តើ​រាងកាយ​ត្រូវ​ចំណាយពេល​ប៉ុន្មាន ដើម្បី​រំលាយ​អស់​អាហារ​បរិភោគ​រាល់​ថ្ងៃ​?

362

​ពេលវេលា​រំលាយ​អាហារ​ជា​ដំណើរការ​មួយ ពេល​អាហារ​ដែល​អ្នក​បរិភោក​ចូល​បំបែក​ទៅជា​គ្រាប់​តូចៗ​, ត្រូវបាន​បំប្លែង​ទៅជា​សារជាតិ​ជីវជាតិ និង​ឆ្លងកាត់​ប្រព័ន្ធ​ផ្លូវ​ពោះវៀន​របស់​អ្នក​ចូលទៅក្នុង​ឈាម ។ រឿង​សំខាន់​គឺ​ត្រូវ​យល់​ពេលវេលា​រំលាយ​របស់​អាហារ ដើម្បី​សម្រេច​គោលដៅ​បញ្ចុះទម្ងន់ ឬ រក្សា​ទម្ងន់​សមស្រប ។​

​អាហារ​រំលាយ​លឿន​៖ ប្រសិន​យើង​បរិភោគ​ច្រើន​នូវ​អាហារ​រំលាយ​លឿន​, យើង​នឹង​ងាយ​បរិភោគ​ច្រើនជាង ប៉ុន្តែ ឆាប់​ឃ្លាន​ជាង ។ ពពួក​អាហារ​នេះ​ជួយ​អ្នកបង្កើន​ថាមពល​លឿន -​និយាយ​ម្យ៉ាងទៀត ជួយ​បង្កើន​កម្រិត​គ្លុយកូស ។ ប៉ុន្តែ សរីរាង្គ​អ្នក​ត្រូវ​លើស​គ្លុយកូស និង​មិន​ប្រើប្រាស់​, ផ្នែក​នៅសល់​អាច​ប្រែក្លាយជា​ជាតិ​ខ្លាញ់ ។​

​អាហារ​រំលាយ​យឺត​៖ ធ្វើ​ឲ្យ​កើន​បរិមាណ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​តាមរបៀប​យឺត​ជាង​, បង្កើត​កម្រិត​ថាមពល​ស្ថិរភាព និង​តុល្យភាព​ជាង ។ ប៉ុន្តែ ប្រសិន​អ្នក​បរិភោគ​តែ​អាហារ​រំលាយ​យឺត​, រឿងនេះ​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកមាន​សកម្មភាព​លើសពី​សមត្ថភាព ។​

– ទឹក​ត្រូវបាន​បញ្ចូល​ក្នុង​ពោះវៀន​មួយ​រំពេច ពេល​ចូលក្នុង​សរីរាង្គ​
– ទឹក​ផ្លែឈើ ឬ បន្លែ រំលាយ​ក្នុង ១៥ ទៅ ២០ នាទី​
– បន្លែ​ឆៅ​រំលាយ​ក្រោយ ៣០ ទៅ ៤០ នាទី​
– បន្លែ​ឆ្អិន​រំលាយ​ក្រោយ ៤០ នាទី​
– ត្រី​រំលាយ​ក្រោយ ៤៥ ទៅ ៦០ នាទី​
– បន្លែ មើម​លាយ​ប្រេង រំលាយ​ប្រមាណ​១​ម៉ោង​
– មើម​មាន​ជាតិ​ម្សៅ​ច្រើន​ចំណាយពេល​ប្រមាណ ១,៥ ទៅ ២ ម៉ោង ដើម្បី​រំលាយ​អស់​
– គ្រាប់​ធញ្ញជាតិ​រំលាយ ២ ម៉ោង
– ហ្វ្រូ​ម៉ា​រំលាយ​ក្រោយ​២​ម៉ោង​
– ពពួក​គ្រាប់​ចំណាយពេល ៣ ម៉ោង ដើម្បី​រំលាយ​
– មាន់​ត្រូវការ​ពេល ១,៥ ទៅ ២ ម៉ោង ដើម្បី​រំលាយ​អស់​
– សាច់គោ​ចំណាយពេល ៣ ម៉ោង​
– សាច់​ចៀម = ៤ ម៉ោង​
– សាច់ជ្រូក = ៥ ម៉ោង​

​ពួក​អ្នកជំនាញការ​ទូន្មាន​អាហារ​ពេលព្រឹក និង​ពេលយប់ គួរ​សាមញ្ញ​ជាង ជាមួយនឹង​ផលិតផល​រំលាយ​លឿន ដោយ​នឹង​ជួយ​សរីរាង្គ ត្រូវបាន​បង្កើន​ថាមពល​ភ្លាម ក្រោយ​បរិភោគ​ពេលព្រឹក និង​ដើម្បី​ឲ្យ​ក្រពះ​របស់​អ្នក​បាន​សម្រាក​នៅពេល​យប់ ។​

​គួរ​ចៀសវាង​បរិភោគ​អាហារ​រំលាយ​លឿន​ភ្លាម បន្ទាប់ពី​ទើប​បរិភោគ​អាហារ​រំលាយ​យឺត ព្រោះ​ពេលនេះ ដំណើរការ​រំលាយ​អាហារ​នៅ​ពុំទាន់​បញ្ចប់ ហើយ​ក្រពះ​អាច​លើស​ចំណុះ ៕ ប្រែ​សម្រួល​: រតនៈ