តើ​ផែនដី​នឹង​វិនាស​សាបសូន្យ​នៅ​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ​?

748

​ពិភពលោក​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​បញ្ចប់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ ប្រសិនបើ​គេ​ជឿ​ទៅលើ​អ្នកបកស្រាយ​ទ្រឹស្តី​អា​ថ៍កំ​បាំង​មួយរូប​។​

​លេខវិទូ​កាន់សាសនា​គ្រិស្ត លោក​ដេវីដ មី​ដេ បាន​ព្រមាន​ពី​លទ្ធភាព​ដែលថា​ភព​អា​ថ៍កំ​បាំង​ដ៏​ធំ​សម្បើម​គឺ “​នី​ប៊ី​រូ​” ប្រហែល​នឹង​បុក​ភពផែនដី​។​

​យោងទៅតាម​ទ្រឹស្ដី​ចម្លែក​របស់គាត់ សូរ្យគ្រាស​នៅ​ខែ​នេះ​នឹង​បង្ហាញ​សញ្ញា​ថា​ភព​ដែល​មិន​ត្រូវបាន​សង្កេតឃើញ​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​នេះ ប្រហែលជា​បុក​ជាមួយ​ភព​របស់​យើង​។​

​លោក មី​ដេ បាន​ប្រើប្រាស់​សម្រង់​ឃ្លា​អត្ថបទ​ជាច្រើន​ពី​ព្រះគម្ពីរ​ដើម្បី​គាំទ្រ​ការអះអាង​មិន​ប្រក្រតី​របស់គាត់​។​

​ទោះបីជា​មានការ​ខ្វះខាត​ភស្តុតាង​សម្រាប់​ភព​លាក់កំបាំង​នេះ ដែល​ណា​សា​កាលពីមុន​បាន​និយាយថា​ជា “​ការបោក​បញ្ឆោត​តាម​អ៊ិន​ធឺ​ណេ​ត​” មនុស្ស​ជាច្រើន​ជឿថា​វា​ជាការ​ពិត​។​

​ភព​នី​ប៊ី​រូ ដែល​ពេលខ្លះ​ត្រូវបាន​គេ​និយាយថា​ជា​ភព Planet X ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​បំផ្លាញ​ពិភពលោក​ជាច្រើនលើក​មកហើយ​ចាប់តាំងពី​ឆ្នាំ ២០០៣ ។​

​កាលពីដើម​ឆ្នាំនេះ​លោក​មី​ដេ​បាន​អះអាងថា នី​ប៊ី​រូ​នឹង​ប៉ះទង្គិច​ជាមួយ​ផែនដី​នៅ​ខែតុលា បន្ទាប់ពី​ត្រូវបាន​ទាញ​មក​ទីនេះ (​ផែនដី​) ដោយ​ទំនាញ​ផ្ដាច់ផ្តិល របស់​ផ្កាយ​ពីរ​ដែលមាន​ព្រះអាទិត្យ​របស់​វា​។​

​លោក​បាន​និយាយថា​ផ្កាយ​នេះ​ពិបាក​ក្នុង​ការមើលឃើញ​ដោយសារតែ​មុំ ដែល​វា​កំពុង​ខិត​ទៅជិត​ផែនដី​។​

​ឥឡូវនេះ​អ្នកបកស្រាយ​ទ្រឹស្ដី​អា​ថ៍កំ​បាំង​បាន​ផ្លាស់ប្តូរ​កាលបរិច្ឆេទរ​បស់​គាត់ ដោយ​អះអាងថា “​មហា​សូរ្យគ្រាស​នៅ​អាមេរិក​” នាពេលខាងមុខ​នេះ​នឹង​បង្ហាញ​ពី​ការមកដល់​របស់​ភព​នី​ប៊ី​រូ​។​

​នៅ​ថ្ងៃទី ២១ ខែសីហា គឺ​មុន​ពេលដែល​ការប៉ះទង្គិច​គ្នា​បាន​កើតឡើង​បន្តិច​នោះ អ្នក​ចាំ​អង្កេត​មើល​មេឃ​នៅ​អាមេរិក នឹង​មើលឃើញ​សូរ្យគ្រាស​ពេញវង់​ពី​ឆ្នេរ​មួយ​ទៅ​ឆ្នេរ​មួយទៀត​របស់ខ្លួន​។​

​បន្ទាប់ពី​សូរ្យគ្រាស​នោះ ភព​ធំ​សម្បើម​នោះ​នឹង​លេចឡើង​នៅលើ​លំហ​និង​ទម្លាក់ខ្លួន​ចូលទៅក្នុង​ភពផែនដី​ដោយ​បំផ្លាញ​មនុស្សជាតិ​ទាំងស្រុង​។​

​លោក​មី​ដេ​បាន​និយាយថា​មហា​សូរ្យគ្រាស​នៅ​អាមេរិក​នាពេលខាងមុខ​គឺជា​សញ្ញា​ព្រមាន​មួយ​។​

​លោក​បាន​ប្រាប់​កាសែត Daily Star ថា “​មហា​សូរ្យគ្រាស​នៅ​អាមេរិក​ដ៏​អស្ចារ្យ​នា​ថ្ងៃទី ២១ ខែសីហា​ឆ្នាំ ២០១៧ នឹង​ជា​ប្រផ្នូល​ដ៏​ធំ​និង​សំខាន់​មួយ​”​។​

​អ្នកបកស្រាយ​ទ្រឹស្តី​អា​ថ៍កំ​បាំង​នោះ​និយាយថា​បន្ទាប់ពី​សូរ្យគ្រាស​នោះ ភព​នី​ប៊ី​រូ​នឹង​លេចឡើង​នៅលើ​មេឃ​នៅ​ថ្ងៃទី ២៣ ខែកញ្ញា មុនពេល​ប៉ះទង្គិច​ជាមួយ​ផែនដី​។​

​គាត់​បានបង្ហាញ​ពី​ទ្រឹស្តី​ជាច្រើន​ដើម្បី​គាំទ្រ​ការអះអាង​មិន​ប្រក្រតី​របស់គាត់​។​

​គាត់​បាន​ចង្អុល​ប្រាប់​ជំពូក​ទី ១៣ នៃ​គម្ពីរ​ចាស់ “​អេ​សាយ​” (Isaiah) ថា “​ចូរ​មើល​ថ្ងៃ​ដែល​ព្រះ​ម្ចាស់​យាង​មកដល់ ដែលជា​ថ្ងៃ​ដ៏​ឃោរឃៅ ជាមួយ​សេចក្ដី​ក្រេវក្រោធ​និង​កំហឹង​ដ៏​កាច​សាហាវ​ដើម្បី​ធ្វើឱ្យ​ផែនដី​ក្លាយទៅជា​ទីលំនៅ​ហើយ​បំផ្លាញ​មនុស្ស​មាន​បាប​នៅ​ទីនោះ ។ ផ្កាយ​នៅ​ស្ថានសួគ៌​និង​ផ្កាយ​របស់​វា (​នី​ប៊ី​រូ​) នឹងមិន​បង្ហាញ​ពន្លឺ​របស់​ពួកវា​ទេ​។ ព្រះអាទិត្យ​នឹងមិន​មាន​រស្មី ហើយ​ព្រះ​ចន្ទ​ក៏​មិនមាន​ពន្លឺ​នោះដែរ​”៕ ដោយ៖ កញ្ញាដាលីស

ផែនដី​នឹង​វិនាស​ក្រោយ​សូរ្យគ្រាស​ថ្ងៃទី ២១ សីហា​ខាងមុខ​?