តើ​ពួក​មហាសេដ្ឋី​នឹង​សង់​លេណដ្ឋាន​ក្រោម​ដី​នៅ​ប្រទេស​ណា​ប្រសិនបើ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​

451
ចែករម្លែក

​សង្គ្រាមលោកលើកទី​៣ បើ​អាច​កើតឡើង នោះ​នឹងមាន​ទំហំ​ធំ​ខ្លាំង​ជាង​សង្គ្រាមលោកលើកទី​១​និង​ទី​២ ពីព្រោះ​ឥឡូវនេះ​ប្រទេស​ធំៗ​ដូចជា រុស្ស៊ី អាម៉េរិក ចក្រភព​អង់គ្លេស បារាំង ឥណ្ឌា អ៊ីស្រាអែល និង​ចិន​សុទ្ធ​តែមាន​អាវុធ​នុយក្លេអ៊ែរ​។

​ទំហំ​នៃ​ការគំរាមកំហែង​របស់​សង្គ្រាមលោកលើកទី​៣​នឹង​មិនអាច​កើតឡើង​ម្តងទៀត​ទេ​ចំពោះ​អ្នកមាន​ស្តុកស្តម្ភ​លើ​ពិភពលោក ដែល​ឥឡូវ​បាន​គូសវាស​ផែនទី​ដើម្បី​ភាព​រស់រានមានជីវិត​របស់​ពួកគេ​រួចហើយ​ក្នុងករណី​សង្គ្រាម​នុយក្លេអ៊ែរ​ផ្ទុះឡើង​មែន​នោះ​។​

​មហាសេដ្ឋី​បច្ចេកវិជ្ជា​៧​នាក់​មកពី​ទីក្រុង​ស៊ី​លី​កូន​វ៉​ល​ឡេ​បាននាំគ្នា​ប្រមូល​ទិញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ក្នុងករណី​ដែល​ពួកគេ​ត្រូវតែ​រត់គេច​ចេញពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​ផ្ទះ​ទាំងនោះ​គឺ​សង់​ពី​ដើមទី​មក​រួមមាន​ទាំង​លេណដ្ឋាន​សម្ងាត់​ការពារ​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់ ១៥០ តោន ដែលមាន​ជម្រៅ​នៅក្រោម​ដី​ប្រមាណ ៤ ម៉ែត្រ​។​

​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​លេណដ្ឋាន​នៅ​រដ្ឋ​តិច​សាស ឈ្មោះ Rising S Company ទីតាំងនៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ជាក់ស្តែង​គឺជា​ទីកន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​រត់គេចខ្លួន​ពី​ការបំផ្លិចបំផ្លាញ​។​

​លោក ហ្គា​រី លីន (Gary Lynch) អគ្គនាយក​ក្រុមហ៊ុន​នេះ​បាន​និយាយ​កាលពី​ឆ្នាំមុន​ថា “​ប្រទេស​នូ​វែ​ល​សេ​ឡង់​មិនមែនជា​សត្រូវ​របស់​ន​រណា​ម្នាក់​នោះទេ​។ ប្រទេស​នេះ​មិនមែនជា​គោលដៅ​នៃ​អាវុធ​នុយក្លេអ៊ែរ ហើយ​ប្រទេស​នេះ​ក៏​មិនមែនជា​គោលដៅ​សម្រាប់​សង្គ្រាម​នោះដែរ​។ ប្រទេស​នេះ​ជា​កន្លែង​ដែល​មនុស្ស​ស្វែងរក​ទីជ្រកកោន​”​។​

​លេណដ្ឋាន​កំពូល​របស់​ក្រុមហ៊ុន គឺមាន​ឈ្មោះថា “Aristocrat” មានតម្លៃ ៨,៩ លាន​ផោន (១១,២ លាន​ដុល្លារ​) មិន​រាប់បញ្ចូល​ថ្លៃ​ដំឡើង​។​

​លេណដ្ឋាន​នេះ​មាន​សមត្ថភាព​ផ្ទុក​មនុស្ស​បាន​ជាង ៥០ នាក់​នៅក្នុង​កម្រិត​ខុសៗ​គ្នា​នៃ​ភាព​ប្រណីត​របស់​វា​និង​មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា​ទ្វារ​ការពារ​គ្រាប់ ប្រព័ន្ធ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ អាង​ហែល​ទឹក កន្លែង​បោះ​បូល​លីង និង កន្លែង​ហាត់​បាញ់កាំភ្លើង​ក្នុងចំណោម​ប្រណីតភាព​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ក្នុងចំណោម​មហាសេដ្ឋី ដែល​ទិញ​លេណដ្ឋាន​នៅ​នូ​វែ​ល​សេ​ឡង់ ក៏មាន​សហ​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែរ គឺ​លោក ភី​ត​ធឺ ធៀ​ល (Peter Thiel)៕ ដោយ៖ កញ្ញាដាលីស