តើ​សកម្មភាព​បដិវត្តន៍​ពណ៌ បានកើត​ឡើង​នៅ​កម្ពុជា​ហើយ ឬ​នៅ ?

5744
ចែករម្លែក
  • 6
    Shares

.​តើ​សកម្មភាព​ទាំងអស់នោះ​មាន​អង្គការ​បរទេស​ណាខ្លះ​ដែល​នៅ​ពីក្រោយ ?

​មកទល់​និង​ពេលនេះ​ដែល​ខ្ញុំ​បា​នស​សេរ​និង​ចងក្រង​អត្ថបទ​នៃ​បទពិសោធន៍​អន្តរជាតិ​ស្ដីពី “​បដិវត្តន៍​ពណ៌​” ដើម្បី​ជាការ ដឹង​យល់ របស់​សាធារណជន​កម្ពុជា​ជា​ពេ​សេ​សគឺ​អ្វីដែល​បានកើត​មាន​រួចមកហើយ​នៅ ស៊ែ​ប៊ី (Serbia ) ក៏ដូចជា​ព្រឹត្តិការណ៍​មួយចំនួន​ក៏បាន​កើតឡើង​ស្រដៀង​គ្នា​នេះ​ទៅ​និង​កម្ពុជា ក្នុង​រយៈពេល កន្លងមក​ទាំង​វោហារសាស្ត្រ​ក៏ដូចជា​សកម្មភាព​។ ការលើកឡើង​មកនេះ​គឺ​ឆ្លើយតប ទៅ​និង​សិទ្ធ​ដែល ត្រូវ​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៃ​ប្រទេស​ឯករាជ្យ​និង​អធិបតេយ្យភាព​មួយ និង​គ្មាន​បំណង​ប្រឆាំង តបត​និង​បុគ្គល​ឬ អង្គការ​ណាមួយ​ឡើយ​។​បទពិសោធន៍​របស់ Serbia ក៏​ជា​មេរៀន​និង​បទពិសោធន៍ របស់​កម្ពុជា​ផងដែរ​។ ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​នេះ​គោរព​ជម្រាបជូន​ជនរួមជាតិ អំពី​អ្វីដែល​បាន​ឯកភាពគ្នា នៅក្នុង​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស អំពី​បញ្ហា​កម្ពុជា នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ គឺ​នៅក្នុង​កិច្ច ព្រមព្រៀង​នោះ គ្រប់ភាគី​នយោបាយ​ខ្មែរ ដែលមាន​ជម្លោះ​រួមជាមួយ និង​ប្រទេស​អូស្ត្រាលី ព្រុយ​ណេ ដា​រូ​សាឡា​ម កម្ពុជា កាណាដា សាធារណរដ្ឋ​ប្រជាមានិត​ចិន សាធារណរដ្ឋ​បារាំង សាធារណរដ្ឋ​ឥណ្ឌា សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ម៉ាឡេស៊ី សាធារណរដ្ឋ ហ្វីលីពីន សាធារណរដ្ឋ​សឹង្ហ​បុរី រាជាណាចក្រ​ថៃឡង់ សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង សហរដ្ឋអាមេរិក សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សាធារណរដ្ឋ​សហព័ន្ធ​សង្គមនិយម​យូ​ហ្គោ​ស្លា​វី​។ ដែល​បានលើកឡើង នៅពេលនោះ​គឺ​៖ ដោយ​ចាត់ទុកថា ការគោរព​ដ៏​ពេញលេញ​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក និង​មិន​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង និង​កិច្ចការ​ក្រៅប្រទេស របស់​បណ្តា​រដ្ឋ គឺមាន​សារសំខាន់ ដ៏​ធំ​បំផុត​សម្រាប់​ថែរក្សា​សន្តិភាព និង សន្តិសុខ​អន្តរជាតិ​។​
​ ​
