តើ​វិស័យ​អ្វីខ្លះ​គាំទ្រ​ការរីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

946
ចែករម្លែក
  • 10
    Shares

ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញ​:​វិស័យ​មួយចំនួន​បាន​ស្ថិតនៅ​ពីក្រោយ​ការរីកចម្រើន​វិស័យ​សំណង់ និង អចលនទ្រព្យ​នៅ​កម្ពុជា នេះ​បើតាម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បានលើកឡើង​។​

រូបៈ​សំណង់​ខ្ពស់ៗ​កំពុង​ដុះ​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ​(​រូប គ​ន្ធា​)

​លោក​ច្រឹ​ក សុខ​នី​ម​អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ការរីក​ចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​កត្តា​មួយចំនួន​ដូចជា ទី​១ ប្រទេស​កម្ពុជា​កំពុងអភិវឌ្ឍន៍ ដែល​អ្នក​អភិវឌ្ឍន៍​អាច​ចាប់យក​ឳ​កាស និង​អាច​រកបាន​ប្រាក់ចំណេញ​ច្រើន ទី​២ ប្រទេស​នេះ​មាន​ប្រាក់ចំណេញ​ខ្ពស់ ពី​ការវិនិយោគ​ច្រើនជាង​ប្រទេស​អភិវឌ្ឍន៍​ហើយ ទី​៣ កំនើនសេដ្ឋកិច្ច និង​ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ជា​ចលករ​ជួយ​ជម្រុញ​វិស័យនេះ​កាន់តែ​មាន​ភាព​រ៉ឹង​មាំ ទី​៤ ការគាំទ្រ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​។​
​លោក​បន្តថា “​ការវិនិយោគ​បន្ថែម​ពី​អ្នកវិនិយោគ​បរទេស​លើ​គំរោង​នានា ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ (Investment Fund)”​។​

​អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​CBRE Cambodia​បានលើកឡើង​ផងដែរ​ថា កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ ជា​មូលដ្ឋាន​ដ៏​សំខាន់​ផងដែរ ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​លើ​ឆាក​អន្តរជាតិ ហើយ​កម្ពុជា​ស្ថិតក្នុង​ក្រសែភ្នែក​ឬ​គោលដៅ​របស់​អ្នកវិនិយោគ​អន្តរជាតិ​។​

​មូលដ្ឋាន​ច្បាប់​វិនិយោគ​ដ៏​ល្អ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​មាន​សិ​ទ្ឋ​ធ្វើ​ម្ចាស់​ក្រុមហ៊ុន​១០០​ភាគរយ​នៅ​កម្ពុជា ការផ្ទេរ​សាច់ប្រាក់​ចំណេញ​ទៅ​បរទេស​មិនមាន​ការបង់​ព​ន្ឋ ច្បាប់​សហកម្ម​សិ​ទ្ឋ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​មាន​សិ​ទ្ឋ​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី​១​ឡើងទៅ​ជាដើម សុ​ទ្ឋ​តែ​ជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន ក្នុងការ​គាំទ្រ​ការរីកចម្រើន​នៃ​វិស័យនេះ​៕សរន

រូបៈ​សំណង់​ខ្ពស់ៗ​កំពុង​ដុះ​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ​(​រូប គ​ន្ធា​)
រូបៈ​សំណង់​ខ្ពស់ៗ​កំពុង​ដុះ​ដូច​ផ្សិត​នៅ​រាជធានី​ភ្នំពេញ​(​រូប គ​ន្ធា​)