តើ​រាជរដ្ឋាភិបាល​សម្រេចបាន​ស្នាដៃ​និង​សមិទ្ធផល​អ្វីខ្លះ​លើ​វិស័យ​ដឹកជញ្ជូន​និង​សាធារណការ​ក្នុង​អាណត្តិ​ទី​៥​នេះ​?

3124
ចែករម្លែក
  • 60
    Shares

ដោយ​: សុផល / ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ ចាប់តាំងពី​ថ្ងៃ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​មក បានចាត់ទុក​វិស័យ​សាធារណការ​ដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ផ្លូវថ្នល់​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា ការសម្រួល​ដល់​ការធ្វើដំណើរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ រហូតមកដល់​ពេលនេះ​ជិត​ផុត​អាណត្តិ ទី​៥ រាជរដ្ឋាភិបាល​ក៏​នៅតែ​ចាត់ទុក​ការ​សាង សង់​ផ្លូវ​និង​ស្ពាន​នេះ​ជា​វិស័យ​អាទិភាព​មួយ​សម្រាប់​ជាតិ​។​

​ដោយ​ចាត់ទុក​ផ្លូវ​ស្ពាន​ប្រៀប​ដូច​សរសៃឈាម​នោះ តើ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្រោម​ការដឹកនាំ​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានសម្រេច​ស្នាដៃ​សមិទ្ធផល​អ្វីខ្លះ​?

សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បា​លើ​វិស័យ​ដឹកជញ្ជូន​និង​សាធារណការ ក្នុង​អាណ​តិ្ត​ទី​៥

