តើ​ម៉ា​ស់មុខ​បាតុករ​ទាមទារ​នៅ​ហុងកុង​និង​ម៉ាស់​មុខ​បាតុករ​ទាមទារ​នៅ​កម្ពុជា​ខុសគ្នា​ត្រង់ណា​?

327
ចែករម្លែក

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​ម៉ាស់​មុខ​បាតុករ​ទាមទារ​នៅ​ហុងកុងៈ​ជាការ​ពិត​ចំពោះ​ស្ថានការណ៍​បាតុកម្ម​នៅ​ដែនដី​ហុងកុង​ប្រទេស​ចិន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​មាន​ភាព​កាន់តែ​សាហាវ​ទៅៗ​។​បើទោះបី​ការទាមទារ​នៃ​ក្រុមបាតុករ​រដ្ឋអំណាច​ដែនដី​ហុងកុង​បាន​យល់ស្រប​យ៉ាងណាក្តី​ក៏​ក្រុមបាតុករ​នៅតែមាន​លេស​ទាមទារ​។​ពួកគេ​រុញឱ្យ​រដ្ឋអំណាច​ហុងកុង​គ្មាន​ជម្រើស​ត្រូវតែ​បញ្ចេញ​កម្លាំង​ទប់ទល់​ស្ថានការណ៍​ក្រុមបាតុករ​អាណាធិបតេយ្យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ការដុត​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​ហុងកុង ។​

​រូបភាព​នៃ​ក្រុមបាតុករ​ដឹកនាំ​ដោយ​មេ​បាតុកម្ម​វ័យក្មេង​បំផុត​លោក ចូ​ស​ហ្វ័​រ វ៉ុ​ង (Joshua Wong) បានប្រកាស​ប្រើ “​ម៉ា​សមុខ​” ឱ្យ​ក្រុមបាតុករ​ចេញ​ធ្វើបាតុកម្ម នា​យប់​ថ្ងៃ​១ ខែតុលា ឆ្នាំ​២០១៩ ដែល​ចំ​ថ្ងៃ​ខួប​៧០​ឆ្នាំ​នៃ​ការដឹកនាំ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​។​នៅពេល​អាជ្ញាធរ​ចេញ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ក្រុមបាតុករ​អាណាធិបតេយ្យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ការដុត​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅ​ហុងកុង ចាប់ផ្តើម​ស្រែកថា​អយុត្តិធម៌​ណាស់ គ្រាន់តែ​ទាមទារ​ដោយ​អហិង្សា ។​

​ម៉ាស់​មុខ​បាតុករ​ទាមទារ​នៅ​កម្ពុជាៈ​ផ្តើមចេញ​នៅ​ប្រទេស ម៉ាឡេស៊ី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ក្រុម​សមរង្ស៊ី​និង​តំណាង​សកម្មជន​ស្នូល​ជា​អតីត​សង្គ្រោះ​ជាតិ​បាន​ចេញពី​តំបន់​ផ្សេងៗ​។​ក្នុងនោះ​ក៏មាន​ចេញពី​កម្ពុជា​ទៅ​ចូលរួម​ទទួល​ផែនការ​ថ្មី​ពី​សមរង្ស៊ី​នៅ​ម៉ាឡេស៊ី​បានប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​យុទ្ធសាស្ត្រ​ផ្តើមធ្វើ​មហា​បាតុកម្ម​អមដំណើរ​សម​រង្ស៊ី​មាតុភូមិនិវត្តន៍​៩​វិច្ឆិកា​សកម្មភាព​ដំបូង​បាន​លេចចេញ​ផែនការ​សកម្មភាព​ជាប​ន្ត​បន្តា​ប់​នៃ​ក្រុមយុវជន​អតីត​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង​។​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើ​លដ៍ៈ កញ្ញា ឈឹម ស៊ីថរ បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើ​លដ៍​(NagaWorld)​និង​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ ។

​អ្នកស្រី​ឈុន​សុខា​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​ភោ​ជនី​ដ្ឋា​ន​សណ្ឋាគារ​ណាហ្គា​វើ​លដ៍​និង​ជា​អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​។​កាលពី​ថ្ងៃអាទិត្យ​ទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើ​លដ៍​និង​សហជីព​បរទេស​IUFUITAIUL​ផ្ទះ​លេខ​២I​ផ្លូវ​សុធារស​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កញ្ញា​ឈឹម​ស៊ីថរ​បាន​ដឹកនាំ​សមាជិក​ប្រជុំ​និង​រួមគ្នា​សម្រេច​លើក​បដា​មាន​ខ្លឹមសារ​ជា​ភាសាបរទេស​ទាំងស្រុង​៖NOEXTRADITION BILL, Support Hong Kong Youth & Unions to Defend Democracy ។​

