តើ​អ្នកណា​ភ្លីភ្លើ ហើយ​អ្នកណាខ្លះ មិន​ភ្លីភ្លើ​?

452
ចែករម្លែក

​ដោយ​ស្ថិតក្នុង​ស្ថានភាព​កំហឹង​ទោសៈ ពុះពោរ កញ្ជ្រោល​ដល់​កម្រិត​ដោយសារតែ​ធ្វើ​អី ក៏​ចាញ់ ធ្វើ អី​ក៏​អត់​ច្រកចេញ សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឆ្ងាយ​អើយ​សែនឆ្ងាយ​ពី ពន្ធនាគារ នៃ​ប្រទេស​កម្ពុជា​បាន និង​កំពុង​វាយប្រហារ​ដូច​មនុស្ស​កម្រោលចូល​ទាំង ប្រាំបី​ទិស ទៅលើ​សហ​សេ​វឹក​របស់ខ្លួន​ដោយ​ចោទប្រកាន់ថា​អ្នក​ទាំងឡាយណា​ដែល សុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​មានន័យ​ស្មើនឹង​ការសុំ​ចុះចូល​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ សម រង្ស៊ី តិះដៀល​អ្នក​ទាំងនោះ​ទៀតថា ជា​មនុស្ស​ថោកទាប និង​ភ្លីភ្លើ ។ តាមពិត ទៅ ក្រោយ​ពេលដែល​សេចក្តីស្នើច្បាប់​វិសោធនកម្ម​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ ថលេខា​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សម រង្សី ខ្លួនឯង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​អតីតមន្ត្រី CNRP ដែល​ជាប់​បម្រាម​នយោបាយ សុំ​សិទ្ធ​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​កម្ពុជា​ឡើងវិញ ហើយ​ទុក​ឲ្យ​ខ្លួន​នៅឯ​កោ ។ ហេតុនេះ ហើយ​ទើប សម រង្ស៊ី ចេញ​សារ​នយោបាយ​ជា​បន្តបន្ទាប់ គម្រាម​ផង លួងលោម ផង ជេរប្រមាថ​ផង ដល់​សហ​សេ​វឹក​របស់ខ្លួន ។
​ ​
ដោយ​មិនមាន​ការអៀនខ្មាស់​និង​មិនមាន​គុណធម៌​ក្នុង​ខ្លួន​បន្តិច​ណា​ទាល់តែសោះ សម រង្ស៊ី កំពុង លេងល្បែង កឹម សុខា ម្តង​ទៀតហើយ ដោយ​គាត់​បាន​លើក​បញ្ជាក់ថា កឹម សុខា និង សម រង្ស៊ី ជាម​នុស្ស តែមួយ​គ្មាន​អ្នកណា​អាច​បំបែក កឹម សុខា និង សម រង្ស៊ី បានទេ ។ ប៉ុន្តែ​យើង​សួរថា ពីមុន​នេះ តើ​អ្នកណា យក កឹម សុខា មកលេង​ជា​ល្បែងភ្នាល់ ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន​? តើ​អ្នកណា ទៅ​លួច​ឆក់​ប្លន់ របស់​ដែល​ហៅថា តំណែង ប្រធានស្តីទី នៃ​ខ្មោច CNRP ពី កឹម សុខា​? នៅពេលដែល កឹម សុខា កំពុង​ជាប់​ឃុំឃាំង​នៅ កម្ពុជា តើ​អ្នកណា​ទៅ​សប្បាយរីករាយ ជិះ​ស្គី​ទឹកកក និង​ចាក់​ក្បាច់​រាំវង់​ជាមួយ​អ្នកស្រី ជូ​ឡុង ស៊ូ​មូរ៉ា ដែលជា​ប្រពន្ធ​នៅឯ​ប្រទេស​អឺរ៉ុប​? រឿងនេះ សួរថា តើ កឹម សុខា និង​ក្រុម កឹម សុខា ខឹង​ដែរឬទេ​? ចងគំនុំ​ឬ​អត់​? សងសឹក​វិញ​ដែរឬទេ​? ចំណុច​នេះ​ធ្វើ​ឲ្យ សម រង្ស៊ី ភ័យ​ណាស់ ព្រោះថា ប្រសិនបើ​ក្រុម កឹម