​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ជាមួយ​វ៉េបសាយ​មួយ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បានមក​គ្រប់គ្រង​ក្រសួង​សាធារណការ​រយៈពេល​ពី​រ​ឆ្នាំកន្លះ​បាន​ប្រសាសន៍ថា​៖ ផ្លូវ​ស្ពាន​ប្រៀប​ដូច​សរសៃឈាម​។​បើ​គ្មាន​ផ្លូវ​ល្អ​ស្ពាន​ល្អ ហេដ្ឋារចនាសម្ព័ន្ធ​ល្អ មិនអាច​ទាក់ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា និង​មិនអាច​ទាក់ទាញ​ទេសចរ​រាប់លាន​នាក់​ឱ្យមក​លេង​នៅ​កម្ពុជា​បានដែរ​។​ជាង​នោះ​ទៅទៀត ផ្លូវថ្នល់ ជា​ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឱ្យដឹងថា​ទាក់ទង​នឹង​ហេ​ដ្ឋា​រចនា​ស្ពាន​ថ្នល់​ផ្លូវ​នេះ​យើង​បែង​ចែកជា​ពីរ​គឺ​វិស័យ​ដឹក​ជ​ញ្ចូ​ន​និង​វិស័យ​សាធារណការ​។​វិស័យ​ដឹក​ជ​ញ្ចូ​ន​៖ ដោយ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ដែល​បាន​ណែនាំ​ឱ្យ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ធ្វើ​ការបម្រើ​ប្រជារាស្ត្រ មិនមែន​ធ្វើជា​ចៅហ្វាយ​របស់​ពួកគាត់​ទេ​ផ្តល់​សេវាសាធារណៈ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ធ្វើឱ្យបាន​លឿន​មាន​ប្រសិទ្ធភាព​និង​មាន​តម្លាភាព​នោះ ទី​១​ក្រសួង​សាធារណការ​បានរៀបចំ​មជ្ឈមណ្ឌល​ប្តូរ​ប័ណ្ណបើកបរ​និង​ពន្យារ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ ដើម្បី​យក​សេវា​នេះ​ឱ្យ​កៀក​ប្រជាពលរដ្ឋ​។​ការផ្លាស់ប្តូរ​និង​ពន្យារ​បណ្ណ​បើកបរ​នេះ​ធ្វើ​តែ​រយៈពេល​១៥​នាទី​ទេ និង ជា​តម្លា​ភាពមិន​ត្រូវចំ​ណាយ​ប្រាក់​ឡើយ ។ មណ្ឌល​នេះ​បាន​ត្រូវ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០១៧​។​រហូតមកដល់​ពេលនេះ​យើង​បានធ្វើ​បណ្ណ​ប្តូរ​និង​ពន្យារ​បណ្ណ​បើកបរ​ជាង​៦​ម៉ឺន​ប​ណ្ណហើយ​។​បើក​បម្រើ​បងប្អូន​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១០​យប់​។​ធ្វើការ​៧​ថ្ងៃ​ក្នុង​១​អាទិត្យ គ្មាន​ថ្ងៃ​ឈប់សម្រាក​ទេ​។​ឆ្នាំ​ទី​១​គ្មាន​ថ្ងៃ​ឈប់សម្រាក ឆ្នាំ​ទី​២ បាន​សម្រាក​បុណ្យ​ធំ​របស់​ជាតិ​យើង បុណ្យ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំ​។​
​ទី​២-​ការចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ ការធ្វើ​ប័ណ្ណបើកបរ​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការស្នើសុំ​ឈៀក​ឡាន​តាម​ប្រព័ន្ធ​អន​ឡាញ​។​កន្លែង​លក់​ឡាន និង​ម៉ូតូ​មួយចំនួន​បាន ត​ភ្ជាប់​ប្រព័ន្ធ​នេះ ពេល​ទិញ​ម៉ូតូ ឡាន​មិនចាំបាច់​ចំណាយពេល​រាប់​អាទិត្យ​ទេ​ក្នុងការ​ធ្វើ​បណ្ណ គឺ​បញ្ជូនទៅ​ក្រសួង​បញ្ជូន​មកវិញ អ្នកទិញ​អាច​ចាប់​ផ្លាកលេខ​បានតែ​ម្តង​។​ប័ណ្ណ​សម្គាល់​យានយន្ត និង ស្លាក​លេខ មាន​ដាក់​គ្យូ អ​(QR) កូដ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​បណ្ណ​បើកបរ បណ្ណ​សម្គាល់​យានយន្ត និង​ងាយស្រួល​សម្រាប់​សមត្ថកិច្ច​ត្រួតពិនិត្យ ដឹងថា​ផ្លាកលេខ​ត្រឹមត្រូវ​ឬ​ក្លែងក្លាយ​។​ការផ្ទេរ​កម្ម​សិទ្ធ​ក៏​ងាយស្រួល​។​