​ដោយ​អះអាង​ឡើងវិញ អំពី​សិទ្ធិ​មិនអាច​បាត់បង់​បាន​របស់​បណ្តា​រដ្ឋ​ដើម្បី​សម្រេច​ដោយ​សេរី នូវ​ប្រព័ន្ធ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង សង្គម​របស់ខ្លួន​ស្របតាម​គោលបំណង របស់​ប្រជាជន​ខ្លួន​ដោយ​គ្មាន ការជ្រៀតជ្រែក វិទ្ធង្សនា ការបង្ខិតបង្ខំ ឬ គម្រាមកំហែង​ខាងក្រៅ ទៅតាម​រូបភាព​បែបណាក៏ដោយ​។​
​ខ្លួន​ខ្ញុំបាទ​ផ្ទាល់ ផៃ​ស៊ី​ផាន តែងតែ​ពន្យល់​នូវ​អ្វី​ដែលជា​សំណួរ​បំផុស​និង​នាំមុខ​ជារឿយៗ​របស់​វិទ្យុ​អាស៊ីសេរី (RFA) ក៏ដូចជា​សំ​ឡែ​ង​សហរដ្ឋអាមេរិក (VOA)​ដែល​គេ​រើសយក ឧទាហរណ៍ របស់​ប្រទេស​នៅ​ម​ជ្ឈឹ​ម បូព៌ា​ដែល​គេ​ហៅថា “​អារ៉ាប់​ស្ព្រី​ង​” (Arab Spring) មក​បំផុស​បង្អើល​និង​ញុះញង់​នៅក្នុង​ទស្សនៈ សហការ​រួមជាមួយ បណ្ឌិត​ឯករាជ្យ និង​ប្រធាន​អង្គ​ការដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​បរទេស​មួយចំនួន ដែល​បាន​លើ​ល​ទឹកចិត្ត​គៀងគរ អោយមាន​ចលនា​នេះ​កើតឡើង​នៅ​កម្ពុជា​(​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​)​។​

​បដិវត្ត​ពណ៌ៈ​ជា​រូបភាព​ថ្មី​នៃ​កិច្ច​ផ្លាស់ប្ដូរ​របប​ដែល​ផលិត​ពី​សហរដ្ឋអាមេរិក​
​នៅក្នុង​ឆ្នាំ​១៩៨៣​យុទ្ធសាស្ត្រ​ក្នុងការ​ផ្ដួលរំលំ​រដ្ឋាភិបាល​ណាមួយ​ដែល​គេ​យល់ឃើញថា​ពុំ​សមស្រប​បាន​ភ្ជាប់​ជា មួយ​និង​“ ការលើកតម្កើង​លទ្ធិប្រជាធិបតេយ្យ ” ត្រូវបាន​ប្រសូត្រ​ឡើង​។ ឆ្លងកាត់​នៃ​ការបង្កើត ជា​ប្រព័ន្ធ​កូនកាត់​ជាមួយ និង​អង្គការ​សង្គម​ស៊ីវិល​នៅក្រោម​រូបភាព​“ មូលនិធិ ”​។​ឧទាហរណ៍​ដូចជា វិទ្យាស្ថាន Albert Einstein Institute (AEI). National Endowment for Democracy (NED). Intenartional Republican Institute (IRI). National Democracy Institute (NDI). Freedom House and leter the International Center for Non-Violent Confict (ICNC).​ក្រុង Washington ក៏បាន​គៀងគរ​និង​ច្រោះ​ប្រាក់​ជំនួយ​និង​រៀបចំ​យុទ្ធសាស្ត្រ​ជួយ ឬ​សហប្រតិបត្តិ​ការផ្តល់ ឲ្យ​គណបក្សនយោបាយ និង​ក្រុម​អង្គការ​ជាច្រើន​ដែល​ជួយ​លើកតម្កើង​របៀប​វារៈន​យោ​បាយ និង​ផលប្រយោជន៍ សហរដ្ឋ​ចំពោះ​រាជរដ្ឋាភិបាល​ណា ដែល​គេ​យល់ឃើញថា​មិន​រណប​ជាមួយ​សហរដ្ឋ​។ នៅ​ពី​ក្រោយខ្នង​នៃ​មូលនិធិ (Foundations) និង​វិទ្យាស្ថាន (Institute) ដែលជា​ភ្នាក់ងារ​របស់​សហរដ្ឋ នៅក្នុង​ការងារ​អន្តរជាតិ​ដូចជា​Inter-national Development (USAID), the financial branch of the Departement of State.​។​

