តើ​ពិត​ទេ ថា UFO លួច​តាមដាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​?

1060
ចែករម្លែក

​យោងតាម​របាយការណ៍​របស់​មន្ទីរ​បញ្ច​កោណ​បានឱ្យដឹងថា យាន UFO ឬ​ថាសហោះ​ដែល​គេ​ជឿ ថា ជា​យាន​របស់​មនុស្ស​ក្រៅ​ភព បាន​តាមដាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​មួយគ្រឿង របស់​សហរដ្ឋ អាមេរិក ជាច្រើន​ថ្ងៃ មុនពេល​បំបាំង​ខ្លួន​បាត់ស្រមោល​ក្នុង​លំហ​អាកាស​។

​កាសែត The Sun បាន​ចុះផ្សាយ​ថា យាន UFO ដែល​បាន​ហោះ​សំកាំង​កណ្តាល​អាកាស និង​បំបាំង​ខ្លួន​បាត់​នេះ​បានធ្វើឱ្យ​ក្រុម​អ្នកបើកបរ​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​អំឡុង​សមយុទ្ធ​ហ្វឹកហាត់​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពីពេល​ថ្មីៗ​នេះ​។​

​របាយការណ៍​សម្ងាត់​ដែល​ទទួលបាន​ដោយ​ស្ថានីយទូរទស្សន៍ KLAS TV នៅ​ឡាស​វ៉េ​ហ្គាស សហរដ្ឋអាមេរិក នេះ​បានឱ្យដឹង​បន្ថែមទៀតថា ខណៈពេល​យន្តហោះ​ចម្បាំង​កំពុង​ហោះ​ធ្វើ​សមយុទ្ធ ស្រាប់​តែមាន​យាន UFO ហោះ​ដេញតាម​ពីក្រោយ​យ៉ាង​ប្រកិត​ប្រ​កៀត រហូត​វ៉ា​ហួស​ទៅមុខ​យន្ត ហោះ​ចម្បាំង​យ៉ាង​គឃ្លើន មុនពេល​បំបាំង​ខ្លួន​បាត់​។ ទោះជា​យ៉ាងណា គ្មាន​ឧប្បត្តិហេតុ​ប៉ះទង្គិច គ្នា​កើតឡើង​ទេ​៕ ប្រែ​សម្រួល​: ខុម​