តើ​អ្នក​ត្រូវ​យល់ដឹង​ពី​ទារក​អ្វីខ្លះ​?

248
ចែករម្លែក

អ្នក​គួរតែ​អាន​អត្ថបទ​នេះ​ដើម្បី​យល់ដឹង​ឱ្យ​ច្បាស់​ពី​ទារក​ដែល​ទើបនឹង​កើត នោះ​អ្នកនឹង​អាច ចៀស​ផុតពី​ជំងឺ​ភ័យខ្លាច​មួយចំនួន​។​

​នៅពេលដែល​ទារក​ទើបនឹង​កើត ហើយ​អ្នកឃើញ​កូន​មាន​ស្បែក​ស្ងួត អ្នក​មិនត្រូវ​បា​រម្ហ​ទេ ព្រោះ​គេ​បាន​ត្រាំ​ក្នុង​ទឹកភ្លោះ​អស់​រយៈពេល​៩​ខែ​ហើយ ដូចនេះ​នៅពេលដែល​គេ​ទើប​ចេញមក ស្បែក​គេ​គឺមាន​អាកា​រៈ​បែបនេះហើយ​។ អ្នក​ត្រូវតែ​យក​កូន​ចេញទៅ​ហាលថ្ងៃ​នៅ​ម៉ោង​៧ និង​៨​ព្រឹក​ដើម្បីឱ្យ​កូន​មាន​សុខភាព​ល្អ និង​រឹងមាំ​។​

​នៅពេលដែល​កូន​យំ អ្នក​មិនត្រូវ​ភ័យ​ទេ ព្រោះ​ការ​យំ​របស់​កូន​ជាស​ញ្ញា​ប្រាប់​អ្នក​ថា​គេ​ឃ្លាន ឬ​ចង់ឱ្យ​អ្នក​ពរ ឬ​ខោ​ទឹកនោម​សើម​ហើយ យូរ​ទៅ​អ្នកនឹង​សាំ​ម​ហើយ​អាចបែងចែក​ថា​សម្លេង យំ​មួយណា​ជា​សម្លេង​ដែល​ឃ្លាន​ជាដើម​។​

​ជាធម្មតា​ទារក​ដែល​ទើបនឹង​កើត​តែងតែ​គេង​ច្រើន មួយថ្ងៃ​អាច​គេង​ពី​១៦​ទៅ​២០​ម៉ោង ដូចនេះ អ្នក​មិនត្រូវ​បា​រម្ហ​ទេ ព្រោះ​ការ​គេង​នេះ​នឹង​ធ្វើឱ្យ​កូន​លូតលាស់​លឿន​។ អ្នក​ត្រូវតែ​ដឹងថា ទារក ដែល​ទើបនឹង​កើត​បាន​៣​ខែ ក្រោយពេល​គេង​បាន​២​ទៅ​៣​ម៉ោង គេ​នឹង​ភ្ញាក់​ចង់​បៅ​ម្តង​ហើយ ដូចនេះ​បើ​គេ​យំ អ្នក​អាច​បំបៅ​គេ​បាន​៕ ដោយៈ​health.com.kh​