​បច្ចុប្បន្នកាល​នេះ​យូ​សេដ​(USAID) បានក្លាយ​ទៅជា​ចំណែក​មួយ​នៃ​អង្គការ​ដ៏​មាន សារៈសំខាន់​សម្រាប់ វិស័យ​សន្តិសុខ​ចារកម្ម​និង​ជា​ចំនុច​ផ្ចិត​នៃ​កិច្ចការពារ​ជាតិ​របស់ Washington​។ នៅក្នុង​ឆ្នាំ​២០០៩ អន្តរ​ភ្នាក់ងារ​ក្នុង​កិច្ច​ផ្តួចផ្ដើម​ប្រយុទ្ធប្រឆាំង និង កុបកម្ម ក៏​បង្កើត បាន​នូវ​ទ្រឹស្ដី​ឬ​លទ្ធិ​មួយ​នៅក្នុង សហរដ្ឋអាមេរិក​។ ឥឡូវនេះ យូ​សេដ ជា​ស្ថាប័ន​គោលការណ៍​ដ៏​មាន សារៈសំខាន់​មួយ​ដែល​គេ​កត់ សម្គាល់ថា​ជា​ស្ថាប័ន​លើកតម្កើង​សេដ្ឋកិច្ច និង​ជា​យុទ្ធសាស្ត្រ នៃ​កិច្ចការពារ​ផលប្រយោជន៍ របស់​សហរដ្ឋ អាមេរិក​ពាសពេញ​ពិភពលោក​ដែលជា​ចំណែក​នៃ​ប្រតិ​ប​ត្ត​ការប្រយុទ្ធប្រឆាំង​និង​ការពារ​។ ( Now, USAID is the principal entity that promotes the economic and strategic interest of the US across the globe as oart of counterinsurgency operations.) នាយកដ្ឋាន​របស់​យូ​សេដ ធ្វើ​គ្រប់បែបយ៉ាង​ក្នុង​កិច្ច​ផ្តួចផ្ដើម រាល់​រូបភាព​ដែល​ជំរុញអោយមាន​លំហ​នៃ​ការផ្លាស់ប្ដូរ​នាពេលខាងមុខ​( Dedicated to transition initiatives) និង​ការ​កា​សាង​ឡើងវិញ​( Dedicated to transition initiatives and reconstution policy ) ការ​ក្រប់គ្រង​វិវាទ​, ការវិវត្ត​សេដ្ឋកិច្ច​,​អភិបាលកិច្ច​នៃ​ការគ្រប់គ្រង រដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​។​កិច្ចការ​ទាំងអស់នេះ​ជាការ​ងារ​ស្នូល និង​ទិសដៅ ការងារ​របស់ យូ​សេដ ដែល​ទទួលបាន​ប្រាក់​រាប់លាន​ដុល្លារ​ពី​វ៉ាស៊ីនតោន​(Washington)​ក្នុង​កិច្ច​ជួយឧបត្ថម្ភ​ដល់​គណបក្សនយោបាយ ,​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGNs), អង្គការ​និស្សិត​យុវជន និង​រាល់​ចលនា​ដែលមាន​ទិសដៅ លើកតម្កើង​របៀបវារៈ​នយោបាយ​របស់​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ពិភពលោក​នោះ​មិនថាឡើយ​ជា​ព្រឹ​ត្ត​ការណ៍ ៖ បដិវត្ត​ព័រ​ណ៍ ឬក៏​ការផ្លាស់ប្ដូរ​របប​ដែល​កើតមានឡើង​ឆ្លើយតប និង ផលប្រយោជន៍​របស់​ស​ហរ​ដ្ឋ អាមេរិក​គឺមាន​វត្តមាន​របស់​យូ​សេដ​និង​លំហូរ​ប្រាក់​ដុល្លា​ពីរ​ទីក្រុង Washington ។​
​ ​
.​តើ​បដិវត្ត​ពណ៌​មានដំណើរ​ការ​របៀប​ណា​?
