តើ​វិធាន​ការបង្ការ​អ្វីខ្លះ ដែល​អាច​ត្រូវបាន​គេ​យកទៅ​ប្រើ​ដើម្បី​ចៀសវាង​ការ​ក្អក​?

1282
ចែករម្លែក

​ខណៈពេលដែល​ការ​ក្អក​ធម្មតាៗ គឺ​ដើម្បី​សម្អាត​ផ្លូវដង្ហើម​ក្តី ប៉ុន្តែ​បើ​ក្អក ញឹក​ពេក​នោះ​វា​នឹង បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​។​ខាងក្រោម​នេះ​យើងខ្ញុំ​មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​ទប់ស្កាត់ ការ​ក្អក​បាន​។​
​ ​
១. ឈប់​ជក់បារី និង​ផឹកស្រា​
​ការជក់បារី និង​ការ​ផឹកស្រា គឺជា ការរួមចំណែក​ជាទូទៅ​ចំពោះ​ការ​ក្អក រ៉ាំរ៉ៃ ។ វា​អាច​ជាការ លំបាក​ណាស់ ក្នុង ការព្យាបាល​ការ​ក្អក​របស់​អ្នក​ជក់បារី​។ បន្ទាប់ពី​អ្នក​ឈប់​ជក់បារី អ្នកនឹង​មិនសូវ ងាយ​ផ្តាសាយ ឬ​ទទួលរង​នូវ​បញ្ហា​ក្អក រ៉ាំរ៉ៃ​ទៀត​ទេ​។​
​ ​
២. ការផ្លាស់ប្តូរ​របប​អាហារ​
​ការសិក្សា​មួយ​លើ​ទស្សនា​វ​ដ្តី American Journal of Respiratory and Critical Care Medicine បាន​រកឃើញថា អ្នក​ដែល ញ៉ាំ​ចំណីអាហារ​ដែលមាន​បន្លែ និង​ផ្លែឈើ​ច្រើន សម្បូរ​ជាតិ សរសៃ​និង​សារធាតុ flavonoids ហាក់ដូចជា​មិនសូវ​ក្អក ឡើយ​។ ប្រសិនបើ​អ្នក ត្រូវការ​ជំនួយ​ក្នុងការ​កែសម្រួល​របប​អាហារ​របស់​អ្នក​គ្រូពេទ្យ​ប្រហែលជា អាច​ផ្តល់​ដំបូន្មាន ដល់​អ្នក ឬ​បញ្ជូន​អ្នក​ទៅ​អ្នកជំនាញ​ផ្នែក ចំណីអាហារ​។​
​ ​
៣. បញ្ហា​សុខភាព​នានា​
​អ្នក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ដែលមាន ជំងឺឆ្លង​ដូចជា​ជំងឺ​រលាក​ទងសួត ដើម្បី ការពារ​ការឆ្លង​មេរោគ ។ អ្នក​គួរតែ លាងដៃ​ឱ្យបាន​ញឹកញាប់ ហើយ​អ្នក​មិន គួរ​ចែករំលែក​ខោអាវ​កន្សែង ឬ​ខ្នើយ ជាមួយ​អ្នកដទៃ​ឡើយ​។​

​ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព ដែល​នឹងមាន​ឱកាស​បង្ក​ជាការ​ក្អក ដូចជា​ជំងឺ​ក្រពះ​ពោះវៀន ឬ​ជំងឺហឺត សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក អំពី​យុទ្ធសាស្ត្រ​គ្រប់គ្រង​ផ្សេងៗ​។ នៅ ពេលដែល​ស្ថានភាព​ត្រូវបាន​គ្រប់គ្រង ត្រឹមត្រូវ​អ្នកនឹង​អាច​ឃើញថា ការ​ក្អក របស់​អ្នកនឹង​បាត់ ឬ​មិនសូវ​កើតមាន ជា​ញឹកញាប់ ៕ ដោយៈ health.com.kh