សុខា​ដែល​ស្ថិតក្នុង​បម្រាម​នយោបាយ​ដាក់ពាក្យ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ សម រង្សី ប្រាកដជា​ចប់​ហើយ ។ គាត់​ធ្វើជា​ឃោសនា ភូតកុហក​ម្តង​ទៀតថា កឹម សុខា ទោះ បី​ជា​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ តែ​គាត់​នៅតែ​ស្មោះត្រង់ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ។ គឺ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ ដែល សម រង្សី​កំពុង​ធ្វើ ជា​ប្រធាន មិនមែន កឹម សុខា ទេ ។ ព្រោះ​បើតាម​គំនិត សម រង្សី គឺ កឹម សុខា​សព្វថ្ងៃ​គ្រាន់ តែ​ជាម​នុស្ស​ជាប់គុក​យ៉ាង​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ។ ដោយ​មិន​មានការ​ខ្មាស់អៀន​ពី​ការ ភ្នាល់​ចាញ់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដោះលែង កឹម សុខា សម រង្ស៊ី​បាន​បន្ត​បោក ប្រាស់​ទៀតថា ក្រោម​សម្ពាធ​អន្តរជាតិ ការដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹងធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ដោះលែង កឹម សុខា ក្នុងពេល​ឆាប់ៗ​នេះ ហើយ​អនុញ្ញាតិ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ។ បន្ទាប់មក សម រង្ស៊ី បាន​បញ្ចុះបញ្ចូល​ទៅ​ក្រុម កឹម សុខា ដែល​ជាប់​បម្រាម​នយោបាយ​ថា​៖«​មិនបាច់​ទៅសុំ​សិទ្ធ ធ្វើ​នយោបាយ ពី​របប​ក្រុងភ្នំពេញ​ទេ ព្រោះ​ពួកគេ​នឹង​ទទួលបាន​សិទ្ធ​នេះ​ដោយ​ស្វ័យ ប្រវត្តិ​ក្នុងពេល​ឆាប់ៗ​នេះ​» ។​
​ ​
​ម្តងនេះ អ្នកណា​ភ្លីភ្លើ ហើយ​អ្នកណាខ្លះ​មិន​ភ្លីភ្លើ​អាច​ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ជាក់ ច្បាស់​ហើយ ។ សម រង្សី ធ្លាប់​ចាញ់​ការ​ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ អំពី​ការដោះលែង កឹម សុខា នៅ​ថ្ងៃទី​៣ ខែមីនា ហើយ​ថែមទាំង​មោ​ឃៈ​ការ​ភ្នាល់​ចោល​មុន​កាលបរិច្ឆេទ​មកដល់ ទៀតផង ។ សម រង្ស៊ី បោកប្រាស់​ម្តង​ហើយ​ម្តងទៀត ថា​ខ្លួន​នឹង​ត្រឡប់​វិល​មក​ប្រទេស​វិញ ដោយ​ប្រកូក​ប្រកាស​ប្រមូល​លុយ​ប្រមូល​កាក់ ធ្វើខ្លួន​ដូចជា​ក្លាហាន​ណាស់​តែ​តាមពិត គ្រាន់តែ​ជាការ​បង្ហាញ​ឥរិយាបថ​តាមរបៀប​ប្រមាថ​មាក់ងាយ​ទៅលើ កឹម សុខា តែប៉ុណ្ណោះ ។ សម រង្ស៊ី ប្រាកដជា​មិន​ហ៊ាន​វិល​មកវិញ​ទេ ពីព្រោះ​សំណុំរឿង​របស់​ទណ្ឌិត​នេះ មាន​ច្រើនណាស់​នៅក្នុង​ដៃ​របស់​តុលាការ ។ យើង​គ្រាន់តែ​គិត​ត្រួសៗ ដូចជា​សំណុំរឿង បរិហាកេរ្តិ៍ លោក ហោ ណាំ ហុង ត្រូវ​ជាប់គុក ២​ឆ្នាំ សង​ប្រាក់ ២០០០​ដុល្លារ​សំណុំរឿង បរិហាកេរ្តិ៍​សម្តេច ហេង សំរិន បង្គាប់​ឲ្យ​សង​ប្រាក់ ៥០​លាន​រៀល ទៅ​ដើមបណ្តឹង និង ១០​លាន​រៀល បង់​ចូល​រដ្ឋ សំណុំរឿង​សមគំនិត​បង្ហោះ​ផែនទី​ក្លែងក្លាយ​ជាមួយ ហុង សុខ​ហួរ ជាប់ទោស ៥​ឆ្នាំ សំណុំរឿង​ចោទ​រាជរដ្ឋាភិបាល​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម លើ​លោក កែម ឡី ត្រូវ​ជាប់ពន្ធនាគារ ១​ឆ្នាំ និង ៨​ខែ ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល និង​សង​សំណង​ជម្ងឺ​ចិត្ត ១០០​លាន​រៀល ។ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ តុលាការ​ទើបតែ​បានបញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង លោក សម រង្សី ដែល​ប្រមាថ ចំពោះ​ព្រះមហាក្សត្រ ហើយ​បទល្មើស​នេះ ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦-៧ និង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ និង​សំណុំរឿង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់ និង​ធ្វើ​ឲ្យ ខូច​ទឹកចិត្ត​កងទ័ព កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ។ ដូច្នេះ សម រង្ស៊ី​គ្រាន់តែ​ជា​ជន​ឯកោ ម្នាក់​។ ជា​ទណ្ឌិត​ម្នាក់ ដែល​រត់គេច​ពី​គុក និង​ជា​មនុស្ស​ម្នាក់ ដែល​ជីវិត​នយោបាយ​របស់ខ្លួន មិនមាន​តម្លៃ​ទៀត​ទេ និង​ស្លាប់​បាត់ទៅហើយ ។​
​ ​
​ក្តីសង្ឃឹម​ចុងក្រោយ​តែមួយគត់​របស់ សម រង្ស៊ី គឺ​ការពឹង​ផ្អែកទៅលើ​អ្នក​ដែល​ជាប់​បម្រាម នយោបាយ​ទាំង​១១៨​នាក់​នោះ ប្រសិនបើ​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ស្នើសុំ​សិទ្ធ​ធ្វើ នយោបាយ ឡើងវិញ សម រង្ស៊ី នឹង​ឯកោ ហើយ សម រង្សី គ្រាន់តែ​ជាម​នុស្ស​ភ្លីភ្លើ ម្នាក់​ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នកណា នៅតែ​អល់អែក​ជឿ​តាម​ការសន្យា​ភូត កុហក​ម្តង​ហើយ​ម្តងទៀត​របស់ សម រង្ស៊ី គឺ​អ្នក​ទាំងនោះ​ហើយ ស្ថិតនៅ ក្នុង​រង្វង់​នៃ​ការ វាយតម្លៃ​របស់ សម រង្សី ថា​ជាម​នុស្ស​ភ្លីភ្លើ​…​ព្រោះ​នៅតែ​ភ្លីភ្លើ ដោយសារ សម រង្ស៊ី បោកប្រាស់​បាន​ម្តង​ហើយ​ម្តងទៀត ។

​យើង​សុទ្ធតែ​បានដឹង​ទាំង​អស់ហើយ​ថា កឹម សុខា ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច រកឃើញ​ភស្តុតាង​ដ៏​រឹងមាំ​ជាច្រើន និង​គ្រប់គ្រាន់​ដែល​បង្ហាញថា កឹម សុខា​មាន​ជាប់​ពាក់ព័ន្ធ នឹង​ផែនការ​សម្ងាត់ ដោយ​ឃុបឃិត​គ្នា​ជាមួយ​បរ​ទស ដើម្បី​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់ នៅ​កម្ពុជា តាមរយៈ​ចលនា​បដិវត្តន៍​ពណ៌ ហើយ កឹម សុខា ក៏បាន​និយាយ​ដោយផ្ទាល់ មាត់​ខ្លួនឯង