​គ្រឿងផ្សំ​នៃ​សារជាតិ​នេះ គឺមាន​ដូចគ្នា​ទោះបីជា​កើតឡើង​នៅ​ទីកន្លែង​ណាក៏ដោយ​។ នាំមុខ​ដោយ​ចលនា​និស្សិត និង​យុវជន​ជាមួយនិង​មុខមាត់​ប្លែក​ថ្មី​នារី​មាន​រូប​សម្ផស្ស​ស្រស់ស្អាត​ដែល​ទាក់ទាញ​ឬ​អូសទាញ​អ្នក​ដ៏​ទៃ​ឬ​ក្រុម​ដ៏​ទៃ​អោយចូល​រួម​ដែល​អ្នក​ទាំងអស់នោះ​យល់ឃើញថា​៖​ជាស​កម្ម​ភាពទំនើប​ទាន់សម័យ​និង​សម​ភ្នែក​ដែល​ត្រូវធ្វើ​(it were the fashion, the cool thing todo) ដែលជា​និច្ច​ជា​កាល​គេ​យក​ស្លាក​សញ្ញា​ពណ៌​ក្នុង ការងារ​នៃ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម របស់​ចលនា​នេះ (logo and color)​។​(​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​?​នៅ​កម្ពុជា​)
​ឧទាហរណ៍​៖​នៅ Serbia ក្រុម OTPOR បាន​នាំមុខ​នៃ​ចលនា​នៅតាម​ដង​ថ្នល់​ទម្លាក់​លោក Slobodan Milosevic តាមរយៈ​ក្រុមបាតុករ​ជាបឋម​បាន​ប្រើប្រាស់​អត្តសញ្ញាណ​ព័រ​ណ៍​ខ្មៅ​-​ស ទាំង​អាវយឺត​ស្លាក​សញ្ញា និង​ទង់ជ័យ​របស់គេ​ដែល ជា​និមិត្តរូប​នៃ​ក្រុមប្រឆាំង​ឬ​ក្រុម​សេរីកា​។ នៅ UKraine ស្លាក​សញ្ញា​ដែល គេ​ប្រើប្រាស់​គឺ​នៅ​ដដែល​ក៏ប៉ុន្តែ​គេ​ផ្លាស់ ប្តូរ​ទៅជា​ព័រ​ណ៍ ទឹកក្រូច​វិញ (Orang color)​។​នៅ Georgia គេ​ប្រើ​ព័រ​ណ៍​កុលាប​លាប​នៅលើ​ប្រអប់​ឬ​ខ្នងដៃ​ជា អត្តសញ្ញាណ នៃ​ក្រុម​បះបោរ​។ នៅ Venezuela គេ​ផ្លាស់ប្ដូរ​ជំនួស​ពីរ​កណ្ដាប់ដៃ​(​ក្ដាប់​) មក​លាតដៃ​ដែលមាន​ព័រ​ណ៍​ខ្មៅ​-​ស​។​
​ ​
​បដិវត្ត​ពណ៌​តែងតែ​កើតមាន​ជាមួយនិង​ប្រជាជាតិ​ដែលជា​ចំណុច​យុទ្ធសាស្ត្រ​, ធនធានធម្មជាតិ​ប្រេង​ហ្គាស​, មូលដ្ឋាន​យោធា​និង​ជា​ផលប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយ​ហើយ​បដិវត្ត​ព័រ​ណ៍​នេះ​តែងតែ​កើតមាន​ផងដែរ នៅក្នុង ប្រទេស​ដែលមាន និន្នាការ​នយោបាយ សង្គមនិយម​, រដ្ឋាភិបាល​ដែលមាន​និន្នាការ​ប្រឆាំង និង​ចក្រ​ព័ទ្ធ​។ ចលនា​ទាំងអស់ នោះ​តែងតែ​លើកតម្កើង​ដោយ​ភ្នាក់ងារ​របស់​សហរដ្ឋ ដែលជា​ទូទៅ​កើតមាន នៅក្នុង​ប្រទេស​anti-communist, anti-socialist, pro-capitallist and pro-imperialist.​។​
​ ​
​សកម្មភាព​បះបោរ​ប្រឆាំង និង​សកម្មភាព​ធ្វើអោយ​បាត់បង់​លំនឹង​ឬ​ស្ថេរភាព​នយោបាយ​គេ​តែងតែ​រៀបចំ​ផែនការ និង​យន្តការ​នៅក្នុង រយៈពេល​យុទ្ធនា​ការបោះឆ្នោត​សកល និង​នីតិវិធី​នៃ​ការបោះឆ្នោត​ដូចជា​ការលើកឡើង ដើម្បី​បង្កើត​នូវ​ភាព តានតឹង ជាមួយ និង​សំណួរ​នាំមុខ​ដែល​ធ្វើអោយ យល់​និង​ជឿជាក់​ពី​អនុភាព​នៃ​ការ​ក្លែងបន្លំ ឬ​លួច​បោក ប្រាស់​រំលោភ​លើ​នីតិវិធី​ការ បំបាត់​សិទ្ធ​សេរីភាព​ការរំលោភច្បាប់​ដែល​ជះឥទ្ធិពល ដល់​ការមិនទទួលស្គាល់ នូវ​ការបោះឆ្នោត​ឬ​លទ្ធិ​ផល