រី ស្តីអំពី​គោលបំណង ដ៏​ពិសពុល​របស់​ក្រុម​ក្រៅច្បាប់ និង​ជា ឧទ្ទាម​ភ្នាក់ងារ​បរទេស ដែល​កំពុងតែ ប្រើប្រាស់​យុទ្ធសាស្ត្រ វិច្ឆេទកម្ម និង វិទ្ធង្សនា ដែល​ក្រុម​ភេរវកម្ម​កំពុងតែ​ប្រព្រឹត្ត​នៅលើ ពិភពលោក​ក្នុង​មហិច្ឆតា បម្រើ​អំណាច​ផ្ទាល់ និង​ក្រុមប្រឆាំង និង ប្រយោជន៍​ជាតិ​អធិបតេយ្យ​មួយ ។ ខ្ញុំ​សូម ធ្វើការ​បកស្រាយ​និង​ពន្យល់​មួយ ។​
​ ​
​សួរថា តើ​បរទេស​អាច​ចូល មក​លុកលុយ​ដែន​អធិបតេយ្យភាព របស់​កម្ពុជា​បានដែរ​ឬទេ ដោយ​អំ​ណះ អំ​ណា​ង​លើ​មូលដ្ឋាន​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជម្លោះ​កម្ពុជា ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ។
​ ​
​ស្ថានភាព​នយោបាយ​កម្ពុ​ជា គឺ​មិនមែនជា​ជម្លោះ​នយោបាយ​នោះទេ គឺជា​ការសម្រេច​របស់​តុលាការ​កំពូល ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ ស្តីពី​អំពើ​ក្បត់ជាតិ ពាក់ព័ន្ធ​ជាមួយនិង​បរទេស ដែល​ធ្វើឱ្យ​បាត់បង់​សន្តិសុខ ជាតិ លទ្ធិប្រជាធិបតេយ្យ ដែល​ពលរដ្ឋ​កម្ពុ​ជាមាន​សិទ្ធិ ស្វ័យ​សម្រេច​ជ្រើសរើស​ជោគវាសនា​របស់ខ្លួន ដោយ​ខ្លួនឯង​ផ្ទាល់ និង​ប្រាសចាក​ពី​ការ​លូកលាន់​ពី​សំណាក់​បរទេស ។ រីឯ​កាតព្វកិច្ច​របស់​បរទេស តាមរយៈ​អង្គការសហប្រជាជាតិ ក៏ត្រូវ បាន​អវសាន​ដូច​បានចែង​នៅក្នុង​កិច្ច ព្រមព្រៀង​នេះ ។​កិច្ច​ព្រម ព្រៀង​នេះ ក៏​បានចែង​យ៉ាងច្បាស់​នៅក្នុង​មាត្រា​១ រួចស្រេច​ហើយ ហើយ​កិច្ចព្រមព្រៀង​នេះ​ក៏បាន​ស្លាប់ បន្ទាប់ពី​រាជរដ្ឋាភិបាល អាណត្តិ​ទី​១ របស់​កម្ពុជា​បានកើត​ឡើង ។​
​ ​
​នៅក្នុង​ពាក្យ​គន្លឹះ​យ៉ាងច្បាស់ លាស់ កិច្ចព្រមព្រៀង​ស្តីពី​ដំណោះ ស្រាយ​នយោបាយ គឺ​ស្ថិតនៅក្នុង “​ដំណាក់កាល​អន្តរកាល​” តែប៉ុណ្ណោះ ។ មាត្រា​១ ដើម្បី​បម្រើ​វត្ថុបំណង​នៃ​កិច្ច ព្រមព្រៀង​នេះ ដំណាក់កាល​អន្តរកាល ត្រូវ​ចាប់ផ្តើម​ពី​ពេលដែល​កិច្ច​ព្រម ព្រៀង​នេះ​ចូល​ជា​ធរមាន ហើយ​ត្រូវ បញ្ចប់​នៅពេល​ដែលមាន​សភាធម្មនុញ្ញ ដែល​បាន​ជាប់ឆ្នោត​តាមរយៈ​នៃ​ការ បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ ដែល​រៀបចំឡើង និង​បញ្ជា​ក់ដោយ អង្គការសហប្រជាជាតិ បានអនុម័ត រដ្ឋធម្មនុញ្ញ ហើយ​បានក្លាយ​ខ្លួនឯង ទៅជា​សភា​នីតិបញ្ញត្តិ រួច​បន្ទាប់មក រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវបាន​បង្កើតឡើង ។​