​ប្រឆាំង​និង​ការធ្វើ​ត្យា​ប័ណ្ណ គាំទ្រ​យុវជន​នៅ​ហុងកុង សហជីព​ការពារ​លទ្ធិប្រជាធិបតេយ្យ ៖​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ផ្សារ​Aeon1​កញ្ញា​ឈឹម​ស៊ីថរ​និង​លោកស្រី​ឈុន​សុខា​បាន​ដឹកនាំ​ប្រជុំ​សមាជិក​ទ្រង់ទ្រាយ​ជំ ដោយមាន​ការបែងចែក​ជួបជុំ​ជា​ពីរ​វេន​៖​វេន​ព្រឹក​ចាប់ពី​ម៉ោង​៩​តទៅ​វេន​ល្ងាច​ចាប់ពី​ម៉ោង ៣​តទៅ​។​ការប្រជុំ​ក្នុង​គោលបំណង​បង្កើត​សារ​ទាមទារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​។​នៅ​យប់​ថ្ងៃទី​២០​ខែកញ្ញា​ការចាប់ផ្តើម​នៃ​យុទ្ធនា​ការណ៍​កូដកម្ម​លេច​ដេញ​ជា​រូបរាង​ពី​កញ្ញា​ឈឹម​ស៊ីថរ​និង​បង្ករ​ភាពចលាចល​កូដកម្ម​រហូតដល់​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​នៅពេល​សន្តិសុខ​បាន​ឆែក​ឃើញ​អាវ​បោះពុម្ព​សារ​ទាមទារ​។

​ក្នុងកំឡុងពេល​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ព្យួរការងារ​តែ​កញ្ញា​ឈឹម​ស៊ីថរ​មិនបាន​នៅ​ស្ងៀម​នោះទេ​គឺ​ខិតខំ​បន្តសកម្មភាព​ផ្តិតមេដៃ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដើម្បី​ដាក់​បណ្តឹង​ទៅ​ក្រសួង​ការងារ​ទាមទារ​ឲ្យ​ខ្លួន​បាន​ចូលធ្វើការ​វិញ​។​រាល់​សកម្មភាព​រាប់​ចាប់តាំងពី​ថ្ងៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បាន​ព្យួរការងារ​មេ​សហជីព ឈឹម ស៊ីថរ ឃើញ​មាន អង្គការ សង់​ត្រា អង្គការ​អន្តរជាតិ IUF – វិទ្យុ​អាស៊ីសេរី (RFA) – វិទ្យុ​វី​អូ​អេ​(VOA)-​និង​បណ្តាញសារព័ត៌មាន​VOD​។​បាននាំគ្នា​ជួយ​បង្កើន​ការផ្សព្វផ្សាយ​បង្ករ​ចលាចល​សង្គម​ស្តីពី​ភាពអយុត្តិធម៌​និង​ការវាយប្រហារ​ពី​ចំណូល​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​មានការ​កើនឡើង​។​ល​។

​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ តាមរយៈ​សារ​ខ្លឹមសារ​ពី​បណ្តាញ​ព័ត៌មាន​សង្គម​សហជីព ឈ្មោះ (​ក្រុម​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​)​របស់​កញ្ញា​ឈឹម​ស៊ីថរ​បានប្រកាស​ឲ្យ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ជួបជុំ​ផ្តិតមេដៃ​ទាំងអស់គ្នា​នៅ​ទីស្នាក់ការ​សហជីព​ផ្ទាល់​ដើម្បី​ត្រៀម​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​នាំមក​ជាមួយ ID​ដើម្បី​បញ្ជាក់​ផ្ទៀងផ្ទាត់​ខ្លាច​មាន​អ្នក​បន្លំ​។​