អំពី​ផែនការ​នេះដែរ ។ សំណុំរឿង​ព្រហ្មទណ្ឌ​របស់ កឹម សុខា​កំពុង​ស្ថិតក្នុង សមត្ថកិច្ច​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ចំណាត់ការ នីតិវិធី​នានា របស់​ចៅក្រម​ស៊ើបសួរ​ក្នុងដំណាក់កាល​នេះ​ធ្វើឡើង​ស្របតាម​ក្រមនីតិវិធី ព្រហ្មទណ្ឌ​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​ពួក​បរទេស ដោយ​យក​អាយ៉ង សម រង្ស៊ី​-​កឹម សុខា មក​ដឹកនាំ គឺជា​យន្តការ​មួយ​សម្រាប់​បម្រើ​ឲ្យ​ចលនា​បដិវត្តន៍​ពណ៌ ដែល​ពួកគេ​បាន​អនុវត្ត​យ៉ាងសកម្ម និង​ពេញទំហឹង​ក្នុងអំឡុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ។ ផែន​ការធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការ​ចងក្រង​ចាក់ស្រេះ ប្រទាក់ក្រឡា​គ្នា​យ៉ាង​ស៊ី ជម្រៅ​រវាង​ក្រុមគ្រួសារ​គណបក្សប្រឆាំង និង​ពួក​ចារកម្ម​បរទេស​រហូត​មាន​អង្គការ​បរទេស​ខ្លះ បាន​ចូលមក​បង្ហាត់បង្រៀន​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ធ្វើបាតុកម្ម ការផ្តល់​ថវិកា ជំរុញ​បំផ្ទុះ​ឡើង​នូវ​បដិវត្តន៍​ពណ៌ ឈានទៅ​បង្កើត​រដ្ឋាភិបាល​មួយ​មិន​តាមបែប​ប្រជាធិបតេយ្យ មាន​បរទេស​ជា​អ្នកបញ្ជា ។ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​សម្រេច​រំលាយចោល ។ ចំណែក​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ សាលដីកា​របស់​តុលាការ​កំពូល​នេះ បានរួម​ចំណែក​ដល់​ការពង្រឹង​ការគោរព និង​ការអនុវត្ត​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​ស្របតាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ ឯករាជ្យ អធិបតេយ្យ និង​ការពារ​សន្តិភាព និង​ការអភិវឌ្ឍ​ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាជន និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ ព្រមទាំង​ប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ពួក​បរទេស​ទៀតផង ។​

​ដោយ​ពុំ​ចាំបាច់​ដេក​កាប់​បំពង់​រងចាំ​ទឹកភ្លៀង ហើយ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ភ្លីភ្លើ​ដូច សម រង្ស៊ី ដៀល​ប្រមាថ​យើង​ថា ជា​មនុស្ស​ភ្លីភ្លើ​ជាង​គាត់​ទៅទៀត​នោះ​អ្នក​ជាប់​បម្រាម​នយោបាយ ទាំងអស់ គួរ​គប្បី​មើល​ឲ្យ​ឃើញ​វែងឆ្ងាយ​អំពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ហើយ​រួមគ្នា កសាង​ជាតិ លុបលាង​កំហុស​ពី​អតីត កាល ដែល សម រង្សី និង កឹម សុខា​អូសទាញ លោកអ្នក​ឲ្យ​ធ្លាក់​ជ្រោះ​ទាំង​មិនដឹង​ខ្លួន​នាពេល​កន្លងមក ៕ ដោយៈ​លី​ទួង​

#