តើ​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​បរិភោគ​ស៊ុត​ឆៅ​?

589

​ស៊ុត​ជា​អាហារ​ល្អ​បំផុត​មួយ ដែល​យើង​គួរ​ទទួលទាន​រាល់ថ្ងៃ ហើយ​វា​ផ្ទុក​សារជាតិ​ជីវជាតិ ចាំបាច់​ជាច្រើន និង​មាន​ផលប្រយោជន៍​ច្រើន​ចំពោះ សុខភាព ។ មាន​វិធី​កែច្នៃ​ស៊ុត​ជាច្រើន ដូចជា​ស្ងោរ​, ចៀន​…. តែ​មនុស្ស​មួយ ចំនួន​ចូលចិត្ត​បរិភោគ​ស៊ុត​ឆៅ​ដោយ ចាត់ទុកថា​វា​សម្បូរ​ជីវជាតិ​ជាង ។ តើ ការពិត​យ៉ាងណា​ទៅ​?
​ ​
​តាម​អ្នកជំនាញការ ស៊ុត​ឆៅ និង ស៊ុត​ឆ្អិន ផ្តល់​សារជាតិ​ជីវជាតិ​ដូចគ្នា ។ វា​សម្បូរ​ប្រូតេអ៊ីន​, ជាតិ​ខ្លាញ់​ល្អ​, វីតាមីន​, សារជាតិ​រ៉ែ​, សារជាតិ​ប្រឆាំង អុកស៊ីតកម្ម និង​សារជាតិ​ជីវជាតិ​ផ្សេងៗ ជាច្រើន​ទៀត ក៏ប៉ុន្តែ​អ្នកជំនាញការ បាន​ទូន្មាន​មិនត្រូវ​បរិភោគ​ស៊ុត​ឆៅ ព្រោះ​មាន​ហានិភ័យ​ច្រើន ។​
​ ​
•​ប្រូតេអ៊ីន​ក្នុង​ស៊ុតមាន់​ឆៅ មិន​ត្រូវបាន​ស្រូបយក​ល្អ​
​បរិភោគ​ស៊ុត​ឆៅ​អាចធ្វើឱ្យ​ថយ ចុះ​ការ​ស្រូបយក​គុណភាព​ប្រូតេអ៊ីន ។ ប្រមាណ​៩០​ភាគរយ​នៃ ប្រូតេអ៊ីន​ក្នុង ស៊ុត​ឆ្អិន ត្រូវបាន​សរីរាង្គ​ស្រូបយក​, ក្នុងពេល​នៅ​ស៊ុត​ឆៅ​មាន​ត្រឹមតែ ៥០ ភាគរយ ។
​ ​
​ការស្រាវជ្រាវ​បង្ហាញថា ប្រូតេអ៊ីន​ក្នុង​ស៊ុត​ឆ្អិន​ងាយ​រំលាយ​ជាង ប្រៀប​នឹង​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ឆៅ ។​

•​ស៊ុត​ឆៅ​អាច​ទប់ស្កាត់​ការ ស្រូបយក​សារធាតុ​បាយ​អូ​ទិន (biotin)
​បាយ​អូ​ទិន ជា​វីតាមីន ព រលាយ ក្នុង​ទឹក​នៅ​ត្រូវបាន​ហៅថា​វីតាមីន B7​។ វីតាមីន​នេះ​ចាំបាច់​សម្រាប់​សរីរាង្គ ផលិត​គ្លុយកូស និង​អាស៊ីត​ខ្លាញ់ ។ ស៊ុត ឆៅ​ផ្ទុក​ប្រូតេអ៊ីន​អា​វី​ឌី​ន (avidin) ហេតុនេះ​អាច​ទប់ស្កាត់​សរីរាង្គ​ស្រូប យក​វីតាមីន ព រលាយ​ក្នុង​ទឹក ។​
•
​ស៊ុត​ឆៅ​អាច​ត្រូវ​ឆ្លង​បាក់តេរី​

​ស៊ុត​ឆៅ​អាច​ផ្ទុក​សាល​មូ​ន ណេ​ឡា (Salmonella) ជា​បាក់តេរី មាន​គ្រោះថ្នាក់​មួយ​ប្រភេទ​។ បាក់តេរី នេះ​ត្រូវបាន​រកឃើញ​ពុំ​ត្រឹមតែ​នៅ លើ​សម្បក​ស៊ុត តែ​ថែមទាំង​នៅ​ខាង ក្នុង​ស៊ុត ។ អ្នក​ងាយ​រង​ឥទ្ធិពល​ពី បាក់តេរី រួមមាន​ទារក និង​ក្មេង​តូច ដោយសារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ពុំទាន់ ពេញវ័យ ។ ចំពោះ​ស្ត្រី​មានគភ៌​បាក់ តេ​រី​នេះ អាច​បង្ក​ការ​រមួលក្រពើ​ក្នុង ស្បូន​បណ្តាលឱ្យ​រលូត​កូន ។ ក្រៅពីនេះ មនុស្ស​អាយុ​លើស​៦៥​ឆ្នាំ ច្រើន​មាន ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺឆ្លង មេរោគ​នៅ​អាហារ ៕ ប្រែ​សម្រួល​: រតនៈ​