តើ​ផ្លែ​ប័​រ​អាចជួយ​ព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាមស​ដែរ​ទេ​?

326

​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ The Independent បានឱ្យដឹងថា ផ្លែ​ប័​រ​អាចជា​គន្លឹះ​ដ៏​សំខាន់ ក្នុងការ​លុបបំបាត់​ទម្រ​ង​ជំងឺមហារីក គ្រាប់​ឈាមស​ដ៏​កម្រ​បាន ជាពិសេស ប្រភេទ Acute Myeloid Leukemia ។
​ ​
​សេចក្តីរាយការណ៍​អាច​នឹង ជំរុញ​ដល់​អ្នកអាន​ព្យាយាម​ញ៉ាំ​ផ្លែ​ប័​រ ឱ្យបាន​ច្រើន ដើម្បី​ប្រឆាំងនឹង​ជំងឺ មហារីក​គ្រាប់​ឈាមស ប៉ុន្តែ​មិនមែន អ៊ីចឹង​ទេ​។ អ្នកស្រាវជ្រាវ​បានធ្វើការ សង្កេត​ទៅលើ​អ្វី​ដែលមាន​ក្នុង​គ្រាប់ ផ្លែ​ប័​រ ដែល​យើង​មិនអាច​ញ៉ាំ​បាន​នោះ​គឺ Avocatin B ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​កោសិកា មហារីក​គ្រាប់ ឈាមស​ក្នុង​មន្ទីរពិសោធន៍​។
​ ​
​អ្នកស្រាវជ្រាវ​បានធ្វើ​តេស្ត លើ​សារធាតុ​នេះ​ប្រមាណ​៨០០ ដើម្បី ប្រឆាំងនឹង​កោសិកា​មហារីក​គ្រាប់ ឈាមស​របស់​មនុស្ស​។ Avocatin B គឺជា​សមាសធាតុ​មួយ​ដែល​អាចធ្វើឱ្យ​កោសិកា​មហារីក​គ្រាប់​ឈាម សរ​បស់ មនុស្ស​ស្លាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយក៏​មិន​ប៉ះពាល់​ដល់​កោសិកា​គ្រាប់ ឈាម​ធម្មតា​ដែរ​។​
​ ​
​ការព្យាបាល​បច្ចុប្បន្ន​ចំពោះ ករណី​ជំងឺមហារីក​គ្រាប់​ឈាមស​មាន ដូចជា ការប្រើ​ថ្នាំ​មហារីក ហើយ​ករណី ខ្លះ​អាច​បណ្តុះ​កោសិកា​មេ Stem Cell Transplants ដែល​វា​អាច​ផ្តល់នូវ​ឱកាស ជាសះស្បើយ​បាន​។ អ្នក​ដែលមាន​អាយុ ពី​១៦​ទៅ​៣០​ឆ្នាំ​អាច​ប្រើប្រាស់​វិធីព្យាបាល Stem Cell នេះ​បាន ៕ ដោយៈ health.com.kh