តើ​អ្នកមាន​បញ្ហា​អ្វីខ្លះ​ប្រសិន​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នក​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ដោយ​ខុសច្បាប់​?

208
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: កម្មវិធី​អ៊ី​ន​ធឺ​ណិត​អាច​ប្រើប្រាស់ និង​ផ្តល់​ដំណើរការ​តាមរយ​: Facebook Login ហើយ​កម្មវិធី​ទាំងនោះ​អាច​ទាញយក​AccessToken​របស់​កម្មវិធី​បណ្តាញ​សង្គម​Facebook​មក​គ្រប់គ្រង​ជា​បណ្តោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍ ដើម្បី​ភ្ជាប់​ជាមួយ​កម្មវិធី FacebookAPI​។​ដោយ​មើលឃើញ​ប្រយោជន៍ របស់​ជនខិលខូច​មួយ​ចំនួន​បាន​បង្កើត​កម្មវិធី​ជាច្រើន​ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ក្នុង​ការតភ្ជាប់​Facebook Login នឹង​ទាញយក Access Token (​ឧទាហរណ៍​៖ កម្មវិធី​ទស្សន៍ទាយ កម្មវិធី​ហ្គេម ផ្សេងៗ​)​។

​តើ​អ្នកមាន​បញ្ហា​អ្វីខ្លះ​ប្រសិន​ FacebookAccessToken ​របស់​អ្នក​ត្រូវបាន​យកទៅ​ប្រើប្រាស់​ដោយ​ខុសច្បាប់​? ហានិភ័យ​នៃ​ការផ្តល់​សិទ្ធិ​គ្រប់គ្រង Access Token៖- ជនអនាមិក​អាច​ប្រើប្រាស់ Facebook Access Token ត​ភ្ជាប់​ជាមួយ Facebook API ទាញយក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក ឧទាហរណ៍​៖​ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ ។​ល​។​ធ្វើការ​បង្ហោះ​អត្ថបទ រូបភាព ឬ​វីដេអូ ជំនួស​ម្ចាស់​គណនី​។

ធ្វើការ​លួច​មើល​ប្រអប់​សារ នៃ​គណនី​ Facebook​​​របស់​ជនរងគ្រោះ​។​-​ប្រើប្រាស់​កម្មវិធី​ជំនួយ​បញ្ជា​គណនី Facebook​ដើម្បី​Like​ទំព័រ​Page​ដាក់បញ្ចូល​ក្នុង​Group​ដោយ​ម្ចាស់​គណនី​ពុំបាន​ដឹងខ្លួន​។​-​ប្រើប្រាស់​កម្មវិធី​ជំនួយ ក្នុងការ​បំ​លែង Access Token ទៅជា Browser Session និង​ចូលទៅ​កាន់​គណនី Facebook ជនរងគ្រោះ​។​

​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​មេត្តា​ប្រើប្រាស់​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ជៀសវាង​ក្លាយជា​ឧបករណ៍​របស់​ជនខិលខូច​ក្នុងការ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់ ឬ​ទាញ​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុដោយ​អ្នក​ពុំបាន​ដឹងខ្លួន​។​

​លោកអ្នក​អាច​គ្រប់គ្រង​កម្ម​វ​ធី​ដែល​កំពុង​ប្រើប្រាស់​FacebookAccessToken​របស់​អ្នក​ដោយ​វិធីសាស្ត្រ​ដូចខាងក្រោម​៖-​ដំណើរ​ការចូល​គណនី​Facebook​របស់​អ្នក​ជ្រើស​រើសយក​Settings-​បន្ទាប់មក​ជ្រើស​រើសយក Apps and Websites – ក្នុង​ប្រអប់ Active អ្នក​អាចធ្វើ​ការកំណត់​សិទ្ធិ​កម្មវិធីដែល​កំពុង​ប្រើប្រាស់ Access Token របស់​អ្នក ឬ​ធ្វើការ​លុប​កម្ម​វី​ធី​ទាំងនោះ​ចោល​តែម្តង​៕S/​Ha