តើ​ឱនភាព​សេដ្ឋកិច្ច​អាម៉េរិក​អាច​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អាម៉េរិក​?

741
ចែករម្លែក

​ក្រាហ្វិក​បង្ហាញ​ការធ្លាក់​ខ្សែកោង​នៃ​មូលបត្រ​អាម៉េរិ​កកាល​ពី​ពេល​ថ្មីៗ ពោលគឺ​អត្រា​ការប្រាក់​លើ​សញ្ញាប័ណ្ណ​រដ្ឋ​អាម៉េរិក​រយៈពេ​១០​ឆ្នាំ ទាប​ជាង​អត្រា​ការប្រាក់​រយៈពេល​ខ្លី​បាន​​បង្ក​ការភ័យខ្លាច​អំពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​អាម៉េរិក​នៅ​ឆ្នាំ​នេះ​ឬ នៅ​ឆ្នាំ​២០២០​។​

​ល្អ​មកវិញ ការធ្លាក់​ចុះ​ណាមួយ​នៅ​អាម៉េរិក​អាច​ជួយ​ធ្វើអោយ​ប្រសើរ​ឡើង​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ជាមួយ​ចិន និង​ធ្វើអោយ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់តែ​ក្តៅ​រវាង​​ប្រទេស​ទាំង​ពីរ​បែរជា​ត្រជាក់​ចុះ​ផងដែរ​។​

​ប្រវត្តិសាស្ត្រ​ថ្មីៗ​ផ្តល់​មូលដ្ឋាន​សំរាប់​ការព្យាករណ៍​ដូច្នេះ​។​ពិត​ហើយ ដោយសារតែ​តំរូវការ​នាំ​ចូល​ធ្លាក់ចុះ ការដើរថយក្រោយ​នៅ​អាម៉េរិក​មាន​ផល​អវិជ្ជមាន​មួយ​លើ​សេដ្ឋកិច្ច​ណា​ក៏​​ដោយ​ដែល​អត្រាកំណើន​ផលិតផល​សរុប​ក្នុងស្រុក​(GDP )​ពឹង​ខ្លាំង​លើ​ពាណិជ្ជកម្ម រួម​មាន​ចិន​។​ដូច្នេះហើយ​បានជា​បន្ទាប់ពី​មាន​សញ្ញា​នៃ​ការដើរថយក្រោយ​កាលពី​ពេល​ថ្មីៗ អាម៉េរិក​ស្រាប់តែ​បង្ហាញ​បំណង​ចរចា​និង​សហការ​ជាមួយ​ចិន​ជាង​ធម្មតា ដើម្បី​ជំរុញ​ការ​រើប​រើ​នៅក្នុង​ប្រទេស​ខ្លួន​ឡើងវិញ​។​

​ឧទាហរណ៍ ក្នុងអំឡុងពេល​សេដ្ឋកិច្ច​អាម៉េរិក​ដើរ​ថយក្រោយ​ក្នុង​អំឡុង​ឆ្នាំ​២០០៨​និង​២០១០ ចិន​ទំនង​ជា​មហា​សេដ្ឋកិច្ច​តែមួយ​ដែល​អាច​និង​មានបំណង​ជំរុញ​សេចក្តីត្រូវការ​​សកល​។​ដោយសារ​តែ​កិច្ចខិតខំ​នោះ ទំនាក់ទំនង​ចិន​-​អាម៉េរិក​ត្រូវ​បាន​ធ្វើអោយ​ល្អប្រសើរ​ឡើង និង​អាម៉េរិក​ថែម​ទាំង​ផ្តល់​អោយ​ចិន​នូវ​សម្លេង​ធំ​ឡើង​នៅក្នុង​អង្គការ​អន្តរ​​ជាតិ ដូចជា​IMF និង​G20​។​

​ស្រដៀង​គ្នា​នេះដែរ ទំនាក់​ទ​នង​ចិន​-​អាម៉េរិក​បាន​ធ្លាក់​ដល់​កំរិត​ទាម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០០១ ក្រោយ​យន្តហោះ​ប្រដេញ​ចិន​បុក​យន្តហោះ​ឈ្លបយកការណ៍​អាម៉េរិក​នៅ​កណ្តាល​​អាកាស ដែល​នាំ​ដល់​ការចាប់ខ្លួន​ទាហាន​អាម៉េរិក​។​តែ​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា ឆ្នាំ​២០០១ ដែល​បាន​រុញ​សេដ្ឋកិច្ច​អាម៉េរិក​អោយ​ធ្លាក់​ក្នុង​រណ្តៅ​ខ្មៅ​ងងឹត​ភ្លាមៗ​​នោះ ទំនាក់ទំនង​សេដ្ឋកិច្ច​ចិន​-​អាម៉េរិក​ក៏​បាន​ល្អប្រសើរ​ឡើងវិញ​។​

​មិន​ដូច​អ្នក​កាន់អំណាច​មុនៗ​របស់​លោក​ទេ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​អ្នក​ផ្តួចផ្តើម​សង្គ្រាម​វាយ​ពន្ធ​ពិន័យ​នៅពេល​សេដ្ឋកិច្ច​អាម៉េរិក​ទំនង​ជា​ដើរ​ហួស​ជ្រុល មួយ​ផ្នែក​មកពី​​ការកាត់បន្ថយ​ពន្ធ​គំហុក​ពេក ដែល​លោក​បាន​បង្ខំ​ជំរុញ​ឆ្លងកាត់​សភា​នៅ​ចុងឆ្នាំ​២០១៧​។​ការបែកបាក់​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​អាម៉េរិក ដែល​ពួក​អ្នកសេដ្ឋកិច្ច​ជាច្រើន​ជឿថា​​វា​បំផ្លាញ​ទាំង​អាម៉េរិក​និង​សេដ្ឋកិច្ច​សកល អាច​ជួយ​ទាញ​ទម្លាក់​សេដ្ឋកិច្ច​អាម៉េរិក​ផងដែរ​។​

​ជំហរ​របស់​ត្រាំ​អំពី​ចិន​អាច​ទន់​ចុះ នៅពេល​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​។​ការដើរថយក្រោយ​ណាមួយ​នៃ​សេដ្ឋកិច្ច​អាម៉េរិក​ជា​ដំណឹង​អាក្រក់​សំរាប់​សេដ្ឋកិច្ច​សកល ជាពិសេស​សេចក្តី​​ត្រូវការ តែ​វា​អាច​ជួយ​ធ្វើអោយ​ទំនាក់ទំនង​រវាង​មហាអំណាច​ចិន​និង​អាម៉េរិក​មាន​ភាពប្រក្រតី​ឡើងវិញ​។​និយាយ​ម្យ៉ាងទៀត​បើ​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​កាន់តែ​​រស់​រាយ​នឹង​គ្នា នោះ​ធុរជន​និង​វិនិយោគិន​នៅ​គ្រប់​ទីកន្លែង​នឹង​ធូរទ្រូង​បន្តិច​៕

ដកស្រង់និង​ប្រែ​សម្រួល​ពី​cgtn​ដោយ៖វាសនា