តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពីអ្វី​ខ្លះ​ពេលដែល​អ្នក​ញ៉ាំ​ផ្សិត​ម្ជុ​រ​?

259
ចែករម្លែក

​នៅ​កោះ​តៃវ៉ាន់​មាន​អ្នក​ដែល​ពិសារ​ផ្សិត​ម្ជុ​រ​នេះហើយ​កើតមាន​អា​ការៈពុល​ដែល​ប​ញ្ជូ​ល​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។ ដូចនេះ​នៅពេលដែល​អ្នក​ញ៉ាំ​ផ្សិត​នេះ តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​អ្វី​ខ្លះទៅ​?

​នៅពេលដែល​អ្នកទិញ​ផ្សិត​នេះ​មក​ចម្អិន ប្រសិនជា​វា​មាន​លក្ខណៈ​តូច​ពេក ហើយ​ធំ​ពេក ចូល​អ្នក​កុំ​ទិញ​ឲ្យ​សោះ ព្រោះ​វា​អាចមាន​ថ្នាំ​ក្នុងនោះ​ដែល​អាចធ្វើ​ឲ្យ​អ្នកពុល​បាន​។​

​នៅពេលដែល​អ្នក​ចម្អិន​ផ្សិត​នេះ អ្នក​គួរតែ​ចម្អិន​វា​ឲ្យ​ឆ្អិន ព្រោះ​នៅពេលដែល​មិនទាន់​ឆ្អិន ហើយ​អ្នក​យកមក​ញ៉ាំ វា​អាចធ្វើ​ឲ្យ​មេរោគ​ទាំងនោះ​មិនទាន់​ងាប់​អស់​ដែល​អាច​នាំ​ឲ្យ​អ្នកមាន​អា​ការៈពុល ហើមពោះ ឬ​ក្អួត​ជាដើម​។​

​នៅពេលដែល​អ្នក​លាង​ផ្សិត​ម្ជុ​រ​នេះ អ្នក​គួរតែ​លាង​វា​ឲ្យ​បាន​ច្រើនដង​ហើយ​មុនពេល​ដែល​យក ទៅ​ចម្អិន អ្នក​ត្រូវតែ​យក​វា​ទៅ​ស្រស់ទឹក​ក្តៅ​ចេញ​ម្តង ដើម្បី​ឲ្យ​ជាតិគីមី​ទាំងនោះ​អាច​ចេញ ពី​ក្នុង​ផ្សិត​ទាំងនោះ​អស់ នោះ​អ្នក​អាច​ញ៉ាំ​ដោយ​សុវត្ថិ​ភាពជា​មិនខានឡើយ​៕ ដោយៈ health.com.kh