តើ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​គួរ​យក​គំរូ​តាម​កូរ៉េខាងត្បូង​យ៉ាងដូចម្តេច​?

376
ចែករម្លែក

នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ តួនាទី​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​សារសំខាន់​ខ្លាំងណាស់ ខណៈ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន សមាមាត្រ និង​តួនាទី​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង សេដ្ឋកិច្ចជាតិ​ក៏​អាច​ផ្លាស់ប្តូរ​បានដែរ​។

​ជាពិសេស តួនាទី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលមាន​ការ ប្រមូល​ដើមទុន​ចូលរួម ដល់​ផលិតកម្ម​ឧស្សាហកម្ម​ភាគច្រើន និង​ជា​វិស័យ​ចម្បង​សម្រាប់​ការងារ នៅក្នុង​ប្រទេស​។ ទន្ទឹមនឹងនេះ​សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវតែ​ស្វែងរក​តួនាទី​របស់ខ្លួន​ហើយ អាច​រួច​ផុតពី​បញ្ហា​ចំពោះមុខ​នៃ​ការប្រកួតប្រជែង​ឬ​អាច​ប្រជែង​មួយ​គ្នា​ជាមួយ​ដៃគូ​ប្រកួតប្រជែង មូលធន​ធំៗ នៅក្នុង​ប្រទេសមួយ​ដែល​សេដ្ឋកិច្ចជាតិ​កំពុងអភិវឌ្ឍន៍​រួមជាមួយ​នឹង​ការប្រមូល ដើមទុន​។​

​ក្នុងករណី​ប្រទេស​កូរ៉េ គំរូ​នៃ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ផលិតកម្ម​ត្រូវបាន​បញ្ចប់​ចាប់​តាំង ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ ដែលជា​រយៈពេល​ក្នុងការ​ប្រមូល​ដើមទុន​យ៉ាង​ឆាប់រហ័ស​ដោយ​ប្រទេស កូរ៉េ​បាន​ចូលទៅក្នុង​ការបង្កើត​ថ្មី ប្រកបដោយ​ប្រសិទ្ធភាព ជាមួយនឹង​សាជីវកម្ម​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ហើយ​កូរ៉េ​បាន​លើកកម្ពស់​ការប្រកួតប្រជែង​តាម​ប្រព័ន្ធ​អន្តរជាតិ ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​តាំងពី ឆ្នាំ ១៩៩០​។ ម្យ៉ាងវិញទៀត​ក្នុងអំឡុង​ពេលនោះ គំលាត​ត្រូវបាន​ស្ថិតនៅក្រោម​ការអភិវឌ្ឍ ហើយ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​សាជីវកម្ម​ធំៗ​ក្នុងស្រុក និង​នៅតាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ផ្សេងទៀត ដូចជា​ចិន​ជាដើម​។​

​ជា​លទ្ធផល គម្លាត​រវាង​ក្រុមហ៊ុន​ដើមទុន​ធំ និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​សេដ្ឋកិច្ច​កូរ៉េ​បាន ពង្រីក​។ លើសពីនេះ គម្លាត​នៃ​ផលិតភាព​ការងារ​កាន់តែ​រីក​ធំ​បន្ថែមទៀត​ដល់​ប៉ូល​នីយកម្ម​។ ប៉ុន្តែ​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច និង​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស នៅ​ចុង​ទសវត្ស ឆ្នាំ​១៩៩០ ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ សហគ្រាស​ធុន​តូច និង​មធ្យម បានចាប់ផ្តើម​លេចចេញ ជា​ក្បាលម៉ាស៊ីន​កំណើន​ថ្មី​មួយ ដែល​ឱ្យមាន​ការរីកចម្រើន ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៃ​សេដ្ឋកិច្ច កូរ៉េ​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន​បណ្តាក់ទុន​។​

​ដំបូង​នៅពេល​ផ្តោតលើ​សហគ្រាស​ធុន​តូច និង​មធ្យម សមាមាត្រ​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម នៅក្នុង​ប្រទេស​កូរ៉េ ជាមួយនឹង​ចំនួន​និ​យោ​ជិ​កបាន​កើនឡើង​ពី ៨៧.៥ ភាគរយ ក្នុង​ឆ្នាំ​២០១១ ដល់​៨៩,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៧​។ ក្នុងចំណោម​នោះ​ចំនួន​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល ជំរុញ​ដោយ​ការច្នៃប្រឌិត បាន​កើនឡើង​១៨,១ ភាគរយ ពី ៦០.៦៥០ ក្នុង​ឆ្នាំ ២០១១ ដល់ ៧១.៦៤៦ ក្នុង​ឆ្នាំ ២០១៨​។​

