តើ​ស្នើសុំ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​មកលើ​ប្រទេស​ខែ្មរ​និង​ប្រជាជន​ខែ្មរ ជា​ទង្វើ​ឆ្លាត​វៃ​នៃ​អ្នកស្នេហាជាតិ​?

603

​ខ្ញុំ​មើល​ហើយ​មើល​ទៀត​ទាំង​កំពុង​ផ្សាយ​ផ្ទាល់​និង​អត្ថបទ​សុន្ទរកថា របស់​មេបក្ស​ប្រឆាំង​ភូមា (​មុន​ឈ្នះ​ការបោះឆ្នោត​) គឺ​លោកស្រី អ៊ុង​សាង ស៊ូ​ជី នៅក្នុង​ព្រឹទ្ធិ​សភា​អាមេរិក​ក្តី និង​ក្នុង​សភា​អង់គ្លេស​ក្តី សុទ្ធតែ​អំពាវនាវ​ឲ្យ​ព្រឹទ្ធិ​សភា​អាមេរិក និង​សភា​អង់គ្លេស​យល់​ពី​ភាព​ក្មេងខ្ចី និង​មូលដ្ឋានគ្រឹះ​នៃ​ការបណ្តុះ ថែទាំ​ល​ទិ្ធ​ប្រជា​ធិ​ប​ត្យេ​នៅ​ភូមា ហើយ​ជំរុញ​ឲ្យ​សភា​ទាំង​នៅ​អាមេរិក និង​អង់គ្លេស​ជួយ​ជំរុញ​ជំនួយ ការវិនិយោគ និង​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាជន​ភូមា​។

​លោកស្រី​ក៏​អួតថា ពេល​លោកស្រី​បាន​ឡើងកាន់​អំណាច​នឹង​សហការ​ជាមួយ​របប​យោធា ដើម្បី​ពង្រឹង​លទ្ធិ ប្រជាធិបតេយ្យ​ពិតៗ​។​អញ្ចឹង​ហ្ន​?​។ មាន​ស្អី​ពួក​ច្រមុះ​ស្រួច​សុទ្ធតែ​ក្រោកឈរ​ទះដៃ​ចង់​បែក​សាល​សភា របស់គេ​។ ដល់​បាន​អំណាច​ឥឡូវ​ទឹកភ្នែក​ទាំង​អង្គការសហប្រជាជាតិ​(UN) សហរដ្ឋអាមេរិក (USA) អង់គ្លេស ( UK) ព្រោះ​សាហាវ​ផុត​លេខ ជនជាតិ រ៉ូ​ហ៊ឹង​យ៉ា​(Rohingya) ជិត​៤០​ម៉ឺន​នាក់​កំពុង​រត់​ឆ្លងដែន ភៀសខ្លួន​និង​ត្រូវស្លាប់​រាប់ពាន់នាក់​។​

​ជយោ​! ប្រជាធិបតេយ្យ​នៅ​ភូមា​! ពេល​បក្សប្រឆាំង​នៅ​ភូមា​ឈ្នះឆ្នោត ពេលនោះ​បក្សប្រឆាំង​នៅ​ស្រុក​ខែ្មរ យើង​ក៏​ចាប់ផ្តើម​ដំឡើង​ទំងន់​ដើម្បី​ប្រយុទ្ធ​ដែរ ហើយក៏​ឡើង​គីឡូ​ឡើង​ហើម​មុខ​ហើម​មាត់​អស់​! ហើយក៏​មាន បន្ថែម​ក្បាច់​ប្រយុទ្ធ​ល្អៗ​ណាស់ដែរ ព្រោះ​មាន​គ្រូបង្រៀន​ឲ្យ​យក​សុទ្ធតែ​ក្បាច់​អឺរ៉ុប​មាន​ក្បាច់​វាយបក ទប់ទល់ ផ្តាច់​ផ្លូវ និង​រង់ចាំ​កំលាំង​ធំ​អន្តរាគមន៍​ជាដើម​។ ល​។ មាន​ទាំង​គ្រូ​បាន​បញ្ជូន​អ្នក​ឲ្យ​ទឹក​មក​ដឹកនាំ​ផ្ទាល់ នៅពេល​ប្រយុទ្ធ តែ​ទាំង​គ្រូ​ទាំង​សិស្ស​ចាញ់ហើយ នៅតែ​មិនទាន់​អស់ចិត្ត​។ ដូចនេះ​មានតែ​ត្រូវ​ចូលក្នុង​ជំរុំ កែប្រែ​ប៉ុណ្ណោះ​។​

​សូមមេត្តា​ក្រឡេក​មក​មើល ជើង​ខ្លាំង​មេបក្ស​ពួក​ខាង​ជំរុញ​សហគមន៍​អន្តរជាតិ​ឱយ​ដាក់ទណ្ឌកម្ម ផ្តាច់ជំនួយ និង​កុំ​ធ្វើ​វិនិយោគ​នៅ​ស្រុក​ខែ្មរ​វិញ​ម្តង តើ​មានបំណង​យ៉ាង​ដែរ​? គោលដៅ​គឺ​ដើម្បី​គឺថា គឺថា​ដើម្បី​បង្ក​ឱយ ចលាចល​ខាង​សេដ្ឋកិច្ច ឱយ​រាស្ត្រ​អស់​ចំណូល អត់​ស្អី​ទទួលទាន ទើប​លោក​ប្រធាន​ញុះញង់​បាន​សប្បាយចិត្ត​! ឱ​ខែ្មរ​អើយ​! ប្រឆាំង​ឱយរ​លាយ​រលត់​ប្រទេស​និង​ប្រជាជន​ខែ្មរ អញ្ចឹង​ហ្ន​? តើ​នេះ​ជា​ទង្វើ​ស្នេហា​ជាតិ ឬ​?៕ ដោយៈ​ហេង រតនា អគ្គនាយក​ស៊ីម៉ាក​

​រូបៈលោក​ស្រី អ៊ុង​សាង ស៊ូ​ជី​(​រូប​ផេ​កលោក ហេង រតនា​)