តើ​លី​អូ គួរតែ​ហាល​បែបណា ទើប​សម្លាប់​មេរោគ​បាន​?

158
ចែករម្លែក

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុងការ​ហាល​លី​អូ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ឆ្លង​រោគ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅពេលដែល​អ្នក​ហាល​ខោ​ក្នុង អ្នក​គួរតែ​ហាល​ឲ្យ​ត្រូវ​កម្តៅថ្ងៃ ព្រោះ​កម្តៅ​ព្រះអាទិត្យ អាចជួយ​អ្នក​កំចាត់​មេរោគ​ទាំងឡាយ​ដែលមាន​លើ​លី​អូ​នោះ​ធ្វើ​ឲ្យ​អ្នក​ស្លៀក​ដោយ សុវត្ថិភាព​។ ជាពិសេស ពេលដែល​អ្នក​ហាល អ្នក​គួរតែ​ហាល​ផ្នែក​ខាងក្នុង​ចេញ មកក្រៅ ដើម្បី​ឲ្យ​កម្តៅថ្ងៃ​នោះ​ជួយ​សម្លាប់​មេរោគ​ដែលមាន​លើ​ខោ​ក្នុង​នោះបាន​កាន់តែ​ល្អ​។ ប៉ុន្តែ ចំពោះ​អ្នក​ដែល​រស់នៅ​ជនបទ មិនគួរ​ហាល​ខោ​ក្នុងនោះ​ត្រឡប់មក​ក្រៅ​ឡើយ​ដោយ​មិនគួរ ហាល​ត្រឡប់​ទេ ព្រោះ​ក្នុង​កន្លែង​ជនបទ​អាច​នឹងមាន​មេរោគ​ច្រើន​អាច​ហើរ​ទៅ​ទំ​លើ ខោ​ក្នុង​អ្នក ដោយ​ធ្វើ​ឲ្យ​ពេលដែល​អ្នក​ស្លៀក​អាច​កើតមាន​បញ្ហា​រមាស់​បាន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុងការ​ហាល​ខោ​ក្នុង ទើប​អាច​ការពារ​សុខភាព​អ្នក​បាន​យ៉ាង​ល្អ​៕ ដោយៈ health.com.kh