​បាន​ដឹកនាំ​ប្រមូលផ្តុំ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ជាង​មួយ​ពាន់​នាក់​បង្កើត​សារ​ទាមទារ​លក្ខខណ្ឌ​ផ្សេងៗ​មាន​ដូចខាងក្រោម​៖​ឲ្យ​ក្រុមហ៊ុន​ទទួលយក​កញ្ញា​ឈឹម​ស៊ីថរ​ចូលធ្វើការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ​។​អនុញ្ញាតឱ្យ​កម្មករ​ឈប់សម្រាក​តាម​គោលការណ៍​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​បុណ្យជាតិ​។​បញ្ឈប់​ប្រធាន​ប្រតិបត្តិការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់​ដែលមាន​ចរិតមិនល្អ​។​ដំឡើង​ប្រាក់​ឈ្នួល​៣០០​ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​និង​៥០០​ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ​។​

«​យើង​នឹងធ្វើ​បាតុកម្ម​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​។​យើង​មិនទាន់​កំណត់​ពេលវេលា​ណាមួយ​ថា​នឹងធ្វើ​ទេ​ព្រោះ​ពេលនេះ​យើង​ចង់​ដើរ​ឲ្យ​អស់​នីតិវិធី​ច្បាប់​ក្នុងប្រទេស​ខ្មែរ​យើង​សិន​»​។​ស្របពេល​ព្រឹត្តិការណ៍​បុណ្យជាតិ​ធំៗ​មិនទាន់​មកដល់​ក្រុម​សហជីព​ខិតខំ​រួមគ្នា​សម្រេច​បង្កើត​និង​ប្រើ​រូប​ភាពជា​និមិត្តសញ្ញា​(LOGO)​លំនាំ​បរទេស​ដែលជា​រូប​សញ្ញា​“​បដិវត្តន៍​”​។​

សកម្មភាព​ទាមទារ​ឃើញ​លោក យឹម ស៊ី​ណន​ជា​មេក្រុម​ចលនា​យុវជន​អតីត​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង​ខិតខំ​ជួយ​ចែកចាយ​បន្ត​នៃ​រូបភាព​ទាមទារ​។​ការបរាជ័យ​នៃ​យុទ្ធនា​ការណ៍​ម៉ាស​ពណ៌​ផ្កាឈូក ៖ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២:៣០​នាទី​កញ្ញា​ឈឹម​ស៊ីថរ​បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ​សង្គម​Facebookជាភាសាអង់គ្លេសស្តីពីការផ្តាច់ជ្ញាចិត្តថា៖Can’tstopWon’tstoptofightforusticeatwork​។​

ការរាប់​ថយក្រោយ​នៃ​មេ​ចលនា​ឧទ្ទាម​សមរង្ស៊ី​ដែល​កំណត់​យក​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​ជា​ថ្ងៃ​វិល​ចូល​កម្ពុជា​ឃើញ​មាន​មេ​បាតុករ​វ័យក្មេង​ហុងកុង លោក ចូ​ស​ហ្វ័​រ វ៉ុ​ង (Joshua Wong) បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម Twitter កាលពី​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ អំពាវនាវ​ឲ្យ​អន្តរជាតិ ជួយ​ឃ្លាំង​មើល​ការវិល​ចូល កម្ពុជា របស់​មេ​ចលនា​ឧទ្ទាម សម រង្ស៊ី ពោលគឺ​នៅសល់​រយៈ ៩ ថ្ងៃ ដែលជា​ថ្ងៃ​កំណត់​។​

​សរុប​នៃ​អត្ថន័យ​ម៉ាស់​មុខ​បាតុករ​ទាមទារ​នៅ​ហុងកុង​និង​នៅ​កម្ពុ​ជាមាន​លក្ខណៈ​រូបភាព​ប្រើ​ម៉ាស់​តែមួយ​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​។​ម៉ាស់​មុខ​បាតុករ​ទាមទារ​នៅ​ហុងកុង​លោក​ចូ​ស​ហ្វ័​រ​វ៉ុ​ង​(JoshuaWong)​ប្រកាស​បើក​យុទ្ធនា​ការណ៍​ឱ្យ​ក្រុមបាតុករ​ប្រើប្រាស់​ម៉ាស់​ចេញ​ធ្វើបាតុកម្ម​នា​យប់​ថ្ងៃ​១​ខែតុលា​ឆ្នាំ​២០១៩​ប្រឆាំង​ថ្ងៃ​ខួប​៧០​ឆ្នាំ​នៃ​ការដឹកនាំ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​។​ម៉ាស់​មុខ​បាតុករ​ទាមទារ​នៅ​កម្ពុជា មាន​រយៈពេល ៤៣​ថ្ងៃ គិត​ចាប់​ថ្ងៃទី​២៩ ខែកញ្ញា រហូត​ដល់ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩៕S/