នៃ​ការបោះឆ្នោត ដែល​មិនអាច​យកជាការបាន​គឺ​នៅពេល​ករណី​ដែល គណបក្សប្រឆាំង​បរាជ័យ​។ នេះ​ជា​ករណី​ទូទៅ​ដែល​គេ​ប្រទះឃើញ និង ជាការ​ពិសោធន៍​។ នៅក្នុង​ករណី នេះ​គេ​តែងតែ​ឃើញ​វត្តមាន នៃ​ភ្នាក់ងារ​អន្តរជាតិ​ទាំងនោះ តាមរយៈ​ការផ្ដល់​ថវិកា​, ហ្វឹកហ្វឺន និង​ប្រឹក្សា យោបល់​។​ភ្នាក់ងារ​អន្តរជាតិ​មួយចំនួន​នោះ​គឺ USAID, NED, IRI, NDI, Freedom House, AEI and ICNC. នៅ​តំណាក់កាល​ចុង​ក្រោយនេះ​អង្គារ​ខាងលើ​ទាំងអស់នោះ​មាន​មោទនភាព ចំពោះ​រូបគេ​ផ្ទាល់​លើ ចំណុច ពីរ​នៃ​មោទនៈភាព​របស់គេ​គឺ​១. ការហ្វឹកហ្វឺន​ជំនាញ​ដល់​យុវជន​និង ២.​ការហ្វឹកហ្វឺន​បង្កើន បំប៉ន​សមត្ថភាព យុវជន ក្នុង​ការងារ​ដឹកនាំ​ចលនា​និង​លើកទឹកចិត្ត​អោយមាន​ការផ្លាស់ប្ដូរ​ប្រកបដោយ “ អហិង្សា​”​។ យុទ្ធសាស្ត្រ​ទាំងអស់នោះ​គឺ​ស្វែងរក​មធ្យោបាយ​ដែល​ធ្វើអោយ​ពិការភាព និង​បាត់បង់ សណ្ដាប់ធ្នាប់ (Debilitate and disorganize) នៃ​សសរ​ស្ដរ ទល់​ទ្រ​អំណាច​រដ្ឋ​, បង្កើត​ភាព​អសកម្ម ដល់​កម្លាំង​ការពារ​សន្តិសុខ ជាមួយនិង​ការបង្កើត​សតិអារម្មណ៍​សាធារណៈជន ដែល​គេ​ពិតប្រាកដ​ស្ថិត នៅក្នុង​បរិយាកាស​វឹកវរ​ច្របូកច្របល់​និង​អស្ថិរភាព​។​

​លោក​វិ​រៈ​សេនីយ៍​ឯក (Colonel) Robert Helvey ដែលជា​ស្ថាប​និ​ក្យ​មួយ​នៃ​យុទ្ធសាស្ត្រ​នេះ និង​លោក​ជា ចាងហ្វាង AEI (Albert Einstein Institute) បាន​ពន្យល់​ប្រាប់ថា​ទិសដៅ​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​មិនមែន​បំផ្លាញ​និង​ប្រឆាំង និង​កង​ប្រដាប់ អាវុធ​និង​នគរបាល​នោះទេ​គឺ​“​កែប្រែ​ធាតុ​” (Convert them)….​ធ្វើ​ឲ្យ​គេ​ទាំងអស់នោះ​មាន​ជំនឿ​ចាកចេញ​ពីរ ដ្ឋា​ភិ​បាល​បច្ចុប្បន្ន​និង ធ្វើ​ឲ្យ​គេ​យល់ ថា​គឺ​គេ​នៅតែ មាន​តំណែង​នៅក្នុង​ជួរ​នៃ​អនាគត​រដ្ឋាភិបាល​ខាងមុខ​។ ចំពោះ​យុវជន​គេ​ប្រើប្រាស់ ជា​កម្លាំង​មួយ ដើម្បី​សាកល្បង​និង​ធ្វើ​អោយកម្លាំង​សន្តិសុខ​ស្ថិតនៅក្នុង​ភាព​ពិការ​ឬ​ទន់ខ្សោយ​នៅក្នុង​ស្ថានភាព​ពិបាក​ក្នុង​កិច្ចប្រតិបត្តិការ​ប្រឆាំង​ឬ​កំចាត់​បាតុករ​នៅក្នុង​ការធ្វើ​បាតុកម្ម​ជា​សាធារណៈ​។​លោក​Srdja Popovic ជា​ស្ថាបនិក អង្គការ​OTPOR​បាន​បញ្ចេញ​អោយដឹងថា​លោក​វិ​រៈ​សេនីយ៍​ឯក (Colonel) Robert Helvey បាន​បង្រៀន​ហ្វឹកហ្វឺន​ដល់​យុវជន​ទាំងអស់នោះ “…​វិធី​នៃ​ការជ្រើសរើស​មនុស្ស​នៅក្នុង​ប្រព័ន្ធ ដូចជា​មន្ត្រី