​ទី​៣៖​យើង​មាន​មណ្ឌល​ឈៀក​ឡាន​ចំនួន​១៤​កន្លែង​នៅ​ទូទាំងប្រទេស​៩​នៅ​ខេត្ត ៥​នៅ​រាជធានី​ភ្នំពេញ តែ​មិន​គ្រប់គ្រាន់​។​អ្នក​នៅ​ខេត្ត​មួយចំនួន​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​ឆៀក​ឡាន​នៅ​ភ្នំពេញ​។​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​និង​បង្ខិត​ឱ្យ​កៀក​ប្រជាពលរដ្ឋ​យើង​បានឱ្យ​ក្រុមហ៊ុន​ឆៀក​ឡាន​នេះ ទិញ​រថយន្ត​ឆៀក​ចល័ត​យកលុយ​សម្រាប់​ឆៀក​ឡាន​នៅតាម​បណ្តា​ខេត្ត​។​ថ្មីៗ​នេះ​ក្រសួង​ទើប​បើក​មណ្ឌល​ផ្តល់​សេវា​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ដើម្បី​ជំរុញ​សេវា​នេះ​ទៅ​កៀក​ប្រជាជន​។​នៅ​អ៊ី​អន​ទី​២​មាន​កន្លែង​ផ្តល់​បណ្ណ​បើកបរ និង​ការផ្ទេរ ការប្តូរ​បណ្ណ​បើកបរ ជនជាតិខ្មែរ​និង​ជនបរទេស​។​យើង​បាន​បង្កើត APP មួយ ឥឡូវ​មាន​ដោ​ន​ឡូត​១០​ម៉ឺន​នាក់ សម្រាប់​រៀន​ទ្រឹស្តី​សាកល្បង​ខ្លួនឯង ជួយផ្តល់​ពត៌មាន មុនពេល​មក​ប្រឡង​បើកបរ​។​
​ក្រសួង​បានដាក់​ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​នូវ​កាណូត​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ទៅ​តាខ្មៅ​ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​និង​កំពុង​ពិភាក្សា​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​កូរ៉េ (​ក​យ​កា​)​អំពី​ផែនការមេ​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅ​ខេត្តក្រចេះ និង​ពី​ភ្នំពេញ​ទៅ​សៀមរាប ។​
​ផ្លូវដែក ៖ ការតភ្ជាប់​ផ្លូវដែក​សំខាន់​ណាស់​ក្នុង​ការតភ្ជាប់​ផ្លូវដែក​ឡើងវិញ ផ្នែក​ខាងត្បូង ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​បាន​ស្តារ​ចប់សព្វគ្រប់​។​ការស្តារ​ផ្លូវដែក​ផ្នែក​ខាងជើង​ដាក់ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្លូវដែក​ពី​ប៉ោយប៉ែ​ត្រមក​សិរី​សោ​ភណ្ឌ ថ្ងៃទី​៤ ខែ មេសា ២០១៨ ។​ថ្ងៃទី​២៩​ខែមេសា បានដាក់​ដំណើរការ​ពី​សិរី​សោ​ភណ្ឌ មក​បាត់ដំបង ។​ថ្ងៃទី​២៩​ឧសភា បាត់ដំបង​មក​ពោធិសាត់ ហើយ បាន​ត​ភ្ជាប់​ពី​ពោធិសាត់​ទៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​៤​ខែកក្កដា​២០១៨ និង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែ​ត្រ​ដែលមាន​ចំងាយ​៣៨៦​គីឡូម៉ែត្រ​ដើម្បី​បញ្ចប់​ទាំងស្រុង​នូវ​ការស្តារ​ផ្លូវដែក​។​ការតភ្ជាប់​ផ្លូវដែក​ពី​ពោធិសាត់​ទៅ​ភ្នំពេញ អាចឱ្យ​យើង​ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ​មកដល់​ទីក្រុង​ភ្នំពេញ រួច​តទៅ​ប៉ោយប៉ែ​ត្រ ដែល​អាច​ភ្ជាប់​ជាមួយ​រថភ្លើង​របស់​ថៃ ដែល​ទៅ​រហូតដល់​សិង្ហ​បុរី​។​ការតភ្ជាប់​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ ត​ភ្ជាប់​កាលពី​ថ្ងៃទី​១០ មេសា​។​ការតភ្ជាប់​ផ្លូវដែក​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​ក្រោយពី​មិន​ដំណើរការ​ជាង​៤០​ឆ្នាំ​ដោយសារ​សង្គ្រាម​។​

