តើ​អ្នក​គួរតែ​ងូតទឹក​ដល់​ទារក​ទើបនឹង​កើត​ញឹកញាប់​ប៉ុណ្ណា​ទៅ​?

288
ចែករម្លែក

​ការ​ពរ​ទារក​ទើបនឹង​កើត​អាចជា​រឿង​មួយ​គួរ​ឲ្យ​រអា​ណា​ព្រោះតែ​ខ្លាច​ទារក​ឈឺ​តែម្តង​។ ខណៈពេលដែល​អ្នកមាន​តួនាទី​ក្នុងការ​បំបៅ​ដោះ និង​ផ្លាស់ប្តូរ​ខោ​ទឹកនោម​រហូតដល់​មាន ភាព​ជំនាញ​ហើយ​នោះ តែ​ការ​ងូតទឹក​ដល់​ពួកគេ​នៅតែ​ជា​រឿង​ពិបាក​ជានិច្ច​។ យក​ល្អ​អ្នក​ត្រូវ តែ​ធ្វើយ៉ាងណា​ឲ្យ​ទារក​ស្អាត និង​រក្សា​អនាម័យ​ដល់​គេ​ជានិច្ច​។ ​បើសិន ជា​អ្នក​មិន​ចង់​ងូតទឹក ដល់​គេ​រាល់ថ្ងៃ​ទេ វា​ក៏​មិន​អី​ដែរ​។ ប៉ុន្តែ ចូរ​ប្រាកដថា យ៉ាងហោច ណាស់​អ្នក​ក៏បាន​ជូត​សម្អាត រាងកាយ​គេ​ជាមួយនឹង​កន្សែង​ស្ងួត និង​ក្តៅ​ឧណ្ហៗ​ជា​ទៀងទាត់​ដែរ​។ ការ​ងូតទឹក​ឲ្យ​ទារក​រាល់ ថ្ងៃ​ទំនងជា​មិនសូវ​ជាសំខាន់​ឡើយ​។ ទោះបី ជា​យ៉ាងណាក៏ដោយ ចូរ​ប្រាកដថា​អ្នក​ត្រូវតែ សម្អាត​ឲ្យ​បាន​ស្អាត​នៅ​ស្បែ​កណា​ដែល មាន​ផ្នត់ៗ​ដូចជា តំបន់​គ្រលាន ឃ្លៀក និង​ភ្លៅ​ជា ដើម​ដើម្បី​ចៀសវាង​ការបង្ក​រោគ និង​កើត​កន្ទួល​រមាស់​។​

​ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​គួរ​ចងចាំ​នៅពេល​ងូតទឹក​ឲ្យ​ទារក​ទើបនឹង​កើត​៖

​បើសិនជា​អ្នក​កំពុងតែ​រស់នៅ​កន្លែង​ដែលមាន​អាកាសធាតុ​ត្រជាក់ ចូរ​ចៀសវាង​ការ​ងូតទឹក​រាល់ថ្ងៃ​។ យ៉ាងណាមិញ ចូរ​លាង​សម្អាត​តំបន់​ឯកជន​ឲ្យ​បានល្អ​ផង​ជាពិសេស​លិង្គ​របស់​ក្មេង​តែម្តង​។​

បើសិនជា​អ្នករស់នៅ​កន្លែង​ក្តៅ និង​មាន​សំណើម​នោះ​ប្រហែលជា​អ្នក​ត្រូវ​ងូតទឹក​ឲ្យ គេ​រាល់ថ្ងៃ​ហើយ​ដើម្បី​រក្សា​ភាព​ស្អាត​។​

ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​សក់​ក្បាល​របស់​ក្មេង​បាន​យ៉ាង​ល្អ​។ ចូរ​ប្រើប្រាស់​សាប៊ូកក់សក់​កូនក្មេង​ផង​។​

មិនត្រូវ​ត្រដុស​សាប៊ូដុំ​លើ​ស្បែក​ក្មេង​ផ្ទាល់​ឡើយ ប៉ុន្តែ​អ្នក​គួរតែ​យក​សូលុយស្យុង សាប៊ូ​លាយ​ជាមួយ​ទឹក​ប្រើ​ជំនួស​វិញ​។​

ចូរ​ប្រើប្រាស់​កន្សែង​ស្ងួត​ដើម្បី​ជូត​ខ្លួន​ក្មេង​។​

នៅពេល​ងូតទឹក​ឲ្យ​ក្មេង ចូរ​ពិនិត្យ​សីតុណ្ហភាព​ទឹកជា​និច្ច​តាមរយៈ​ការ​ជ្រ​លួ​ក​កែងដៃ​របស់អ្នក​ចៀសវាង​ការ​រលាក​ក្មេង​ដោយ​ចៃដន្យ​៕ ដោយៈ health.com.kh