តើ​មាន​សុវត្ថិភាព​ទេ បើសិនជា​ចង់​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​?

546

​ជាទូទៅ​ការរួម​ភេទ​គឺជា​រឿង ហាមប្រាម​ក្នុង​ត្រីមាស​ដំបូង និង​ម្តងទៀត នៅ​រយៈពេល​៤​សប្តាហ៍​ចុង ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ។ យក​ល្អ វា​គួរតែ​ជា​រឿង​ដែល​ត្រូវ​និយាយ ជាមួយ​គ្រូពេទ្យ​ជា​សិន​មុន នឹង​ចាប់ផ្តើម រឿងនេះ ហើយក៏​ត្រូវតែ​ពិនិត្យ​សុខភាព ឱ្យបាន​ច្បាស់លាស់​ដែរ មុននឹង​ធ្វើ សកម្មភាព​ផ្លូវភេទ​គ្រប់យ៉ាង​ក្នុងពេល មាន​ផ្ទៃពោះ ។ បើសិនជា​សុខភាព​មិនល្អ​ស្ត្រី​ក៏​មិនអាច​រីក រាយ​នឹង​ការ​រួមភេទ​ក្នុង ពេល​មាន​ផ្ទៃពោះ​ដែរ ។ ឧទាហរណ៍ បើសិនជា​ស្ត្រី​មាន​ប្រវត្តិ​រលូត​កូន​ម្តង ហើយ​ម្តងទៀត ឬ​សម្រាលកូន​មិន​គ្រប់ ខែ​ពីមុន នាង​ទំនងជា​ត្រូវបាន​ណែនាំ មិនឱ្យ​រួមភេទ​ពេញ ៩​ខែ​តែម្តង​ហើយ​។ យ៉ាងណាមិញ​បើសិនជា​អ្នក​កំពុងតែ មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ និង​មិនមាន​ផលវិបាក​អ្វី​សោះ​នោះ វា​ក៏ គ្មាន​ហេតុផល​អ្វីដែល​អ្នក​គួរ​តម​ការ​រួមភេទ​ដែរ ។​
​ ​
​ហេតុផល​ដែល​អ្នក​គួរ​តម​ការ រួមភេទ​ក្នុង​ត្រីមាស​ដំបូង​គឺ​ដោយសារតែ​វា​ជា​ដំណាក់កាល​មួយ​ដែល សុក កំពុងតែ​កាច់​សម្បុក ហើយ​ទារក​ក៏​កំពុង តែ​បង្កើតជា​សរីរាង្គ​សំខាន់ៗ​ផងដែរ​។ ការដែល​មាន សកម្មភាព​ផ្លូវភេទ​ច្រើន ក្នុង​ពេលនេះ អាចធ្វើឱ្យ​ប្រឈម​នឹង​ការ រលូត​កូន​បាន ។ ជាមួយគ្នានេះដែរ បើសិនជា​អ្នក​រួមភេទ​ដោយ​មិនមាន ការការពារ​មុនពេល​សម្រាលកូន​ទេ ជាពិសេស​បែក​ទឹកភ្លោះ​ទៀត វា​អាច​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​រោគ​ទៅ​ទារក បាន ហើយ​នេះ​ក៏​ជា​ករណី​ដែល​ធ្ងន់ធ្ងរ​ផងដែរ ៕ ដោយៈ www.health.com.kh