​យោងតាម​ការ​ស្ទាបស្ទង់​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម ការបង្កើត​ថ្មី​ដែល​ត្រូវបាន​ចាត់ថ្នាក់ ទៅជា​ក្រុមហ៊ុន​បណ្តាក់ទុន​(​ការច្នៃប្រឌិត​បច្ចេកវិទ្យា​) និង​ការច្នៃប្រឌិត​គ្រប់គ្រង​”​។ ចំនួន​ក្រុមហ៊ុន បណ្តាក់ទុន​រួម បាន​កើនឡើង​យ៉ាងខ្លាំង​ពី​២៦,១៤៨ ក្នុង​ឆ្នាំ ២០១១ និង​៣១,២៦០ ក្នុង​ឆ្នាំ​២០១៥ និង​បាន​កើនឡើង​ដល់​៣៦.៨២០ ឆ្នាំ​២០១៨​។​

​ដូច្នេះ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កូរ៉េ​បាន​បង្កើត​គំរូ​អាជីវកម្ម និង​ធានា​នូវ​ភាព​ប្រកួតប្រជែង តាម​វិធី​ផ្សេងៗ ដើម្បី​សម្រប​ខ្លួន​បាន​ក្នុង​បរិ​ដ្ឋា​ន​អេកូឡូស៊ី​ថ្មី ចាប់តាំងពី​ឆ្នាំ ២០០០​។ ទន្ទឹមនឹងនេះ វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ធានា​តួនាទី​របស់ខ្លួន​ដោយ​ផ្អែកលើ​ការប្រកួតប្រជែង ជាស​កល ក្រោម​ការផ្តួចផ្តើម​គំនិត​សហគ្រាស ដែលមាន​ស្រាប់​ជាមួយ​រចនា​សម្ព​ន្ធ័​សេដ្ឋកិច្ច ដោយ​ធានាបាន​នូវ​ទំនាក់ទំនង​ប្រកបដោយ​ចីរភាព​ជាមួយ​សាជីវកម្ម​ធំៗ​ហើយ​រដ្ឋាភិបាល​កំពុង គាំទ្រ​យ៉ាងសកម្ម​ចំពោះ​បញ្ហា​នេះ​។​

​នៅក្នុង​សេដ្ឋកិច្ច​កូរ៉េ សហគ្រាស​ធុន​តូច និង​មធ្យម​ត្រូវតែ​ខ្លាំង ក្នុងការ​ប្រកួតប្រជែង​ជាមួយ​សហ គ្រាស​ធុន​តូច និង​មធ្យម​ដទៃទៀត និង​ការប្រកួតប្រជែង​រវាង​សាជីវកម្ម​ធំៗ​ដែលមាន​ស្រាប់​។ ហើយ​កត្តា​ក្រៅ ត្រូវ​រួច​ផុតពី​ការប្រកួតប្រជែង ពី​ក្រុមហ៊ុននាំចេញ​ធំៗ នៅ​អាស៊ីអាគ្នេយ៍ ចិន អាមេរិក​ខាងជើង និង​អឺរ៉ុប​។​

​យោងតាម​លទ្ធផល នៃ​សូចនាករ​ស្ថិតិ​ទាក់ទង​នឹង​សហគ្រាស​ធុន​តូច និង​មធ្យម​រហូតមក​ដល់ពេល ថ្មីៗ​នេះ អត្ថប្រយោជន៍​ត្រូវបាន​យកមក​ធ្វើការ​ប្រៀបធៀប ត្រូវបាន​បែងចែក​តាម​វិស័យ ក្នុងការ ប្រកួតប្រជែង​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ចិន ជប៉ុន និង​អាស៊ីអាគ្នេយ៍​ដូចដែល បានឃើញ​ពីមុន​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សហគ្រាស​ធុន​តូច និង​មធ្យម និង​រដ្ឋាភិបាល​កូរ៉េ​បាន និង​កំពុង​ខិតខំ​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការប្រកួតប្រជែង​ផ្នែក​នាំចេញ​ដើម្បី​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងការ​នាំចេញ​។ នេះ​គឺជា​ការប្រកួតប្រជែង​តាមរយៈ​ការច្នៃ ប្រឌិត​ផលិតកម្ម​ឆ្លាត​វៃ ដោយ​ប្រើ​បច្ចេកវិទ្យា​អាយ​ស៊ី​ធី​។ ការផ្តោត​អារម្មណ៍​លើ​ការលើកកម្ពស់ ភាព​ប្រកួតប្រជែង តាមរយៈ​កា​រព​ន្លឿ​ន​ការច្នៃប្រឌិត​ថ្មី​នៃ វិស័យ​ផលិតកម្ម តាមរយៈ​ការលើក កម្ពស់​រោងចក្រ​តាម​តំបន់​។​លើសពីនេះ​ការពង្រីក​ក្រុមហ៊ុន​សាម​សុង​អេឡិចត្រូនិក​ឆ្លាត​វៃ ក្រុមហ៊ុន POSCO សភាពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមហ៊ុន​ហ៊ី​យ៉ុ​ន​ដាយ​( Hyundai) បាននិងកំពុង​ជំរុញ​គោល នយោបាយ ដែល​នាំទៅដល់​ការបង្កើត​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ជាមួយ​សហគ្រាស ធុន​តូច និង​មធ្យម​។​