​ទិដ្ឋភាព​ទី​២ នៃ​ការប៉ុនប៉ង​ដ៏​ឃោរឃៅ និង​បិសាច​របស់​ក្រុម​ក្រៅច្បាប់ ក៏ដូចជា​ប្រធាន​អង្គការ​មិនមែន រដ្ឋាភិបាល​មួយ ដែល​ចង់ឱ្យ​អង្គការសហប្រជាជាតិ ដាក់​របៀបវារៈ​ចូលទៅក្នុង​អង្គសន្និបាត​អង្គការ អន្តររដ្ឋាភិបាល​ពិភពលោក ឬ អង្គការសហប្រជាជាតិ​នោះ គឺ​ចាប់ផ្តើម បរាជ័យ​នៅ​ថ្ងៃទី​១ និង​ជំហាន​ទី​១ ចូល ទៅ​ជាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ ដែល​អង្គការ​នេះ​មិន​ចាត់វិធានការ​ចំពោះ ករណី​បណ្តឹង របស់​ក្រុម​ក្រៅច្បាប់​ដែល​ទទួល ទណ្ឌកម្ម​តាម​នីតិរដ្ឋ គឺ​មិនមែន​ជម្លោះ កម្ពុជា​នោះទេ ដែល​មិន​ប៉ះពាល់​ដល់ សន្តិសុខ​និង​សណ្តាប់ធ្នាប់​កម្ពុជា ក៏​ដូច ជា​នៅក្នុង​តំបន់ ឬ​សាយភាយ​ប៉ះពាល់ ផលប្រយោជន៍​ពិភពលោក ។​
​ ​
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ ជា​អង្គ​មួយ​ក្នុងការ សម្រេច និង​ផ្តល់​អនុសាសន៍​ដល់​អង្គ សន្និបាត​អង្គការសហប្រជាជាតិ​ក្នុង កិច្ច​ជ្រើសរើស​វិធាន​ណាមួយ ទម្ងន់​ណាមួយ​ក្នុង​កិច្ច​ទណ្ឌកម្ម​ដល់ សមាជិក​របស់ខ្លួន ក៏ដូចជា​បណ្តេញចេញ​ឬ​ដក ហូត​សមាជិកភាព​ចេញពី​អង្គការសហប្រជាជាតិ ដែល​មានន័យថា ដាក់​ឱ្យនៅ ឯកោ​ពី​សហគមន៍​អន្តរជាតិ ។​
​ ​
​អាស្រ័យ​ដោយ​កម្ពុជា​មិន​ត្រឹមតែ​រដ្ឋ​អធិបតេយ្យ​នៅក្នុង​អង្គការ​អន្តរ រដ្ឋាភិបាល​ពិភពលោក​ឬ​អង្គការ​សហ ប្រជាជាតិ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​កម្ពុជា គឺជា សមាជិក​នៃ​ប្រជាជាតិ​សមាគម​អាស៊ាន ផងដែរ​ដែលមាន សាមគ្គី​ភាពរឹងមាំ និង​ការពារ​សមាជិក​របស់​ខ្លួន​ពី​ឥទ្ធិពល ខាងក្រៅ ឧទាហរណ៍​ជាក់ស្តែង ប្រទេស​ភូមា ទទួលបាន​កិច្ច​គាំពារ​ពី អង្គការ​សមាគម​ប្រជាជាតិ​អាស៊ាន ប្រឆាំងនឹង​ការ​លូកលាន់​របស់​ប្រទេស ខាងក្រៅ​នោះ រាប់ទាំង​អង្គការ​សហ ប្រជាជាតិ​ផងដែរ ។ នៅពេល​ថ្មីៗ​នេះ ភូមា បាន​ហាម​មិនឱ្យ មន្ត្រី​ប្រេសិត ពិសេស​របស់​អង្គការសហប្រជាជាតិ ចូលមក​កាន់​ទឹកដី​ដែលជា​អធិបតេយ្យ ភាព​របស់ខ្លួន ។
​ ​
​អាស្រ័យ​ហេតុដូចនេះ តាម រយៈ​នីតិវិធី​របស់​អង្គការសហប្រជាជាតិ ក៏ដូចជា​និន្នាការ​ប្រឆាំង និង​ការ លូកដៃ​ពី​ក្រៅប្រទេស រឹតតែ​បង្ហាញ បរាជ័យ​ពិតប្រាកដ​នៃ​ការប៉ុនប៉ង​របស់ ក្រុម​ក្រៅច្បាប់ និង​ឧទ្ទាម​ទាំងអស់នោះ នោះ​មិន​រាប់​ផង​នូវ​ចលនា​សេរី​ពហុបក្ស កម្ពុជា និង​ការប្រកួតប្រជែង​បោះឆ្នោត ព្រឹទ្ធសភា នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨ ក៏ដូចជា​ការបោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​ផងដែរ ដែល ក្រុម​ខ្ញុំ​បរទេស និង​គណបក្ស​អាយ៉ង​បរទេស ត្រូវបាន​ជីក​កប់​ជា​ប្រវត្តិសាស្ត្រ ៕ ដោយ​៖ ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​