តើ​មេដឹកនាំ​គណបក្ស​ទាំង​២០ ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ណាខ្លះ​?

1115
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ស្អែក​នេះ​។ ចំណែក​ប្រជាពលរដ្ឋ​ជាង ៨​លាន​នាក់ ស្មើនឹង​៨៤.៨០​ភាគរយ នឹង​ទៅ​បោះឆ្នោត​នៅតាម​មណ្ឌល​និ​មួយៗ​។ រីឯ​មេដឹកនាំ​គណបក្សនយោបាយ​ទាំង ២០ ក៏​នឹង​អញ្ជើញ​ទៅ​បោះឆ្នោត​តាម​មណ្ឌល​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ក្នុងចំណោម​មេដឹកនាំ​ទាំង ២០ គឺមាន​ប្រធាន​គណបក្ស​ចំនួន​០២ មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នោះទេ​។​

​ដើម្បី​ចង់ដឹង​ច្បាស់​ថា មេដឹកនាំ​គណបក្ស​ទាំង​២០ អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​ណាខ្លះ សូម​អាន​តាម​លំដាប់​លេខ​រៀង​គណបក្ស​ពី​លេខ​១ ដល់​លេខ ២០ ដូចខាងក្រោម​នេះ​៖

១. លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បោះឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ (​នៅ​ការិយាល័យ “​សាលាបឋមសិក្សា​សែ​សិន​” សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​)

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ

២. លោក ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលាបឋមសិក្សា​សុធារស​” សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

លោក ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង

៣. លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​វិទ្យាល័យ ជា ស៊ីម សាមគ្គី​” សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​)

លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី

៤. លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​ក្បែរ​វិមាន​សុភមង្គល​” សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​)

លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា

៥. លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល​។ នេះ​បើតាម​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​។​

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក

៦. លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលារៀន វត្ត​ដំបូក​ខ្ពស់​” សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​)

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ

៧. លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង​” សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​)

លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

៨. លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​មណ្ឌល​ខេត្តពោធិ៍សាត់ (​ការិយាល័យ “​សាលាបឋមសិក្សា​អន្លង់ត្នោត​” ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​)​។​

លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ

៩. លោក ស៊ិន សុភាព ប្រធាន​គណបក្ស​រស្មី​ខេមរា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ (​នៅ​ការិយាល័យ “​បឋមសិក្សា​ព្រះពុទ្ធ​និ​ពា​ន្វ​” ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី​)​។

១០. លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលា​វិចិត្រសិល្បៈ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​)

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

១១. លោក លន់ ឫទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ (​មិនបាន​ចុះឈ្មោះ​)​។ នេះ​តាម​ការបញ្ជាក់​របស់លោក អាង ផានិត ជំនួយការ​លោក លន់ ឫទ្ធិ​។​
១២. លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ (​មិនបាន​ចុះឈ្មោះ​)​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ិន វណ្ណា​រិ​ទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ​។​
១៣. សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​។​

សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច

១៤. លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច បោះឆ្នោត​នៅ​មណ្ឌល​ខេត្តតាកែវ (​ការិយាល័យ “​សាលា​វត្ត​ស្ពឺ​” ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង​)​។​
១៥. លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ (​នៅ​ការិយាល័យ “​បឋមសិក្សា​ចក​” ឃុំ​ចក ស្រុក​អូររាំងឪ​)​។​
១៦. លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​។​
១៧. លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​អនុ​វិ​.+​បឋម​. សុធារស​” សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​)​។​
១៨. លោក ប្លា​ង សី​ន ប្រធាន​គណបក្ស​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តមណ្ឌលគិរី (​នៅ​ការិយាល័យ “​បឋមសិក្សា​ស្រែ​ក្លេ​ង​” ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​)​។​
១៩. លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​ផ្លូវ​១១៨ (​ក្រោយ​ផ្សា​របាយ​យ័ន្ត​)” សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា​)
២០. សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល (​នៅ​ការិយាល័យ “​សាលា​គរុកោសល្យ​វិ​ក្រិ​ត្យ​ការ​ក្រ‌ុ​ង​” សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​)៕ ល​

សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
#