តើ​រួបរួម​ខ្មែរ ត្រូវ​ផ្អែកលើ​គោលការណ៍​អ្វី​?

3417
ចែករម្លែក
លោកសុខឥសាន

ដោយៈ​សុខ ឥសាន
ដើម្បី​សុខដុម​នីយកម្ម​សង្គម​កម្ពុជា ដើម្បី​សេចក្តីសុខ​ចម្រើន មាន​សន្តិភាព សុខ​សុ​វត្តិភាព សណ្តាប់ធ្នាប់​សាធារណៈ​សង្គម មាន​សាមគ្គី​ភាពជា​ធ្លុង​មួយ ដើម្បី​បានជា​កម្លាំង​មហា​សាមគ្គី​ជាតិ​តែមួយ ការរួបរួម​ត្រូវ​ផ្អែកលើ​គោល​ការ​ណ៏​ជា​សារវន្ត​ដូចខាងក្រោម​នេះ ៖
១- ត្រូវគោរព និង​អនុវត្ត​ត្រឹមត្រូវ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
២- ត្រូវគោរព និង​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។​
៣- ត្រូវគោរព និង ស្មោះត្រង់​ចំពោះ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។
៤- ត្រូវគោរព និង ស្មោះត្រង់ ព្រមទាំង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​
​និង​នីតិរដ្ឋ នៅ​កម្ពុជា ។​
៥- ត្រូវគោរព និង អនុវត្តតាម​បំណងប្រាថ្នា និង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែលជា​ម្ចាស់​ជោគវាសនា​របស់​ប្រទេសជាតិ ។​
៦- ត្រូវគោរព និង ដើរ​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឈ្នះឆ្នោត បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​ដោយ គ​.​ជ​.​ប​. ។​
៧- ត្រូវ​រួបរួមគ្នា​កសាង និង អភិវឌ្ឍ​ន៏​ប្រទេស ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៃ គណបក្ស​ឈ្នះឆ្នោត ។​
៨- ត្រូវ​រួបរួមគ្នា និង ឯកភាពគ្នា គោរព និង អនុវត្ត​ច្បាប់​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​
បណ្តា​ប្រការ​ដែល​មិនអាច​ឲ្យ​រួបរួមគ្នា​បាន រួមមាន​៖
១- បណ្តាជន​ដែល​មិន​គោរព និង​មិន​អនុវត្តតាម​រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា ។​
២- បណ្តាជន​ដែល មិន​ស្មោះត្រង់​ចំពោះ ជាតិ សាសនា និង ព្រះមហាក្សត្រ ។​
៣- បណ្តាជន​ដែល​មិន​គោរព និង​មិន​អនុវត្តតាម​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ។​
៤- បណ្តាជន​ដែល​ក្បត់​នឹង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ប្រេ​ី​ល្បិច​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​រំលោភ​លទ្ធិប្រជាធិបតេយ្យ ។​
៥- បណ្តាជន​ដែល​មិន​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ឆ្លៀត​យក​ឆន្ទៈ​រាស្ត្រ​មក​ធ្វើជា​ខែល​បិទបាំង​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​មហិច្ឆតា​អំណាច​របស់ខ្លួន និង​បក្ស​ពួកខ្លួន ។​
៦- បណ្តាជន មិន​គោរព និង​អនុវត្តតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​សម្តែង​ដោយ​ឆន្ទៈ​ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត ។​
៧- បណ្តាជន​ដែល​តែងតែ​ដើរ​លុតក្រាប​ជនបរទេស លក់​ក្បាល​ឲ្យ​បរទេស ធ្វេ​ី​ជា​ឧបសគ្គ​ដល់​ការកសាង​និង​អភិ​វ​ឌ្ឈ​ន៏​ប្រទេសជាតិ ។​
៨- បណ្តាជន​ដែល​មិន​គោរព​ច្បាប់ រំលោភច្បាប់ បង្កើត​អំពើ​អនាធិបតេយ្យ​នៅក្នុង​សង្គមជាតិ ។​
បណ្តាជន​ដែលមាន​លក្ខណៈ​ដូចខាងលើ​នេះ មិនអាច​រួបរួម​ជាមួយ​បានជា​ដាច់ខាត ៕មន