តើ​ប្រទេស​ណា​មាន​លិខិតឆ្លងដែន​ដែលមាន​ឥទ្ធិពល​បំផុត​?

251
ចែករម្លែក

គ្រាន់តែ​ចូល​ដើមឆ្នាំ​២០១៩ ភ្លាម ប្រទេស​ជប៉ុន​បានជា​ប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​លិខិតឆ្លងដែន មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​គួរឱ្យភ្ញាក់ផ្អើល នេះ​បើ​យោងតាម​លទ្ធផល​ដាក់​ចំណាត់ថ្នាក់​ថ្មី​។

​នេះ​បានសេចក្តីថា ពលរដ្ឋ​ជប៉ុន អាច​ទៅលេង ១៩០ ប្រទេស​ជុំវិញ​ពិភពលោក​ដោយ​មិនចាំបាច់ មាន​ទិដ្ឋាការ (Visa)​។ ចំណែកឯ​លិខិតឆ្លងដែន​របស់​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​កូរ៉េខាងត្បូង ជាប់​ចំណាត់ថ្នាក់​លេខ​២ រួមគ្នា​។​

​ទោះជា​យ៉ាងណា លិខិតឆ្លងដែន​របស់​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក បាន​ធ្លាក់​ពី​ចំណាត់ ថ្នាក់​លេខ​៥ នៅក្នុង​ឆ្នាំ​២០១៨ មក​នៅ​លេខ​៦​។ ចំណាត់ថ្នាក់​នេះ​ត្រូវបាន​បង្ហាញ​ដោយ “​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន​ហិន​លី​” (Henley Passport Index) ដែល​ផ្អែកលើ​ទិន្នន័យ​បាន​ពី “​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ ” (International Air Transport Association)​។​

​គេ​វិភាគ​ទៅលើ​ថា តើ​អ្នក​កាន់​លិខិតឆ្លងដែន​មកពី​ប្រទេស​ណា​ដែល​អាច​ឆ្លងដែន​ប្រទេស​ផ្សេង ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ ឬ​សុំ​ទិដ្ឋាការ​នៅពេល​ទៅដល់​។​

​ហើយ​លិខិតឆ្លងដែន​របស់​ប្រទេស​អាល្លឺម៉ង់ និង​បារាំង នៅតែ​រក្សាបាន ចំណាត់ថ្នាក់​លេខ​៣ ដដែល​។ លិខិតឆ្លងដែន​របស់​ប្រទេស​ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីតាលី និង​ស៊ុយអែត ជាប់​ចំណាត់ថ្នាក់​លេខ ៤ រួមគ្នា​។

​ចំណែកឯ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ជាប់​ចំណាត់ថ្នាក់​លេខ​៦ រួមគ្នា​ជាមួយ​អូទ្រីស ហូ​ឡង់ ន័​រ​វែ​ស ព័រ​ទុយ​ហ្គា​ល់ និង​ស្វ៊‍ី​ស​៕ ប្រែ​សម្រួល​: ខុម​