នគរបាល​ឬ​កង​ប្រដាប់​ឲ​អាវុធ​ជាមួយនិង​កា​រប​ញ្ចូ​ន​សារ​ដល់​អ្នក​ទាំងអស់នោះ​ដែល មានន័យថា យើងទាំងអស់គ្នា​ជា​ជនរងគ្រោះ​ដែលមាន​គេ​ទាំងនោះ​ជាមួយនិង​យើង​ព្រោះ​អី​មិនមែនជា​ការងារ​របស់​មន្ត្រីនគរបាល​នោះឡើយ​ក្នុង​ការចាប់​បាតុករ​ក្មេង​ដែលមាន​អាយុ​១៣​ឆ្នាំ ឬ​ស្ដ្រី​ចំណាស់​និង​ស្រដី​ដែលមាន ផ្ទៃពោះ​នេះ​ជា​ឧទាហរណ៍​… ”​។ នេះ​ជា​យុទ្ធសាស្ត្រ​ដែលមាន​ផែនការ​គ្រប់​ជ្រុងជ្រោយ​ដែលមាន​ទិសដៅ ឆ្ពោះទៅរក​កងកម្លាំង​សន្តិសុខ​មន្ត្រី​សាធារណៈ​និង​សាធារណៈជន​ទូទៅ​ដែល​ភ្ជាប់​ជាមួយ​នូវ​ស្មារតី​និង​ខ្លឹមសារ​នៃ​សង្គ្រាមចិត្តសាស្ត្រ​ជាមួយនិង​ការធ្វើអោយមាន​ចំណាប់អារម្មណ៍​ខ្ពស់​ចំពោះ​ប្រជាជាតិ​របស់គេ​រកកល​ធ្លាក់​ទៅក្នុង​ការបះបោរ​កុប្បកម្ម​មហាជន​នេះ​។​

.​ករណី​Venezuela
​នៅក្នុង​ឆ្នាំ​២០១៣AEI បាន​ជាន់ដី Venezuela, (Colonel) Robert Helvey ផ្ទាល់ខ្លួន​បានរៀបចំ សិក្ខាសាលា យ៉ាង​ស៊ីជម្រៅ​ហ្វឹកហ្វឺន​គណបក្សប្រឆាំងរ​បស់ Venezuela ចំនួន​៩ ថ្ងៃ​ក្នុងការ​ស្ដារ​លទ្ធិ ប្រជាធិបតេយ្យ ឡើងវិញ​នៅ ក្នុងប្រទេស​។ អ្វី​ដែលជា​របាយការណ៍​ប្រចាំឆ្នាំ​របស់​AEI’s បានអោយដឹងថា​នៅក្នុង​វេទិការ​សិក្ខាសាលា​នោះ​គឺមាន​ការ ចូលរួម​ពី​វត្តមាន​របស់ គណបក្ស ប្រឆាំង NGOs សហជីព សកម្មជន ដែល​ទទួលបាន​នូវ​ការហ្វឹគហ្វឺន​ជា​ចំណេះដឹង និង បច្ចេកទេស​ស្ដីពី “​ការផ្តួលរំលំ អ្នក​ផ្ដាច់ការ ”​។ ព័ត៌មាន​នេះ​បានដឹង​មួយឆ្នាំ​ក្រោយមក​បន្ទាប់ពី​រដ្ឋប្រហារ​មួយ​ទទួលបាន​ភាព បរាជ័យ ដែល​ដឹកនាំ​ដោយ​ក្រុម​ដដែល​នេះ​ក្នុងការ​ប្រឆាំង​ជាមួយនិង​លោក​ប្រធានាធិបតី​Chavez​។ អ្វីដែល​កើតមាន បន្ទាប់ពី​កិច្ច​អន្តរាគមន៍​របស់​AEI គឺ​បន្ទាប់ពី​មួយឆ្នាំ​ក្រោយពី​ព្រឹត្តិការណ៍​នៃ​ការបង្ហូរ ឈាម ឬ​ហឹ​ង្សា នៅតាម​ថ្នល់ និង​ការប៉ុនប៉ង​ជាប្រចាំ នៃ​ការធ្វើ​ឲ្យ​បាត់បង់​ស្ថិរភាព ជាមួយនិង​ការធ្វើអោយមាន​ការបោះឆ្នោត ប្រជាមតិ​ប្រឆាំង និង​លោក​ប្រ​ធា​នាធ​ប​តី​ចា​វ៉េ​ស​(Chavez )​។ គណបក្សប្រឆាំង ទទួលបាន​ភាពបរាជ័យ នៅក្នុង​សម្លេង 60​ទល់ នឹង​40​ក៏ប៉ុន្តែ​ជំនួស​មក វិញ​នូវ​កិច្ច​ប្រកាស​ឬ​ចលនា​ទាមទារ និង​ចោទប្រកាន់ អំពី​ការបន្លំ​លទ្ធផល​។ អ្វី​ជាការ​ទាមទារ​គឺ​គ្មាន​ទិសដៅ​ពិតប្រាកដ​។ អ្នកសង្កេតការ​អន្តរជាតិ​រាប់រយ ដែល​រួម​ជាមួយនិង​មជ្ឈមណ្ឌល​Carter (Carter Center) និង Organization American States (OAS) ក៏បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​នីតិវិធី​នៃ​ការបោះឆ្នោត​នេះ​គឺមាន​តម្លាភាព​ត្រឹមត្រូវ​តាមច្បាប់ និង គ្មាន​ការបន្លំ​។​