​ដើម្បី​កាត់បន្ថយ​តម្លៃ​ដឹក​ជ​ញ្ចូ​ន រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​ក្រុមប្រឹក្សា​ឡូ​ជី​ស្ទីក​កម្ពុជា និង​កំពុង​រៀបចំ​ផែនការមេ​របស់​ឡូ​ជី​ស្ទីក ដើម្បី​ចូលរួម​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​លើ​ការដឹកជញ្ជូន​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​សាធារណការ បាន​បន្តថា​ចំណែក​វិស័យ​សាធារណការ​វិញ​ការកសាង​ផ្លូវ ការកសាង​ស្ពាន ការកសាង​កំពង់ផែ​។​នេះ​ជាការ​ចូលរួមចំណែក​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​រីកចម្រើន​។​យើង​រៀបចំ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​និង​ទី​រួម​ខេត្ត​ទាំងអស់ និង​ពី​ទី​រួម​ខេត្ត​ទៅ​ទី​រួម​ខេត្ត ដោយ​ផ្លូវ​កៅស៊ូ​។​ពី​ដើម​ផ្លូវដី ឥឡូវ​ដូរ​ទៅ​ផ្លូវ​កៅស៊ូ​។​ដំណាក់កាល​ទី​១ ធ្វើ​ផ្លូវ​កៅស៊ូ តែ​ជំនាន់​នោះ​កៅស៊ូ​ស្តើង ដែល​អាច​ប្រើ​បានតែ​៥​ទៅ​៨​ឆ្នាំ​(​បើ​មានការ​ថែរក្សា និង​មិនមាន​រថយន្ត​ដឹកទំនិញ​លើស​ទំងន់​កំណត់​)​។​ឥឡូវ​ចូល​ដំណាក់កាល​ទី​២៖​ពង្រឹងគុណភាព​ផ្លូវ​ពី​DBST​ទៅ​AC​ដែលមាន​អាយុ កាល​វែង​ជាង​DBST ។​ពង្រីក​ផ្លូវ​ពី​២​គន្លង​ទៅ​៤​គន្លង និង​ប្តូរ​ពី DBST ទៅ​AC ដូចជា​ផ្លូវ ជាតិ លេខ​៣​ពី​រង្វង់​មូល​ចោមចៅ​ទៅ​កំពត​ផ្លូវ​លេខ​១១​ពី​អ្នក​លឿង​ទៅ​ផ្លូវ​លេខ​៧(​បើក​ការដ្ឋាន​ព​ង្រី ក​) ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម​ទៅ​ពោធិសាត់ ពី​ពោធិសាត់​ទៅ​បាត់ដំបង បាត់ដំបង​ទៅ​សិរី សោ​ភណ្ឌ និង​ពី សិរី​សោ​ភណ្ឌ​ទៅ​ប៉ោយប៉ែ​ត្រ ភ្នំពេញ​ទៅ​ស្គន់ ពី​ស្គន់​ទៅ​សៀមរាប​។​ផ្លូវ​មួយចំនួនទៀត​ក៏បាន​ធ្វើ​ជិត​រួច​ដែរ​គឺ​ផ្លូវ​៥៥​ពី​ពោធិសាត់​ទៅ​ព្រំប្រទល់​កម្ពុជា​ថៃ ថ្មដា ផ្លូវ​ទៅ​សំឡូត ទៅ​ព្រំប្រទល់​ថៃ​បានធ្វើ​ចប់សព្វគ្រប់​។​ផ្លូវ​៥៨​ពី​អូ​ស្មាច់​មក​ប៉ោយប៉ែ​ត្រ​ធ្វើ​រួច​៩៨​ភាគរយ ហើយ ។ ផ្លូវ​៥១ ភ្ជាប់​ពី​ផ្លូវ​លេខ​៤​ទៅ​ផ្លូវ​លេខ​៥ ក៏​កំពុងដំណើរការ​។​យើង​បាន​សាងសង់​ស្ពាន​ច្រើន ណាស់​ដើម្បី​ឆ្លងទន្លេ​មេគង្គ ឆ្លង​ទន្លេសាប ទន្លេបាសាក់​និង​ឆ្លងទន្លេ​សេកុង ស្ពាន​អ្នក​លឿង​។ ពីមុន​មិនទាន់មាន​ស្ពាន​មានការ​លំបាក​គឺ​ត្រូវ​ឆ្លង​សាឡាង ឆ្លង​ទូកដ ដោយ​ត្រូវ​រង់ចាំ និង ចំណាយ លុយ ឥឡូវ​ឆ្លង​ដោយ​មិនបាច់​បង់លុយ និង​ងាយស្រួល​។ រាជរដ្ឋាភិបាល បាន​និង កំពុង​សាងសង់​ស្ពាន​មួយទៀត​នៅ​ស្ទឹងត្រង់​ដើម្បី​ត​ភ្ជាប់​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម​។ ស្ពាន មួយទៀត​កំពុង​សិក្សា​គឺ​ស្ពាន​ក្រចេះ​ដើម្បី​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ពី​ក្រចេះ​ទៅ​កំពង់ធំ​ងា យ ស្រួល​(​មិនបាច់​ថយក្រោយ គឺ​ឆ្លងកាត់​តែម្តង​)​។​ផ្លូវ​មួយទៀត បាន​សិក្សា​ចប់​សព្វ គ្រប់​គឺ ផ្លូវ ពី​សំឡូត​បាត់ដំបង ចុះមក​ខេត្តកោះកុង​និង​បាន​ចុះ​កិច្ចព្រមព្រៀង សាងសង់​ជាមួយ ក្រុមហ៊ុន ចិន​រួចហើយ​។​ផ្លូវ​នេះ​អាចធ្វើ​ដំណើរ​ដឹក​កសិផល​ពី​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ចុះមក កំពង់ផែ​ទឹក​ជ្រៅ ។​ពីមុន​ចង់​ធ្វើដំណើរ​ពី​បាត់ដំបង ទៅ​កោះកុង ត្រូវធ្វើ​ដំណើរ​ពី​បាត់ដំបង មក ភ្នំពេញ​សិន​រួច​។​ទៅ​ផ្លូវជាតិ​លេខ​៤ រួច​រត់​ពី​ផ្លូវ​៤៨​ពី​ស្រែអំបិល​ទៅ​កោះកុង​ដោយ​ត្រូវ​ចំណាយ ច្រើន​រយ​គីឡូម៉ែត្រ តែ​ផ្លូវ​ថ្មី​នេះ​តែ​ជាង​១៩០​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​គឺ​ចំណេញ​ពេលវេលា ច្រើន ណាស់​។​ផ្លូវ​មួយទៀត​ដែល​បានធ្វើ​គឺ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​២​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរ ណ៍​នៅ​ភ្នំពេញ​។​រាជរដ្ឋាភិបាល​ក៏បាន​ចុះហត្ថលេខា​សាងសង់ ផ្លូវ​ក្រវាត់ក្រុង​ទី​៣​ទៀត ហើយ នឹង​បើក​ការដ្ឋាន​នៅ​ឆ្នាំក្រោយ​។​

