តើ​អ្វីដែល​ពលករ​ខ្មែរ​ត្រូវ​ទទួលបាន​នៅពេលដែល​ចប់​អាណត្តិ​ហើយ​ត្រឡប់​ទៅវិញ​ដោយ​ស្ម័គ្រចិត្ត​?

702
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖​តើ​អ្វីដែល​ពលករ​ត្រូវ​ទទួលបាន​នៅពេលដែល​ចប់​អាណត្តិ​ហើយ​ត្រឡប់​ទៅវិញ​ដោយ​ស្ម័គ្រចិត្ត (Happy Return)? ទាំងនេះ​មាននៅ​ក្នុង​បទ​បង្ហាញ​របស់​មជ្ឍមណ្ឌល​អ​ភី​វ​ឌ្ឍ​ន៏​ធនធានមនុស្ស (HRD)​។​
​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា នេះ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ប្រចាំ​ទីក្រុង​អ៊ី​ន​ឆន់​ដើម្បី​ផ្តល់​សេវាកម្ម​ពន្យា​សុពលភាព​លិខិតឆ្លងដែន​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ប្រកបការងារ រស់នៅ និង​សិក្សា​នៅ​ប្រទេស​កូរ៉េ​។​ពិធី​នេះ​ដោយមាន​ការអញ្ជើញ​ចូ​ម​រួម​ពី​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​។​
​ក្នុង​កម្ម​វិ​នេះ​ក៏មាន​ធ្វើ​បទ​បង្ហាញ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​ជូន​ដល់​ពលករ​ពី​អត្ថប្រយោជន៍​ដែល​ពួកគាត់​ត្រូវ​ទទួលបាន​ក្នុងអំឡុង​ធ្វើការ និង​ក្រោយពេល​ពួកគាត់​ចប់​អាណត្តិ​ហើយ​ត្រឡប់​ទៅ​ប្រទេស​ខ្មែរ​វិញ​ដោយ​ស្ម័គ្រចិត្ត​ដោយ​(​មិន​បន្ត​ធ្វើជា​ពលករ​ខុសច្បាប់​)​។​
​ក្នុង​ពិធី​នោះដែរ លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​បាន​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ផ្តល់​ជា​អនុសាសន៍ ការលើកទឹកចិត្ត តស៊ូ​អត់ធ្មត់​នឹង​ការងារ ក៏ដូចជា​ត្រូវ​ថែរក្សា​សុខភាព និង​សន្សំ​លុយកាក់​ឱ្យបាន​គង់វង្ស​។​ស្ថានទូត​ក៏​បើក​ឱ្យមាន​ជា​វេទិកាសាធារណៈ (​ពលករ​លើក​ឡើងជា​សំណួរ ចម្ងល់ ឬ​បញ្ហា​ប្រឈម​ផ្សេងៗ រីឯ​មន្ត្រី​ជំនាញ​របស់​ស្ថានទូត​ជា​អ្នកឆ្លើយ និង​ដោះស្រាយ​ចម្ងល់​) ផងដែរ​៕

#