​ខែមីនា​ឆ្នាំ​២០០៥ គណបក្សប្រឆាំង​Venezuela និង​AEI បាន​ចូលរួម​កម្លាំង​គ្នា​សារជាថ្មី ក៏ប៉ុន្តែ​ពេលនោះ គណបក្ស នយោបាយ​ចាស់ៗ ជាមួយនិង​ថ្នាក់ដឹកនាំ​របស់គេ​ទទួលបាន​ដាក់ជំនួស​និង​ជម្រើស​របស់​និស្សិត និង​យុវជន​ក្មេងៗ Venezuelans ។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ពី​រូប​របស់​OTPOR​ដែល​មកពី Belgarde , Slobodan Dinovic និង Ivan Marovic. បាន​ចូលរួម​ហ្វឹកហ្វឺន​និស្សិត​Venezuelans ពី​របៀប​រៀបចំ និង​កសាង​ចលនា​ក្នុងការ​ផ្ដួលរំលំ​ប្រធានាធិបតី របស់គេ​។ ហើយ​ជា​បន្តបន្ទាប់​អង្គការ USAID និង​NED ក៏បាន​ឧបត្ថម្ភ​ថវិការ​ដ៏​ច្រើន​លើសលុប​ទៅដល់​ក្រុម​ទាំងអស់ នោះ​ប្រហាក់ប្រហែល​និង​៩​លាន​ដុល្លា សហរដ្ឋអាមេរិក​។ Freedom House ក៏បាន​បើក​ការិយាល័យ​របស់ខ្លួន​ជា​លើកទីមួយ ដែល​មិនមាន ទាល់តែសោះ នៅ​Venezuelans ហើយ​ស្មារ​ទល់​ស្មារ​ក្នុង​កិច្ចសហការ​និង​ប្រតិបត្តិការ​ជាមួយ USAID និង NED ក្នុង​កិច្ច​សម្រួល​អោយមាន​ការជួបជុំ​និង​សាមគ្គី​គ្នា​ពី​សំណាក់​អ្នកប្រឆាំង និង​រៀបចំ​ដើម្បី​ប្រជែង ក្នុង​កិច្ច​បោះឆ្នោត សកល ដើម្បី​ជ្រើសរើស​ប្រធានាធិបតី នៅក្នុង​ឆ្នាំ​២០០៦​។ មជ្ឈមណ្ឌល​អន្តជាតិ ដោះស្រាយ​វិវាទ​ដោយ​អហិង្សា International centre on nonviolant conflict (ICNC) ដែល​ដឹកនាំ​ដោយ​អតីត​ប្រធាន​នៃ​អង្គការ Freedom House, លោក Peter Ackeman ក៏បាន​ចាប់ផ្ដើម ហ្វឹគហ្វឺន​ផងដែរ​ដល់​ចលនា​យុវជន​ប្រឆាំង​ផ្ដល់​មេរៀន​ជាច្រើន​និង​ស៊ីជម្រៅ ជាមួយនិង​សិក្ខាសាលា​ស្ដីពី បច្ចេកទេស​នៃ​ការផ្លាស់ប្តូរ​របប​។ នៅក្នុង​ឆ្នាំ​នោះដែរ​និស្សិត​និង​យុវជន​ដែល​ទទួលបាន​ការហ្វឹគហ្វឺន ថ្មីៗ​នោះ​ក៏បាន​រៀបចំ​និង​ចាប់ផ្តើម​ចលនា​របស់គេ​។ គោលបំណង​របស់គេ​គឺ​ធ្វើ​ឲ្យ​ឃើញ​មាន​ឧបសគ្គ ឬ​ភាពមិនប្រក្រតី​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត និង​បង្កើតជា សេនា​រី​យ៉ូ នៃ​ការលួចបន្លំ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ចលនា​នេះ ត្រូវ​ទទួលបាន​បរាជ័យ​។ លោក Chavez នៅតែ​ទទួលបាន​ជោគជ័យ ពី​លទ្ធផល​នៃ​ការបោះឆ្នោត​៦៤​ភាគរយ​ដែលជា​លទ្ធផល​ជោគជ័យ​ផ្លូ​ក​ទឹក​ផ្លូ​កដី​។ ឆ្នាំ​២០០៧​ចលនា​សាជាថ្មី ម្តងទៀត