​លើសពីនេះ រដ្ឋាភិបាល​គាំទ្រ​ដល់​ដើមទុន​វិនិយោគ និង​ការវិនិយោគ​ដទៃទៀត​ដើម្បី​ជួយ​សម្រួល ដល់​ការ វិនិយោគ នៅក្នុង​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​។ ជាពិសេស​ក្នុងករណី​ក្រុមហ៊ុន​ច្នៃប្រឌិត បច្ចេកវិទ្យា រដ្ឋាភិបាល​កំពុង​បង្កើត​មូលនិធិ​ច្នៃប្រឌិត ដើម្បី​រីកចម្រើន​ជា​ក្រុមហ៊ុន​ទាំងនេះ​។ ទន្ទឹមនឹងនេះ​វា​ក៏​កំពុង​លើកកម្ពស់​គោលនយោបាយ ដើម្បី​ជំរុញ​ការបណ្តាក់ទុន​រួម​ដូចជា​ការបង្កើត មូលនិធិ​សកល ដើម្បីឱ្យ​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​នៅក្រៅ​ប្រទេស​អាច​វិនិយោគ​ក្នុងការ​ចាប់ផ្តើម អាជីវកម្ម​នៅក្នុង​ប្រទេស​កូរ៉េ​។​

​អ្វីដែល​សំខាន់បំផុត ដើម្បី​ប្រកួតប្រជែង ប្រៀបធៀប​នឹង​អ្នក​ដទៃទៀត​នៅក្នុង​បរិ ដ្ឋា​ន​អេកូឡូស៊ី​ថ្មី យើង​កំពុង​ជំរុញ​ការគាំទ្រ​ពន្ធ និង​ជំរុញ​កម្លាំង​បច្ចេកទេស​ច្នៃប្រឌិត​តាមរយៈ​ការលើកកម្ពស់​កម្លាំង ពលកម្ម​បច្ចេកទេស​ជឿនលឿន​។​

​ក្រៅពីនេះ អាជីវកម្ម​ខ្នាតតូច រួមទាំង​អាជីវកម្ម​ខ្នាតតូច​ចំនួន​៣,១៤​លាន និង​អ្នក​អាជីវកម្ម​ចំនួន​៥,៥៦ លាន កំពុង​ធ្វើជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​។ នាពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​កំពុង​លើកកម្ពស់​គោល នយោបាយ​គាំទ្រ​ការច្នៃប្រឌិត ប្រកបដោយ​ភាព​សកម្ម​ដោយ​ដាក់បញ្ចូល​សហគ្រាស​ខ្នាតតូច ដែល​ប្រក​បរបរ​ចិញ្ចឹមជីវិត​ជា​គោលដៅ សម្រាប់​គាំទ្រ​គោលនយោបាយ​។ នេះ​ក៏​ព្រោះតែ​វិស័យ អាជីវកម្ម​ខ្នាតតូច​ទាំងនេះ មាន​តួនាទី​បង្កើត​ការងារ​យ៉ាងសំខាន់​នៅ​កូរ៉េ​។​

​នៅពេល​ការប្រមូល​ដើមទុន​កំពុងតែ​ដំណើរការ ដែលមាន​ស​ភាពស្រដៀងគ្នា​នឹង​ប្រទេស​កម្ពុជា ដែរ​គំរូ​កំណើន​នៃ​ការពង្រីក​ការរួមបញ្ចូល សម្រាប់​ផលិតកម្ម​មាន​ប្រសិទ្ធភាព​តួនាទី​សហគ្រាស ធុន​តូច​និង​មធ្យម និង​គោលនយោបាយ​ក្នុងការ​កែលំអ​ភាព​ប្រកួតប្រជែង​នឹង​កាន់តែ​មាន​ភាព បន្ទាន់​។ បទពិសោធន៍​របស់​ប្រទេស​កូរ៉េ នឹង​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​៕ ដោយៈ បណ្ឌិត Sang Won PARK ប្រធាន​សមាគម​មិត្តភាព​កម្ពុជា កូរ៉េ​

​រូបភាព កិច្ចប្រជុំ​ដែល​ផ្តោត​ការពិភាក្សា​សំខាន់​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច​(​រូបថត​ឯកសារ)
​រូបភាព កិច្ចប្រជុំ​ដែល​ផ្តោត​ការពិភាក្សា​សំខាន់​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច​(​រូបថត​ឯកសារ)