តើ​បាន​ទៅ​បង់ពន្ធ​ផ្លូវ​ឬ​នៅ​?​នៅសល់តែ​មួយថ្ងៃ​ទៀត​ទេ​ផុតកំណត់​ការបង់ពន្ធ​ហើយ​ ​ ​

888

(​ភ្នំពេញ​) ៖ ពេលវេលា​នៃ​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ប្រចាំឆ្នាំ​២០១៧ នៅសល់​ថ្ងៃនេះ និង​ថ្ងៃស្អែក​ប៉ុណ្ណោះ​ការបង់ពន្ធ​នេះ​នឹងត្រូវ​​បញ្ចប់​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្ដីជូនដំណឹង​ថ្មី​មួយ ដោយ​ប្រកាស​ឱ្យ​ម្ចាស់​យានយន្ដ​ទាំងអស់ ដែល​មិនទាន់​ទៅ​បំពេញ​កាតព្វកិច្ច បង់ពន្ធ​លើ​ធ​ម្យោ​បាយ​ដឹកជញ្ជូន សម្រាប់​ឆ្នាំ​២០១៧ ប្រញាប់​រួសរាន់​ទៅ​បង់ពន្ធ​ឲ្យ​ទាន់ពេលវេលា ជៀង​វាង​រង​ការផាកពិន័យ​ទ្វេដង​ពី​​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​។​
​ ​
​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បន្ថែមថា ក្នុងករណី​ម្ចាស់​យានយន្ដ​ខកខាន មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ​ម្ចាស់​យានយន្ដ​​នឹង ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​។​
​ ​
​អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាពិសេស នគរបាល​ចរាចរណ៍​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​​ប្រមូល​ពន្ធ​នេះ តាម​ដងផ្លូវ​នានា​បន្ទាប់ពី​បិទ​បញ្ចប់ ការប្រមូល​ពន្ធ​៕​ដោយ​៖​វិបុល​/sn