ត្រូវបាន​ចាប់ផ្តើម​ប្រតិកម្ម​ឆ្លើយតប និង​ការសម្រេច​របស់​រដ្ឋាភិបាល ដែល​មិន​បន្ត​អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ​ដល់ ស្ថានីយ៍ទូរទស្សន៍​ឯកជន​មួយ​ដែលជា​សម្លេង​របស់​ក្រុមប្រឆាំង (RCTV) ។ យុវជន​និង​និស្សិត​បាន​ចូលទៅ​កាន់កាប់​ផ្លូវ មួយចំនួន ដែលមាន​រូបភាព​ជា សញ្ញា​សំគាល់​នៅលើ​ដៃ របស់គេ​ជាមួយ និង​ការចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ធំៗ​ដែលជា​ផល​យកចំណេញ ពី​ការចាប់អារម្មណ៍​របស់​អន្តរជាតិ​។ យុវជន​មួយចំនួន​ទទួលបាន​ការជ្រើសរើស​ដោយ​ភ្នាក់ងារ​សហរដ្ឋ អាមេរិក និង​ត្រូវ​បញ្ជូនទៅ​ហ្វឹកហ្វឺន​សារជាថ្មី​ម្តងទៀត​នៅ​ទីក្រុង Belgrade នៅក្នុង​ខែតុលា ២០០៧​។​ ​ប្រធាន​និស្សិត​Yon Goicochea​ទទួលបាន​ប្រាក់រង្វាន់​ចំនួន $៥០០,០០០USD ពី​Right-Wing Washington Think Tank, Cato Institute, ក្នុង​ការរៀបចំ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ដល់​យុវជន​ប្រឆាំង នៅក្នុង Venezuela​។​

​បច្ចុប្បន្នកាល​នេះ​មុខមាត់​របស់​និស្សិត​ទាំងអស់​នោះគេ​ប្រទះឃើញ​នៅក្នុង​គណបក្សប្រឆាំង​ហើយ​ជា​ភស្តុតាង​ជាក់ស្តែង​គឺ​មិន​ត្រឹម​តែមាន​ទំនាក់ទំនង​ដែល​ឃើញច្បាស់​ជាមួយនិង​គណបក្សប្រឆាំង​ពីមុនមក​ក៏ប៉ុន្តែ​គេ​ក៏​ធ្វើ​ឲ្យ​ឃើញ​និង​ដឹង​យ៉ាងច្បាស់​ផងដែរ​អំពី​ការបិទបាំង​របស់គេ​ចំពោះ​ការដឹង​នាំ​ចលនា​ទាំងអស់នោះ​។ បដិវត្តន៍​ពណ៌ នៅ​ហ្ស​ក​ហ្សី​( Georgia) និង​នៅ អ៊ុយ​ក្រែ​ន​(Ukraine) ក៏បាន​សាបរលាប​អស់​។ ប្រជាពលរដ្ឋ​នៃ​ប្រជាជាតិ ទាំងអស់ នោះ​អស់ជំនឿ​ជាមួយនិង​អ្នក​ដណ្តើម​អំណាច​តាមរយៈ​រូបភាព នៃ​ចលនា​“​ស្វយ័ត​”(​ឯកតោភាគី​) និង​ចាប់ផ្តើម​ឃើញ ខ្លូន​គេ​ថា​ជា​អ្នក​ឆ្កួត វង្វេង​។​បដិវត្តន៍​ពណ៌​គឺ​គ្មានអ្វី​ក្រៅពី​ពណ៌​ក្រហម​ពណ៌​ស​និង​ពណ៌​ខៀវ របស់​ភ្នាក់ងារ​សហរដ្ឋ​អាម​រិ​ក ដែល​គេ​រកឃើញ​របស់​ថ្មី និង​មាគ៌ា​ទស្សនៈទាន​ក្នុងការ​ព្យាយាម និង​ការបង្ខំ ឲ្យ​ទទួលយក​របៀបវារៈ​នៃ​មហាអំណាច ជា​ផលប្រយោជន៍​របស់គេ​តែប៉ុណ្ណោះ (Finding new and innovative way to try and impose Empire’s agenda)​។ អ្វីដែល​គេ​ទទួលបាន​មកវិញ គឺ​ពណ៌​ក្រហមឆ្អៅ​នៃ​ឈាម​ស្រ​ស់នឹង​ការ​ខ្ទេចខ្ទាំ​ប្រទេស ជាមួយនិង​ការសោកស្តាយ​ជា​ប្រវត្តិសាស្ត្រ ប្រចាំ​សតវត្ស​ថ្មី នៃ​ពិភព​មនុស្សជាតិ​នេះ​៕ ​ដោយៈ ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​