ពួកអ្នកវិទ្យាសាស្ត្រចាត់ទុកថាការ ត្រាំអង្ករមួយយប់មុនពេលចម្អិនជាវិធីល្អបំផុតដើម្បីកម្ចាត់ សារជាតិគ្រោះថ្នាក់។
សារជាតិគីមីសំណល់ពីថ្នាំ សម្លាប់សត្វល្អិត និងកាកសំណល់ ឧស្សាហកម្ម អាចត្រូវបានរក្សាទុកនៅ ក្នុងដីអស់ច្រើនទសវត្សរ៍ និងងាយ ជ្រៀតចូលក្នុងអង្ករដោយសារតែលក្ខណៈនៃការបង្កបង្កើន ផលស្រូវអង្ករ ។ ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេស បានឱ្យដឹងថា មនុស្សរាប់លាននាក់លើ ពិភពលោកអាចកំពុងចម្អិនបាយខុសរបៀប, មិនកម្ចាត់ចោលបានជាតិពុលដែលមានក្នុងអង្ករ មុនពេលដាំ ។
ក្នុងកម្មវិធីមួយរបស់ BBC សាស្ត្រាចារ្យ អេនឌី មេហារី (Andy Mehary) នៅសកលវិទ្យាល័យ ឃ្វិន បែលហ្វាស (Queens Belfast) នៃ ប្រទេសអង់គ្លេស បានពិសោធន៍វិធីដណ្តំ បាយ៣ ដើម្បីត្រួតពិនិត្យលទ្ធភាពនៃ ការកម្ចាត់សារជាតិគីមីគ្រោះថ្នាក់, ពិសេសគឺ arsen ដែលជាសំណល់ពី ថ្នាំសម្លាប់សត្វល្អិតចេញពីអង្ករ ។
ក្នុងការពិសោធន៍ទី១ លោក បានចម្អិនបាយជាមួយនឹងអត្រាទឹក២ អង្ករមួយហើយចំនួនទឹកនេះ នឹងហួតអស់ក្នុងពេលដាំ ។ នៅការពិសោធន៍ ទី២ លោកចម្អិនជាមួយនឹងអត្រាទឹក៥ អង្ករ១ បរិមាណទឹកសល់នឹងត្រូវបាន ចាក់ចោលក្នុងពេលចម្អិន ។ លទ្ធផល ត្រួតពិនិត្យបង្ហាញថា បរិមាណ arsen សល់ក្នុងការពិសោធន៍នេះស្មើតែពាក់កណ្តាលប្រៀបនឹងការពិសោធន៍ទី១ ។
ក្នុងការពិសោធន៍ទី៣ លោក បានត្រាំអង្ករ១យប់មុនពេលដាំ ។ លទ្ធផលបង្ហាញថា បិរមាណសារធាតុ arsen សល់ក្នុងបាយថយចុះដល់៨០ ភាគរយ ។
អ្នកជំនាញការនេះបានចាត់ទុកថា វិធីដាំបាយល្អបំផុតដើម្បីកម្ចាត់ សារជាតិគីមីចេញពីអង្ករ គឺត្រាំអង្ករ ១យប់ លាងឱ្យម៉ត់ចត់រហូតដល់ទឹក ឡើងថ្លា ដាក់អង្ករចូលឆ្នាំងជាមួយនឹងអត្រា ទឹក៥អង្ករ១ បន្ថែមអំបិលបន្តិច និងច្របល់ឱ្យសព្វ ។ ក្នុងពេលចម្អិន គួររង់ចាំឱ្យទឹកពុះ រួចបន្ថយភ្លើងមកកម្រិតទាបបំផុតនិងបិទគ្របឱ្យជិត រក្សា សីតុណ្ហភាពដដែលក្នុង១០ទៅ១៥ នាទី និងមិនបើកគ្របឱ្យបាយឆ្អិនសព្វ ៕ ប្រែសម្រួល: រតនៈ