​លោក​បាន​បញ្ជាក់ថា ផ្លូវ​ស្ពាន​ប្រៀប​ដូច​សរសៃឈាម ។​បើ​គ្មាន​ផ្លូវ​ល្អ ស្ពាន​ល្អ ហេដ្ឋារចនាសម្ព័ន្ធ​ល្អ មិនអាច​ទាក់ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា និង​មិន​ទាច​ទាក់ទាញ​ទេសចរ​រាប់លាន​នាក់​ឱ្យមក​លេង​នៅ​កម្ពុជា​បានដែរ​បានទេ​។​

​រាជរដ្ឋាភិបាល នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ដែលជា​ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​។​ត្រៀម​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។​ចំណែក​ផ្លូវ​ល្បឿន​ពី​ភ្នំពេញ​ទៅ​បាវិត បាន​សិក្សា​ចប់​ជាមួយ​ចៃ​កា ដែល​នេះ​ជាការ​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​ដ៍​សំខាន់​។​

​ខណៈដែល​ទើប​សម្ពោធ​ឱ្យប្រើ​ប្រាស់​កំពង់ផែ​ពហុ​បំណង​ប្រវែង​២២០​ម៉ែត្រ​និង​ជម្រៅ​ទឹក​១៣​ម៉ែត្រ​កន្លះ កាលពី​ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​ក៏​កំពុង​សិក្សា​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយទៀត នៅ​ក្រុងព្រះសីហនុ និង​មាន​គម្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២២​។​កំពង់ផែ​នេះ មាន​ជម្រៅ​ទឹក​១៤​ម៉ែត្រ​កន្លះ អនុញ្ញាតឱ្យ​កប៉ាល់​ធំៗ ក្នុង​តំបន់​អាច​ចូល​ចត​នៅ​កំពង់ផែ​នោះបាន ហើយ​ជប៉ុន​នឹង​ជួយ​ថវិកា​ជាង​២០០​លាន​ដុល្លារ​អាមេរិក ដើម្បី​មក​សាសង សង់​កំពង់ផែ​នេះ​៕ ល​