តើ​មនុស្ស​ប្រុស​ចេះ​រាំងរដូវ​ដែរ​ទេ​?

322

​គ្រូពេទ្យ​មួយចំនួន​ជឿជាក់ថា មនុស្ស​ប្រុស​ក៏​ចេះ​អស់​រដូវ​ដូច​មនុស្ស​ស្រី​ដែរ ប៉ុន្តែ​មកដល់​សព្វថ្ងៃនេះ វា​នៅ មិនទាន់​ត្រូវបានគេទទួលស្គាល់​ត្រឹមត្រូវ នៅឡើយ​ទេ ។ គេ​គ្រាន់តែ​និយាយថា ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា បុរស​ខ្លះ​ប្រហែលជា​ទទួលបាន​ប្រយោជន៍ ច្រើន​ពី​ការព្យាបាល​ដោយ​អ័រម៉ូន ប៉ុន្តែ​ចំនួន​នេះ គឺ​តិចជាង​អ្វី ដែលជា​ការរំពឹងទុក​ទៅទៀត ។​
​ ​
​គេ​បាន​រកឃើញថា ការ​ផ្សំ ចូលគ្នា​រោគសញ្ញា​បញ្ហា​ផ្លូវភេទ​យ៉ាង ហោចណាស់​បី (​លិង្គ​មិន​ឡើង​រឹង​នៅ ពេលព្រឹក ខ្សោយ​ចំណង់​ផ្លូវភេទ និង ភាព​ពិបាក​ទូទៅ​ក្នុងការ​ធ្វើឱ្យ​លិង្គ​ឡើង រឹង​) និង​កង្វះ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន អាច ប្រើ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ខ្សោយ អ័រម៉ូន​ភេទ​បាន​ហើយ ។​
​ ​
​ករណីបែបនេះ មិនមែន​មាន ន័យ​ថា​វា​មាន​លក្ខណៈ​ស្មើគ្នា​នឹង​ការ រ៉ាំ​ង​រដូវ​ដូច​មនុស្ស​ស្រី​ឡើយ ។ វា​គឺជា រឿង​កម្រ​ណាស់ ដែល​កើត​ឡើងលើ បុរស​ប្រមាណ​តែ​២​ភាគរយ​ប៉ុណ្ណោះ ក្នុងពេល​សិក្សា ។ អ្វីដែល សំខាន់​នោះ គឺថា វា​មាន​ភាពខុសគ្នា​តិចតួច​ប៉ុណ្ណោះ ទៅលើ​មធ្យមភាគ​នៃ​កម្រិត​អ័រម៉ូន តេ​ស្តូ​ស្តេ​រ៉ូ​ន រវាង​បុរស​ដែលមាន រោគសញ្ញា និង​បុរស​ដែល​គ្មាន​រោគសញ្ញា ៕ ដោយ​៖ health.com.kh​